Connect with us

ព័ត៌មានអន្ដរជាតិ

Microsoft ស្នើឲ្យបុគ្គលិកនៅ ចិន ផ្ទេរការងារចេញទៅប្រទេសផ្សេង

បានផុស

នៅ

ក្រុមហ៊ុន Microsoft កំពុងស្នើសុំបុគ្គលិកមួយចំនួនដែលកំពុងធ្វើការនៅក្នុងប្រទេសចិនពិចារណាលើការផ្ទេរការងារចេញទៅប្រទេសប្រទេសផ្សេង ដោយសារតែទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនកាន់តែល្អកកករលើបច្ចេកវិទ្យាដូចជា បញ្ញាសិប្បនិមិត្ត (AI) និងឧបករណ៍អេឡិចត្រូនិកជាដើម ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែឧសភា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកាសែត Wall Street Journal បានរាយការណ៍ថា Microsoft កំពុងសាកសួរបុក្គលិកប្រហែល ៧០០ ទៅ ៨០០ នាក់ដែលធ្វើការទាក់ទងនឹងផ្នែកម៉ាស៊ីន និងការងារផ្សេងទៀតដែលទាក់ទងនឹងកុំព្យូទ័រ ដើម្បីពិចារណាផ្លាស់ប្តូរទីតាំងការងារ ហើយក្រុមហ៊ុនក៏ជួយក្នុងការផ្ទេរនេះផងដែរ ។

ឆ្លើយតបនឹងបញ្ហានេះ បុគ្គលិកដែលភាគច្រើនជាវិស្វករសញ្ជាតិចិនកាលពីដើមសប្តាហ៍នេះបានផ្តល់ជម្រើសក្នុងការផ្ទេរទៅសហរដ្ឋអាមេរិក អៀរឡង់ អូស្ត្រាលី និងនូវែលសេឡង់ ខណៈអ្នកនាំពាក្យក្រុមហ៊ុន Microsoft បានលើកឡើងថា ក្រុមហ៊ុននៅតែប្តេជ្ញាចិត្តចំពោះប្រទេសចិន ហើយនឹងបន្តប្រតិបត្តិការនៅទីនោះ និងទីផ្សារផ្សេងៗទៀត ។

គួរបញ្ជាក់ថា ដំណឹងនេះកើតឡើង ចំពេលដែលទំនាក់ទំនងចិន-អាមេរិកកំពុងស្ថិតក្នុងភាពល្អកកករ ខណៈដែលរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានដំឡើងពន្ធលើទំនិញនាំចូលជាច្រើនរបស់ចិន រួមទាំងអាគុយរថយន្តអគ្គិសនី (EV) បន្ទះឈីប និងផលិតផលវេជ្ជសាស្រ្តជាដើម ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម