ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន អំពាវនាវឲ្យមានការវិវត្តខ្លួនដើម្បីត្រៀមធ្វើសង្គ្រាម
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងអំឡុងពេលត្រួតពិនិត្យប្រព័ន្ធបាញ់មីស៊ីលថ្មីបានអំពាវនាវឲ្យមានវិវត្តខ្លួនដើម្បីត្រៀមធ្វើសង្រ្គាម ខណៈកូរ៉េខាងជើងទើបតែសម្រេចបាននូវគោលដៅផលិតអាវុធជាបន្តបន្ទាប់ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី១៥ ខែឧសភាកន្លងទៅ ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េ KCNA បានឲ្យដឹងថា ក្នុងអំឡុងពេលត្រួតពិនិត្យប្រព័ន្ធបាញ់មីស៊ីលយុទ្ធសាស្ត្រ លោក គីម បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលផលិតកម្មដែលបានចុះបញ្ជីដោយសហគ្រាសឧស្សាហកម្មការពារជាតិនៅឆ្នាំនេះ ។ ជាពិសេសលោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការផ្លាស់ប្តូរឲ្យកាន់តែទំនើបបន្ថែមទៀតដើម្បីត្រៀមធ្វើសង្គ្រាម និងអនុវត្តផែនការផលិតកម្មអាវុធសម្រាប់ឆ្នាំ ២០២៤ នេះដោយជោគជ័យ ។
ទន្ទឹមនោះ អ្នកវិភាគមួយចំនួននិយាយថា កូរ៉េខាងជើងអាចនឹងធ្វើតេស្ត និងបង្កើនការផលិតកាំភ្លើងធំ និងមីស៊ីលដើម្បីបញ្ជូនទៅរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែ KCNA បានបញ្ជាក់វិញថា គ្រឿងសព្វាវុធទាំងប៉ុន្មានដែលផលិតក្នុងឆ្នាំនេះ គឺប្រើសម្រាប់តែអង្គភាពយោធានៅភាគខាងលិចរបស់ប្រទេសប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាជើងកាលពីពេលថ្មីៗនេះបានពង្រឹងទំនាក់ទំនងយោធាជាមួយរុស្ស៊ី ហើយទីក្រុងព្យុងយ៉ាងបានថ្លែងអំណរគុណដល់ទីក្រុងមូស្គូកាលពីខែមុនចំពោះការប្រើប្រាស់ការវេតូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីរារាំងក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិមិនឲ្យតាមដានកាដាក់ទណ្ឌកម្មអាវុធលើរដ្ឋាភិបាលលោក គីម ។
បន្ថែមពីនេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក៏បានចោទប្រកាន់កូរ៉េខាងជើងដែរថា ជាអ្នកផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី ទោះបីជាមានការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិហាមឃាត់សកម្មភាពបែបនេះក៏ដោយ ខណៈទំនាក់ទំនងអន្តរកូរ៉េគឺឈានដល់ចំណុចក្ដៅគគុកក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ