ព័ត៌មានអន្ដរជាតិ
ចិន-រុស្ស៊ី ប្រកាសរួមកម្លាំង បើកសករាជថ្មី ប្រឆាំងអាមេរិក
តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃសុក្រទី១៧ខែឧសភា, ប្រធានធិបតីចិន លោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសរួមកម្លាំងគ្នា បើកសករាជថ្មី នៃទំនាក់ទំនងមិត្តភាពយ៉ាងស្អិតរមួត និងបង្ហាញជំហរប្រឆាំងអាមេរិក ដែលគេចាត់ទុកថាជា បងធំឃ្លានសង្គ្រាម ដើរបញ្ឆេះភាពវឹកវរជុំវិញពិភពលោក។

លោក ស៊ី បានក្រាលព្រំក្រហមខាងក្រៅវិមានមហាសាលប្រជាជន ស្វាគមន៍លោក ពូទីន យ៉ាងកក់ក្តៅជាទីបំផុត។ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី ទៅកាន់ទីក្រុងប៉េកាំងលើកនេះ មេដឹកនាំទាំងពីរ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ប្រកាសបើកសករាជថ្មី ប្រឆាំងសហរដ្ឋអាមេរិកលើបញ្ហាសន្តិសុខជាច្រើន និងទស្សនៈរួមស្តីពីកោះតៃវ៉ាន់ និងអ៊ុយក្រែន ព្រមទាំងកូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យានុយក្លេអ៊ែរសន្តិភាពថ្មីនិងហិរញ្ញវត្ថុថែមទៀតផង។
លោក ស៊ី ប្រាប់ទៅលោកពូទីនថា “ទំនាក់ទំនងចិន-រុស្ស៊ីនាពេលបច្ចុប្បន្ន គឺពិបាករកបានណាស់ ហើយភាគីទាំងពីរត្រូវតែស្រឡាញ់ និងថែទាំគ្នាទៅវិញទៅមក។ ប្រទេសចិនមានឆន្ទៈ ធ្វើការរួមគ្នាដើម្បីសម្រេចឲ្យបាននូវការអភិវឌ្ឍ និងស្តារប្រទេសទាំងពីរឡើងវិញ ហើយធ្វើការរួមគ្នាដើម្បីលើកកម្ពស់ភាពត្រឹមត្រូវនិងយុត្តិធម៌នៅក្នុងពិភពលោក”។

លើសពីនេះ លោក ស៊ី ប្រាប់លោកពូទីនទៀតថា ថ្នាក់ដឹកនាំទាំងពីរ មានឱកាសជំរុញឲ្យពិភពលោកផ្លាស់ប្តូរ ហើយនេះត្រូវបានក្រុមអ្នកវិភាគ មើលឃើញថា ជាការប៉ុនប៉ងប្រជែងឥទ្ធិពលលើពិភពលោក ដែលសហរដ្ឋអាមេរិកព្យាយាមគ្រប់គ្រង។
ដំណើរទស្សនកិច្ចរបស់លោក ពូទីន ពេលនេះ កើតឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏ហោះទៅចិនផងដែរ ដើម្បីបង្ហាញក្តីកង្វល់អំពីការគាំទ្ររបស់ចិនដល់យោធារុស្ស៊ី។

យ៉ាងណាក្តី ដំណើរទស្សនកិច្ចកាលនោះ ទំនងជាមិនអាចបង្អាក់ទំនាក់ទំនងយ៉ាងស៊ីជម្រៅរបស់លោក ស៊ី ជាមួយលោក ពូទីន បានឡើយ។
គ្មានអ្វីត្រូវសង្ស័យឡើយ លោក ពូទីន បានជ្រើសរើសប្រទេសចិនសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងចាប់តាំងពីស្បថចូលកាន់តំណែងអាណត្តិថ្មី រយៈពេលប្រាំមួយឆ្នាំទៀតកាលពីដើមខែនេះ ហើយនេះត្រូវបានគេមើលឃើញថា លោកពូទីនកំពុងផ្ញើសារទៅកាន់ពិភពលោកអំពី អាទិភាពរបស់គាត់ និងភាពរឹងមាំនៃទំនាក់ទំនងផ្ទាល់ខ្លួនជាមួយស៊ី តែម្តង។

សូមបញ្ជាក់ជាថ្មី ចិន និងរុស្ស៊ីបានប្រកាសភាពជាដៃគូ “គ្មានដែនកំណត់” នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ អំឡុងពេលដែលលោក ពូទីន ធ្វើដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង ពោលប៉ុន្មានថ្ងៃមុនប្រកាសលើកកម្លាំងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ចូលវាយនៅអ៊ុយក្រែន ខណៈលោក ស៊ី វិញក៏បានអញ្ជើញធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីផងដែរកាលពីខែមីនា។
ជំនួបចាប់ដៃគ្នាលើកចុងក្រោយរវាងមេដឹកនាំទាំងពីរ គឺកាលពីខែតុលា ឆ្នាំ២០២៣ នៅពេលលោក ពូទីន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិនក្នុងទីក្រុងប៉េកាំង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ស៊ី ប្រាប់លោក ពូទីន ថា ទំនាក់ទំនង ចិន-រុស្ស៊ី រួមចំណែកដល់សន្តិភាព និងស្ថិរភាពពិភពលោក

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ