ព័ត៌មានអន្ដរជាតិ
យន្តហោះ ចិន ៤៥ គ្រឿងប្រទះឃើញហោះឆ្វែលជុំវិញកោះតៃវ៉ាន់
តៃវ៉ាន់បានប្រទះឃើញយន្តហោះយោធាចិនចំនួន ៤៥ គ្រឿងនៅជុំវិញដែនកោះរបស់ខ្លួន ហើយជាចំនួនយន្តហោះដ៏ច្រើនបំផុតដែលហោះកៀកៗតៃវ៉ាន់ក្នុងរយៈពេលតិចជាង ១ សប្តាហ៍ មុនការស្បថចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់កោះនេះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែឧសភា ។

ក្រសួងការពារជាតិរបស់ក្រុងតៃប៉ិបានប្រទះឃើញយន្តហោះចិនចំនួន ៤៥ គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ៦ គ្រឿងកំពុងប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ហើយក្នុងនោះមានយន្តហោះចំនួន ១៦ គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រតៃវ៉ាន់ ។
បច្ចុប្បន្ន ចិននៅតែទាមទារយកកោះតៃវ៉ាន់ និងមិនបោះបង់ការប្រើកម្លាំងយោធាដើម្បីយកតៃវ៉ាន់មកក្រោមការគ្រប់គ្រងរបស់ក្រុងប៉េកាំងឡើយ ខណៈក្នុងប៉ុន្មានឆ្នាំថ្មីៗនេះចិនបានបង្កើនសម្ពាធយោធាលើកោះតៃវ៉ាន់ ដោយរក្សាវត្តមានយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និងនាវាកងទ័ពជើងទឹកនៅជុំវិញកោះនេះស្ទើរតែរាល់ថ្ងៃ ។

ទន្ទឹមនោះ ចិនក៏បានព្រមានដែរថា លោក Lai Ching-te អនាគតប្រធានាធិបតីដែលនឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភាខាងមុខអាចនឹងនាំភ្លើងសង្គ្រាមដល់កោះនេះ ខណៈដែលភាពតានតឹងបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់តាំងពីលោកបានឈ្នះការបោះឆ្នោតខែមករា ។
គួរបញ្ជាក់ថា ក្រៅពីការដាក់ពង្រាយបង្ហាញកម្លាំងយោធា ចិនក៏បានបញ្ជូននាវាឆ្មាំឆ្នេរ និងនាវាផ្សេងទៀតនៅជុំវិញកោះ Kinmen ដែលនៅក្បែរកោះតៃវ៉ាន់តាំងពីខែកុម្ភៈមកម្ល៉េះ ហើយកាលពីថ្ងៃអង្គារសប្ដាហ៍មុន ចិនក៏បានបញ្ជូននាវាឆ្មាំឆ្នេរសមុទ្រចំនួន ៥ គ្រឿងបានធ្វើដំណើរឆ្លងកាត់ដែនទឹកហាមឃាត់របស់កោះ Kinmen រយៈពេល ៣ ម៉ោងទើបចាកចេញទៅវិញ ៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់