Connect with us

ព័ត៌មានអន្ដរជាតិ

ស្លូវ៉ាគី បញ្ជាក់ថា លោក Fico រួចផុតពីសេចក្តីស្លាប់ហើយ

បានផុស

នៅ

ក្រោយការវះកាត់រាប់ម៉ោង ពេលនេះលោក Robert Fico បានរួចផុតពីសេចក្តីស្លាប់ហើយ។ នេះបើតាមការបញ្ជាក់ពីឧបនាយករដ្ឋមន្ត្រីស្លូវ៉ាគី Tomas Taraba ប្រាប់ទៅ BBC នៅថ្ងៃព្រហស្បតិ៍ទី១៦ខែឧសភា។

(រូបថត៖ Daily Mail)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Taraba ប្រាប់អ្នកសារព័ត៌មានថា “ស្ថានភាពលោក Fico ពេលនេះ លែងគំរាមកំហែងដល់អាយុជីវិតទៀតហើយ ហើយនៅទីបំផុត គាត់នឹងរស់រានមានជីវិត”។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពពីមន្ទីរពេទ្យមិនទាន់បញ្ជាក់លម្អិតអំពីស្ថានភាពរបស់លោក Fico ទេ ហើយគេកំពុងរង់ចាំទទួលដំណឹងបន្ថែមពីអ្នកពាក់ព័ន្ធ។

នាយករដ្ឋមន្ត្រីស្លូវ៉ាគី Robert Fico (រូបថត៖ AP)

សូមបញ្ជាក់ លោកនាយករដ្ឋមន្ត្រី Fico ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួន៥គ្រាប់ចំ.ពោះនៅទីក្រុង Handlova ពេលដែលលោកចូលរួមក្នុងការជួបជុំមួយ។ ខ្មាន់កាំភ្លើងបានបាញ់នៅចម្ងាយកៀកបំផុត ដោយក្នុងនោះមានមួយគ្រាប់ ធ្លាយដល់ក្រពះ។

ភ្លាមៗក្រោយកើតហេតុ ខ្មាន់កាំភ្លើងត្រូវបានឃាត់ខ្លួននៅនឹងកន្លែង ហើយប៉ូលិសក៏បានបញ្ចេញអត្តសញ្ញាណជនដៃដល់ផងដែរថា មានឈ្មោះ Juraj Cintula អាយុ៧១ឆ្នាំ។

(រូបថត៖ GINN Press)

មុននេះដែរ រដ្ឋមន្ត្រីមហាផ្ទៃស្លូវ៉ាគី លោក Matus Sutaj Estok ប្រាប់សន្និសីទសារព័ត៌មាននៅខាងក្រៅមន្ទីរពេទ្យព្យាបាលលោក Fico ថា ច្បាស់ណាស់ ការវាយប្រហារនេះគឺជាប់ទាក់ទិននឹងបញ្ហានយោបាយសុទ្ធសាធ។

លោក Fico បានឡើងកាន់អំណាចកាលពីឆ្នាំមុន ជាមួយសារប្រឆាំងអាមេរិកនិងគាំទ្ររុស្ស៊ី ជាហេតុបង្កក្តីព្រួយបារម្ភខ្លាំងមែនទែនក្នុងចំណោមសមាជិក EU ថា គាត់នឹងដឹកនាំប្រទេសចាកចេញពីទំនាក់ទំនងលោកខាងលិច។

លើសពីនេះ រដ្ឋាភិបាលរបស់គាត់ បានបញ្ឈប់ការចែកចាយអាវុធទៅឲ្យអ៊ុយក្រែន ហើយអ្នករិះគន់មានកង្វល់ថា គាត់នឹងដឹកនាំប្រទេសស្លូវ៉ាគីចាកចេញពីផ្លូវដែលចង្អុលបង្ហាញដោយលោកខាងលិច ហើយដើរតាមគន្លងប្រទេសហុងគ្រី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីប្រជាជននិយម Viktor Orban៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគី កំពុងស៊ូទ្រាំជាមួយសេចក្តីស្លាប់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ ក្រោយការប៉ុនប៉ងធ្វើឃាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម