ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី សួរនាំ Meta ចង់ដឹងមូលហេតុអ្វីបានលុបការបង្ហោះពីជំនួបជាមួយមេដឹកនាំហាម៉ាស
រដ្ឋាភិបាលម៉ាឡេស៊ី នឹងធ្វើការសួរនាំទៅកាន់ក្រុមហ៊ុន Meta ឲ្យពន្យល់ពីមូលហេតុលុបចោលការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងព័ត៌មានដែលលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានជួបជាមួយមេដឹកនាំក្រុមហាម៉ាស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times នៅថ្ងៃទី១៥ ខែឧសភា។

លោក Anwar បានជួបជាមួយលោក Ismail Haniyeh នៅក្នុងប្រទេសកាតា កាលពីថ្ងៃទី១៤ ខែឧសភា ម្សិលមិញនេះ ហើយនិយាយថា លោកមានទំនាក់ទំនងល្អជាមួយមេដឹកនាំក្រុមហាម៉ាស តែមិនជាប់ទាក់ទិននឹងរឿងដោះដូរឧបករណ៍យោធាអ្វីឡើយ។ យ៉ាងណាមិញ ការបង្ហោះព័ត៌មានអំពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះ ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកធ្វើការលុបចោល។
អ្នកនាំពាក្យរដ្ឋាភិបាល និងរដ្ឋមន្ត្រីទំនាក់ទំនងម៉ាឡេស៊ីលោក Fahmi Fadzil បានសម្រេចដាក់ពាក្យបណ្ដឹងហើយ ដើម្បីប្រឆាំងនឹងហ្វេសប៊ុក ទៅកាន់និយ័តករទូរគមនាគមន៍នៅក្នុងប្រទេស។
បច្ចុប្បន្ន ក្រុមហ៊ុន Meta នៅមិនទាន់មានការឆ្លើយតបណាមួយនោះទេចំពោះការចោទសួរពីរដ្ឋាភិបាលម៉ាឡេស៊ី។

សូមបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ លោក Fahmi ធ្លាប់បានព្រមានម្ដងរួចមកហើយ ដោយនឹងចាត់វិធានការក្ដៅប្រឆាំងនឹងក្រុមហ៊ុន Meta និងក្រុមហ៊ុន TikTok ដែលតែងតែរារាំងនូវមាតិកាគាំទ្រប៉ាឡេស្ទីននៅលើបណ្ដាញសង្គមរបស់ពួកគេ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ