ព័ត៌មានអន្ដរជាតិ
តើនាយករដ្ឋមន្ត្រីថ្មីរបស់សិង្ហបុរី ជានរណា?
លោក Lawrence Wong អាយុ៥១ឆ្នាំបានចូលខ្លួនជំនួសលោក Lee Hsien Loong ឡើងកាន់តំណែងនាយករដ្ឋមន្ត្រីសិង្ហបុរី ដោយក្លាយជាមេដឹកនាំទី៤ នៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ ចាប់តាំងពីការប្រកាសឯករាជ្យក្នុងឆ្នាំ១៩៦៥មក។

ដូចនេះ មកស្គាល់លោក Wong ឲ្យច្បាស់ទាំងអស់គ្នា!
លោក Wong កើតនៅថ្ងៃទី១៨ខែធ្នូឆ្នាំ១៩៧២ ក្នុងគ្រួសារដ៏សាមញ្ញមួយ ដោយមានឪពុកជាអ្នកធ្វើការផ្នែកលក់ ចំណែកម្តាយ ជាគ្រូបង្រៀននៅសាលាបឋមសិក្សាមួយកន្លែង ហើយគ្រួសារនេះ រស់នៅក្នុងផ្ទះនាភាគខាងកើតប្រទេសដែលមានឈ្មោះថា Marine Parade។
ត្បិតអ្នកនយោបាយនៅក្នុងប្រទេសសិង្ហបុរី ភាគច្រើនជាអ្នករៀនបានខ្ពស់ខ្ពង់ ចប់សុទ្ធពីលំដាប់សាកលវិទ្យាល័យកំពូលៗរបស់ចក្រភពអង់គ្លេសដូចជា Oxford ឬ Cambridge ក៏ដោយ ប៉ុន្តែលោក Wong មិនបានចូលរៀននៅសាលាល្បីៗឡើយ។ គាត់រៀនបានត្រឹមសាលាក្នុងស្រុក ហើយនៅក្នុងបទសម្ភាសមួយ គាត់និយាយថា វាជាធម្មជាតិសម្រាប់ខ្លួនគាត់ ដែលរៀននៅជិតផ្ទះមានមិត្តភក្តិជាមួយគ្នា។

គាត់បានសិក្សាផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Wisconsin-Madison ហើយ ជ្រើសរើសយកសហរដ្ឋអាមេរិក ព្រោះវាជាកន្លែងដែលសម្បូរតន្ត្រីករ គាត់ចូលចិត្ត។
លោក Wong គឺជាអ្នកប្រាជ្ញក្នុងជួររដ្ឋាភិបាលសិង្ហបុរី ហើយចាប់ផ្តើមអាជីពរបស់គាត់ជាសេដ្ឋវិទូនៅក្រសួងពាណិជ្ជកម្ម។ លើសពីនេះ លោកក៏បានកាន់កាប់ការងារធំៗមួយចំនួននៅក្នុងការិយាធិបតេយ្យរបស់ប្រទេសសិង្ហបុរីផងដែរ ដូចជានាយកប្រតិបត្តិនៃអាជ្ញាធរទីផ្សារថាមពល និងតំណែងដ៏មានកិត្យានុភាពជា លេខាផ្នែកឯកជនរបស់នាយករដ្ឋមន្ត្រី។

គាត់ចូលប្រឡូកក្នុងឆាកនយោបាយក្នុងឆ្នាំ២០១១ ហើយត្រូវបានតែងតាំងជាក្រុមប្រឹក្សាភិបាលនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី។ ក្រោយមកគាត់បានកាន់ផ្នែកវប្បធម៌ ការអភិវឌ្ឍជាតិ និងវិស័យអប់រំ។ លុះមកដល់ឆ្នាំ២០២០ គាត់បានកាន់តួនាទីជាសហប្រធាននៃក្រុមការងារកូវីដ១៩។
លោក Wong ត្រូវបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុនៅឆ្នាំ២០២១ ហើយនៅឆ្នាំបន្ទាប់ គាត់ក៏ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជាអ្នកស្នងតំណែងពីលោក Lee តែម្តង។
លោករៀបការក្នុងវ័យ២០ឆ្នាំ ប៉ុន្តែដោយសារជីវិតគ្រួសារមិនចុះសម្រុង លោកក៏លែងលះជាមួយភរិយា។ លោកបានរៀបការជាមួយប្រពន្ធក្រោយឈ្មោះ Loo Tze Lui ធ្វើការផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិ ហើយប្តីប្រពន្ធនេះមិនមានកូនឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?