ព័ត៌មានអន្ដរជាតិ
លេចចេញកូវីដបំប្លែងខ្លួនប្រភេទថ្មីមួយទៀត កំពុងអុកឡុកនៅថៃ បង្កក្តីបារម្ភខ្លាំង
ប្រទេសថៃបានរកឃើញវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីឈ្មោះ HK2 ដែលកំពុងបង្កក្តីបារម្ភជាពន់ពេក ហើយវីរុសនេះទៀតសោត ត្រូវបានគេដឹងថា ជាដើមចមជំរុញឲ្យករណីឆ្លងនៅក្នុងប្រទេសថៃ ហក់ឡើងខ្លាំងឈានដល់កម្រិតគ្រោះថ្នាក់។

តាមការចុះផ្សាយរបស់ Bangkok Post កាលពីដើមសប្តាហ៍, លោកវេជ្ជបណ្ឌិត Yong Poovorawan អ្នកឯកទេសខាងមេរោគនៅនាយកដ្ឋានកុមារ នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ នៅសាកលវិទ្យាល័យ Chulalongkorn បានឲ្យដឹងថា HK2 កំពុងបង្កការចម្លងរីករាលដាល់ខ្លាំងជាង JN1 ទៅទៀត ហើយថៃ មិនទាន់មានការសិក្សាច្បាស់លាស់អំពីធាតុបំប្លែងថ្មីនេះនៅឡើយទេ។ ត្បិតវាឆ្លងរហ័សក្នុងអត្រាគូរឲ្យកង្វល់ក៏ពិតមែន ប៉ុន្តែវាមិនបណ្តាលឲ្យអ្នកជំងឺឈឺធ្ងន់ឡើយ។
នាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) ថៃ បានប្រកាសថា ក្នុងរយៈពេលមួយសប្តាហ៍ គិតត្រឹមថ្ងៃចន្ទទី១៣ខែឧសភា, អ្នកជំងឺចំនួន ១ ៨៨០នាក់ ត្រូវបានបញ្ជូនចូលសម្រាកព្យាបាលជំងឺកូវីដ១៩នៅមន្ទីរពេទ្យ ពោលគឺស្មើនឹង៦៨៩ករណី ជារៀងរាល់ថ្ងៃ។

អ្វីដែលគេព្រួយបារម្ភខ្លាំងគឺថា ក្នុងនោះក៏មានមនុស្ស១១នាក់ បាត់បង់ជីវិតដែរ ប៉ុន្តែជនរងគ្រោះភាគច្រើនគឺជាក្រុមដែលមានហានិភ័យ ដូចជាមនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងមនុស្សដែលមានជំងឺរ៉ាំរ៉ៃជាដើម។
លើសពីនេះ តាមការបញ្ជាក់ពី DDC ចាប់តាំងពីខែមករាមក មនុស្សប្រហែល១៥ ០០០នាក់ បានចូលសម្រាកព្យាបាលកូវីដនៅមន្ទីរពេទ្យ ខណៈមានអ្នកស្លាប់ចំនួន១០៤នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តាំងពីចប់សង្ក្រាន្តមក ថៃ ធ្ងន់ធ្ងរខ្លាំងដោយសារកូវីដ ឯអ្នកស្លាប់ ក៏មានច្រើនទៅៗ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ