ព័ត៌មានអន្ដរជាតិ
មេដឹកនាំថ្មីក្រុមអាល់កៃដា សាហាវជាង អូសាម៉ា ប៊ីនឡាដិន
ពេលនេះក្រុមអាល់កៃដាមានមេដឹកនាំថ្មីដែលមានរហស្សនាមថា “ដាវសងសឹក” ហើយគេខ្លាចថាក្រុមនេះអាចឡើងដល់កម្រិតដូចគ្នានឹងអំណាចដែលខ្លួនធ្លាប់ប្រើនៅដើមសតវត្សរ៍នេះ ។
លោក Saif al-Adel គឺជាអតីតឧត្តមសេនីយយោធាម្នាក់ដែលជា “អ្នកយុទ្ធសាស្រ្តដ៏អស្ចារ្យ និងគ្មានមេត្តា” ហើយត្រូវបានគេប្រគល់តំណែងឲ្យបន្តពីលោក Ayman Zawahiri ដែលត្រូវគេនិយាយថាបានស្លាប់ ក្រោយការកាន់កាប់បន្ត បន្ទាប់ពីមរណភាពរបស់លោក Osama bin Laden កាលពីឆ្នាំ ២០១១ ប៉ុន្តែមិនដែលត្រូវបានគេដឹងដំណឹងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។

អ្នកស៊ើបការណ៍អង់គ្លេស និងអាមេរិកបានឃ្លាំមើលចលនារបស់លោក Saif អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈដែលគាត់បានចូលរួមរាល់ការប្រឆាំងនឹងក្រុមអាល់កៃដាដែលបានចាប់ផ្តើមនៅក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ។
អតីតអ្នកជំនាញប្រឆាំងភេរវកម្មរបស់ FBI លោក Ali Soufan បានសរសេរថា លោក Saif អាយុ ៦០ ឆ្នាំអាចជា “អ្នកស្នងតំណែងរបស់ក្រុមអាល់កៃដាទី ៣” ជាមួយនឹងប្រវត្តិរូបភេរវកម្មរយៈពេល ៣ ទសវត្សរ៍នៅក្រោមតំបន់របស់គាត់ ។

ទន្ទឹមនោះលោក Saif បានក្លាយជាមុខសញ្ញារួចទៅហើយចំពោះការចាប់ខ្លួនពីសហរដ្ឋអាមេរិកជាមួយនឹងការផ្ដល់ប្រាក់រង្វាន់ ៧.៥ លានផោនសម្រាប់ការបំផ្ទុះគ្រាប់បែកលើស្ថានទូតអាមេរិកឆ្នាំ ១៩៩៨ នៅទីក្រុង Nairobi និងទីក្រុង Dar es Salaam ដោយបានសម្លាប់មនុស្ស ២២៤ នាក់ ។
អ្នកប្រយុទ្ធជើងចាស់រូបនេះបានដឹកនាំអង្គភាពការពារ “Black Guard” របស់លោក bin Laden នៅអាហ្វហ្គានីស្ថាន ហើយជាមនុស្សម្នាក់ដែលបានណែនាំស្ថាបនិករដ្ឋឥស្លាម Abu Musab al-Zarqawi និងអ្នករៀបចំផែនការ ៩-១១ Khaled Sheikh Mohammed ឲ្យលោក bin Laden និងបានចូលរួមនៅក្នុងសមរភូមិ Black Hawk Down ឆ្នាំ ១៩៩៣ នៅប្រទេសសូម៉ាលី ។

បន្ថែមពីនេះលោក Saif អាចបញ្ចូលបណ្តាញរបស់គាត់ជាមួយក្រុម ISIS ហើយបានពង្រឹងចំណងក្រុមអាល់កៃដាជាមួយអ៊ីរ៉ង់ និងតាលីបង់-អាហ្វហ្គានីស្ថាន ។
ស្របពេលជាមួយគ្នានេះលោកវរសេនីយ៍ឯក Richard Kemp អ្នកជំនាញខាងភេរវកម្មអង់គ្លេសដែលធ្លាប់មានមុខងារឃ្លាំមើលចលនារបស់លោក Saif សម្រាប់រដ្ឋាភិបាលអង់គ្លេសនៅដើមទសវត្សឆ្នាំ ២០០០ បានប្រាប់សារព័ត៌មាន Daily Mirror ថា “គាត់ទំនងជាមេដឹកនាំថ្មី ព្រោះគាត់ត្រូវបានគេគោរពយ៉ាងខ្លាំងក្នុងចំណោមក្រុមអាល់កៃដា ហើយគាត់ក៏ទទួលបានការគោរពក្នុងចំណោមរដ្ឋអ៊ីស្លាមផងដែរ ។

លោកបាននិយាយថា “មិនត្រឹមតែគាត់អាចជាមេដឹកនាំថ្មីរបស់អាល់កៃដាប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏អាចទាក់ទាញសមាជិកក្រុម ISIS ឲ្យចូលរួមជាមួយក្រុមអាល់កៃដា ឬបង្កឲ្យមានការលាយឡំគ្នារវាងអ្នកទាំងពីរផងដែរ ។
លោកបន្តថា មានកិច្ចសហប្រតិបត្ដិការរវាងក្រុមទាំងនេះ ។ លោក Saif ត្រូវបានគេគោរពយ៉ាងខ្លាំងហើយគាត់អាចធ្វើឲ្យមានកិច្ចសហប្រតិបត្ដិការ ឬការរួបរួមគ្នាធំជាងនេះ ។ ទាំងអស់នេះគឺនិយាយអំពីភាពជាអ្នកដឹកនាំ ហើយគាត់អាចធ្វើឲ្យចលនានេះមានថាមពលឡើងវិញ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Star
ចុចអាន ៖ កំពូលកីឡាករវាយកូនហ្គោល Tiger Woods ជួបហេតុការណ៍ក្រឡាប់រថយន្ត
ចុចអាន ៖ ផ្ទុះការបាញ់ប្រហារក្នុងហាងលក់កាំភ្លើងនៅអាមេរិក ស្លាប់ ៣ នាក់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ