Connect with us

ព័ត៌មានអន្ដរជាតិ

ករណី​ជំងឺ​គ្រុនចាញ់​នៅ​វៀតណាម កើន​ឡើង​​ខ្លាំង​ដល់​ជាង ១០០%

បានផុស

នៅ

សម្រាប់​ដើម​ឆ្នាំ​២០២៤ ជំងឺ​គ្រុនចាញ់​ បាន​កើត​ឡើង​ចំនួន ១៤១​ករណី​ហើយ​​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​​តួ​លេខ​នេះ​បាន​ហក់​ឡើង​ខ្លាំង​ដល់ ១០៧,៤% ឯណោះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​​បើ​ផ្អែក​តាម​របាយការណ៍​ព័ត៌មាន​ចេញ​ដោយ​វិទ្យាស្ថាន​ជាតិ​​​​​នៃ​​​ផ្នែក​គ្រុនចាញ់​វិទ្យា ប៉ារ៉ាស៊ីត​វិទ្យា និង​បាណក​សាស្ត្រ នៅ​វៀតណាម កាល​ពី​ថ្ងៃ​​ទី​១៥ ខែ​ឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Hoang Dinh Canh នាយក​វិទ្យាស្ថាន​ជាតិ​ខាង​លើ បាន​ប្រាប់​​​ថា ប្រជា​ពលរដ្ឋ​វៀតណាម​ចំនួន​ប្រមាណ ៧​លាន​​នាក់ ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​២៣ ស្មើ​នឹង ១ ០៣០​ឃុំ កំពុង​រស់នៅ​​ក្នុង​តំបន់​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​គ្រុន​ចាញ់ ដូចជា​ តំបន់​ភ្នំ តំបន់​ដាច់​ស្រយាល តំបន់​ខ្ពង់រាប​កណ្ដាល និង​តំបន់​ព្រំ​ដែន។ មួយ​វិញ​ទៀត នៅ​ក្នុង​ចំណោម​ខេត្ត​ទាំង​២៣ មាន​ខេត្ត​ចំនួន​១៣ ត្រូវ​​គេ​រក​ឃើញ​ថា មាន​ករណី​ចម្លង​​​​មេរោគ​គ្រុន​ចាញ់​ពី​​​ខាង​ក្រៅ​ប្រទេស។

លោក Canh បាន​​បញ្ជាក់​ថា កត្តា​ប្រឈម​នឹង​ជំងឺ​គ្រុន​ចាញ់​នៅ​វៀតណាម បណ្ដាល​មក​ពី​ករណី​ជា​ច្រើន​ដូចជា លក្ខខណ្ឌ​សេដ្ឋកិច្ច​ក្រ​ខ្សត់ កង្វះខាត​អនាម័យ និង​កត្តា​បរិស្ថាន​​​រស់នៅ។

សូម​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០២៣ វៀតណាម​​​​កើត​មាន​ជំងឺ​គ្រុន​ចាញ់​​​សរុប​ចំនួន ៤៤៨​ករណី។ ប្រទេស​អាស៊ី​មួយ​នេះ ​បាន​ដាក់ចេញ​ផែនការ​បំបាត់​ជំងឺ​គ្រុនចាញ់​ទាំង​ស្រុង​នៅ​ត្រឹម​ឆ្នាំ​២០៣០​ខាង​មុខ ដោយ​​ជា​ជំហាន​ដំបូង​គឺ​កម្ចាត់​ឲ្យ​អស់​​នូវ​​រាល់​ករណី​ចម្លង​មេរោគ​ប៉ារ៉ាស៊ីត​​គ្រុន​ចាញ់​នៅ​ក្នុង​ប្រទេស​ ត្រឹម​ឆ្នាំ​២០២៧៕

ដោយ៖ ឈាង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

សន្តិសុខសង្គម១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម