ព័ត៌មានអន្ដរជាតិ
សមត្ថកិច្ច កម្ពុជា ចាប់ខ្លួនជនសង្ស័យទី ៣ ក្នុងករណីសម្លាប់ជនជាតិ កូរ៉េខាងត្បូង ញាត់ចូលធុងជ័រនៅ ថៃ
សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនសង្ស័យទី ៣ ក្នុងករណីឃាតកម្មលើបុរសជនជាតិកូរ៉េខាងត្បូងម្នាក់នៅក្នុងទឹកដីនៃប្រទេសថៃ បន្ទាប់ពីសាកសពត្រូវបានគេប្រទះឃើញញាត់ដាក់ក្នុងធុងជ័របោះចូលក្នុងអាងស្តុកទឹក Map Prachan នៃស្រុក Bang Lamung ខេត្ត Chon Buri ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS កាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ ។

លោកឧត្តមសេនីយ៍ឯក Noppasilp Poonsawat ស្នងការរងក្រុងបានលើកឡើងថា លោកទទួលដំណឹង សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនសង្ស័យជនជាតិកូរ៉េខាងត្បូងម្នាក់ឈ្មោះ Lee Youngjin នៅឯផ្ទះសំណាក់មួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ ហើយឥឡូវនេះកំពុងរៀបចំធ្វើបត្យាប័នជនសង្ស័យរូបនេះដើម្បីធ្វើតាមនីតិវិធី និងដាក់ទោសទណ្ឌតាមច្បាប់នៅប្រទេសកូរ៉េខាងត្បូង ។
បើតាមការស៊ើបអង្កេតរបស់ប៉ូលិសថៃបានឲ្យដឹងថា ការកំណត់អត្តសញ្ញាណសាកសពនៅក្នុងធុងជ័រពីសំណាក់បងស្រីរបស់ជនរងគ្រោះ ក៏ដូចជាការប្រៀបធៀប DNA បានបញ្ជាក់ថា អ្នកស្លាប់នោះគឺមានឈ្មោះ Roh Eui Jong អាយុ ៣៤ ឆ្នាំ ហើយបានបាត់ខ្លួនតាំងតែពីថ្ងៃទី៣ ខែឧសភាមកម្ល៉េះ ។
ទន្ទឹមនោះ កម្លាំងជំនាញកំពុងរង់ចាំរបាយការណ៍ផ្លូវការពីវិទ្យាស្ថានកោសល្យវិច្ច័យ មុននឹងបញ្ចប់សំណុំរឿង និងស្វែងរកដីកាចាប់ខ្លួនជនសង្ស័យទាំង ៣ នាក់ ដោយចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ការឃុំខ្លួនដោយខុសច្បាប់ និងការលាក់សាកសពដើម្បីបិទបាំងឧក្រិដ្ឋកម្ម ។

ចំណែកមូលហេតុពិតប្រាកដនៃករណីឃាតកម្មនេះមិនទាន់បើកបង្ហាញនៅឡើយទេ ប៉ុន្តែបើយោងតាមព័ស្តុតាងដែលប៉ូលិសថៃរកឃើញនោះបានឲ្យដឹងថា ម្រាមដៃរបស់ជនរងគ្រោះឈ្មោះ Roh Eui Jong ត្រូវបានគេកាត់ ខណៈប៉ូលិសដាក់ការសង្ស័យថា ជាទង្វើរារាំងជនរងគ្រោះមិនឲ្យផ្ដិតស្នាមម្រាមដៃក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ ។
គួរបញ្ជាក់ថា ជនរងគ្រោះឈ្មោះ Roh Eui Jong បានបាត់ខ្លួនកាលពីដើមខែឧសភា បន្ទាប់ពីម្តាយរបស់គាត់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានទទួលការហៅទូរស័ព្ទទាមទារប្រាក់លោះចំនួន ៣ លានបាត (ជាង ៨២,០០០ ដុល្លារអាមេរិក) សម្រាប់ការដោះលែងគាត់ ខណៈអ្នកហៅទូរស័ព្ទទៅបានប្រាប់ថា លុយនោះគឺសម្រាប់ជួញដូរថ្នាំញៀនខុសច្បាប់ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ កងកម្លាំងមិនស្គាល់មុខ មីយ៉ាន់ម៉ា ផ្ទុះការប្រយុទ្ធគ្នា និងបោកគ្រាប់បែកជិត ព្រំដែន ថៃ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា