ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីស្លូវ៉ាគី កំពុងស៊ូទ្រាំជាមួយសេចក្តីស្លាប់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ ក្រោយការប៉ុនប៉ងធ្វើឃាត
ពិភពលោកមានក្តីរន្ធត់តក់ស្លុតយ៉ាងខ្លាំង ចំពោះការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រីស្លូវ៉ាគី Robert Fico ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ចំច្រើនគ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ ពេលជួបជាមួយអ្នកគាំទ្រនៅក្នុងព្រឹត្តិការណ៍មួយខាងក្រៅមជ្ឈមណ្ឌលវប្បធម៌ក្នុងទីក្រុង Handlova កាលពីរាត្រីថ្ងៃពុធទី១៥ខែឧសភា (ពេលវេលានៅកម្ពុជា)។

តាមការដកស្រង់សម្តីដោយ CNN, រដ្ឋមន្ត្រីក្រសួងការពារជាតិ Robert Kalina បានប្រាប់អ្នកយកព័ត៌មាននៅឯមន្ទីរពេទ្យថា លោក Fico កំពុងស៊ូទ្រាំជាមួយសេចក្តីស្លាប់រាប់ម៉ោងមកហើយ ព្រោះថា គ្រាប់កាំភ្លើងត្រូវចំ.ពោះរបស់គាត់។ ការវះកាត់មិនទាន់បញ្ចប់ទេ ហើយស្ថានភាពរបស់គាត់គឺ ធ្ងន់ធ្ងរហួសថ្លែង។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Matus Sutaj Estok បានឲ្យដឹងថា សមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ ហើយការស៊ើបអង្កេតបឋមរកឃើញថា មានហេតុផលនយោបាយយ៉ាងច្បាស់នៅពីក្រោយការប៉ុនប៉ងធ្វើឃាតនេះ។

ពាក់ព័ន្ធប្រតិកម្មពិភពលោកចំពោះការប៉ុនប៉ងធ្វើឃាតនេះ ប្រធានាធិបតីអាមេរិកលោក Joe Biden និយាយថា លោកពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ហើយសូមថ្កោលទោសអំពើហិង្សាដ៏គួរឲ្យរន្ធត់នេះផងដែរ។
ដោយឡែក អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា លោកតក់ស្លុតនិងរន្ធត់ចិត្តជាពន់ពេក ចំពោះការប៉ុនប៉ងយកជីវិតលោក Fico ខណៈប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ហៅរឿងនេះថាជា “ការវាយប្រហារដ៏អាក្រក់បំផុត”។

សូមបញ្ជាក់ថា លោក Fico បានឡើងកាន់អំណាចកាលពីឆ្នាំមុន ជាមួយសារប្រឆាំងអាមេរិកនិងគាំទ្ររុស្ស៊ី ជាហេតុបង្កក្តីព្រួយបារម្ភខ្លាំងមែនទែនក្នុងចំណោមសមាជិក EU ថា គាត់នឹងដឹកនាំប្រទេសចាកចេញពីទំនាក់ទំនងលោកខាងលិច។
លើសពីនេះ រដ្ឋាភិបាលរបស់គាត់ បានបញ្ឈប់ការចែកចាយអាវុធទៅឲ្យអ៊ុយក្រែន ហើយអ្នករិះគន់មានកង្វល់ថា គាត់នឹងដឹកនាំប្រទេសស្លូវ៉ាគីចាកចេញពីផ្លូវដែលចង្អុលបង្ហាញដោយលោកខាងលិច ហើយដើរតាមគន្លងប្រទេសហុងគ្រី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីប្រជាជននិយម Viktor Orban៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រទេសមួយនៅ អឺរ៉ុប រងការគំរាមវាយប្រហារបំផ្ទុះគ្រាប់បែក

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ