Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ប្រាប់​​ពី​​ចំនួន​ទឹក​ប្រាក់​នៃ​ទំហំ​ពាណិជ្ជកម្ម​​ទ្វេ​ភាគី​ជាមួយ​ចិន

បានផុស

នៅ

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​​រុស្ស៊ី និង​​​ចិន បាន​ឈាន​ដល់​​កំណត់ត្រា​​ខ្ពស់​បំផុត​មួយ​ទៀត​ហើយ ដែល​គិត​ជា​​ទឹក​ប្រាក់​មាន​ប្រមាណ​ដល់ ២៤០​​ពាន់​លាន​ដុល្លារ​ឯណោះ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​​លោក វ៉្លាឌឺមៀ ពូទីន ​​មេ​ដឹក​នាំ​រុស្ស៊ី នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​​ក្រុង​ប៉េកាំង នា​ថ្ងៃ​ទី​១៦ ខែ​​ឧសភា ឆ្នាំ​២០២៤។

លោក វ៉្លាឌឺមៀ ពូទីន មេ​ដឹក​នាំ​រុស្ស៊ី និង​លោក ស៊ី ជីនពីង មេ​ដឹក​នាំ​ចិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន បាន​​ប្រាប់​ថា កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​នេះ បាន​ឆ្លុះ​បញ្ចាំង​​ពី​ចំណង​សេដ្ឋកិច្ច​​​​យ៉ាង​ខ្លាំង​ក្លា​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​២។ មេ​ដឹក​នាំ​វ័យ​៧១​ឆ្នាំ​រូប​នេះ បាន​បន្ថែម​ថា រុស្ស៊ី​-ចិន​ មាន​ផែនការ​ជាក់លាក់ សម្រាប់​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​​នៅ​ក្នុង​វិស័យ​ថាមពល ព្រម​ទាំង​វិស័យ​ឧស្សាហកម្ម​បរិក្ខារ​ផ្ទះបាយ និង​យានយន្ត ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ទណ្ឌកម្ម​​របស់​​​លោក​ខាង​លិច។ លោក បាន​បន្ត​ទៀត​ថា ប្រទេស​ទាំង​២ ក៏​បាន​ចាត់​វិធានការ​ការពារ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​​ទ្វេ​ភាគី ដោយ​ជា​ពិសេសនោះ​គឺ​វិស័យ​ហិរញ្ញវត្ថុ​​ដែល​​ទទួល​បាន​ការ​ការពារ​យ៉ាង​ពិសេស បញ្ចៀស​ឲ្យ​បាន​​ពី​បញ្ហា​ប្រឈម​​​និង​ផល​ប៉ះពាល់​អវិជ្ជមាន​​​​​ពី​​​មជ្ឈដ្ឋាន​ខាង​ក្រៅ។

លោក ពូទីន និង​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង បាន​ចេញ​នូវ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ​អំពី​ការ​ពង្រឹង​ភាព​ជា​ដៃគូ​ឲ្យ​ស៊ី​ជម្រៅ សម្រាប់​សករាជ​ថ្មី បន្ទាប់​ពី​មហា​អំណាច​ទាំង​២​​​​​ បាន​បង្កើត​ចំណង​ការទូត​ជាមួយ​គ្នា​​អស់​រយៈពេល​ ៧៥​ឆ្នាំ​មក​ហើយ៕

ដោយ៖ ឈាង

អាន​បន្ថែម៖ ពូទីន ចង់​បាន​របស់ ៣ ពី​លោក ស៊ី ក្នុង​ជំនួប​ចិន-រុស្ស៊ី​សប្ដាហ៍​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៦ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២២ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥១ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥៦ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

Sokha Hotels

ព័ត៌មានពេញនិយម