ព័ត៌មានអន្ដរជាតិ
លោក Netanyahu ថា ទោះគ្មានខ្នងបង្អែកពី អាមេរិក ក៏ អ៊ីស្រាអែល អាចច្បាំងឈ្នះក្រុមហាម៉ាស
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រាប់ស្ថានីយទូរទស្សន៍ CNBC នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី១៦ ខែឧសភាថា អ៊ីស្រាអែលនឹងអាចយកឈ្នះក្នុងចម្បាំងជាមួយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅតំបន់ហ្គាហ្សា ទោះបីជាមិនមានខ្នងបង្អែកពីសហរដ្ឋអាមេរិកក៏ដោយ ។

ទោះយ៉ាងណា លោក Netanyahu បានគូសបញ្ជាក់ថា “រដ្ឋាភិបាលទីក្រុង Tel Aviv នៅតែផ្តល់តម្លៃ និងចង់បានកិច្ចគាំទ្ររបស់អាមេរិកជានិច្ច ហើយបានប្តេជ្ញានឹងធ្វើអ្វីគ្រប់យ៉ាងដែលអ៊ីស្រាអែលអាចធ្វើទៅបានដើម្បីទទួលបានការជួយជ្រោមជ្រែងពីអាមេរិក ខណៈមេដឹកនាំអ៊ីស្រាអែលរូបនេះថែមទាំងការកោតសរសើរចំពោះការផ្ដល់ជំនួយពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីផ្ទុះជម្លោះចុងក្រោយរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីនមក ។
ប៉ុន្តែដោយសារការខ្វែងគំនិតគ្នារវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកពាក់ព័ន្ធប្រតិបត្តិការលើទីក្រុង Rafah ទើបទាញដៃឲ្យលោក Netanyahu កំពុងធ្វើអ្វីដែលត្រូវធ្វើ ដោយមិនចាំបាច់មានការជួយជ្រោមជ្រែងពីអាមេរិកនោះឡើយ បើទោះបីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនព្រមានម្ដងជាពីរដងមិនឲ្យអ៊ីស្រាអែលបើកការវាយប្រហារលើទីក្រុងជាប់ព្រំដែនអេហ្ស៊ីបមួយនេះក៏ដោយ ។

ជាក់ស្ដែង កាលពីដើមខែកន្លងទៅ អាមេរិកបានប្រកាសផ្អាកលែងបញ្ជូនអាវុធដូចជា គ្រាប់បែក MK84 ទម្ងន់ជិត ១ តោន និងគ្រាប់បែក MK82 ទម្ងន់ជិត ២៣០ គីឡូក្រាម ក៏ដូចជាគ្រាប់បែកខ្នាតតូចជាង ១,០០០ គ្រាប់ទៅឲ្យអ៊ីស្រាអែល ហើយទីក្រុងវ៉ាស៊ីនតោនថែមទាំងព្រមានទៀតថានឹងដាក់កម្រិតលើការផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែលបន្ថែមទៀត បើហ៊ានបើកការវាយលុកខ្នាតធំទៅលើទីក្រុង Rafah ជាទីដែលប្រមូលផ្ដុំទៅដោយពលរដ្ឋរត់គេចខ្លួនពីសង្គ្រាមទៅជ្រកកោននៅទីនោះ ក្រោមលេសកម្ចាត់ក្រុមហាម៉ាសក៏ដោយ ។
យោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា មនុស្សប្រមាណ ៦០ ម៉ឺននាក់ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅចេញពីទីក្រុង Rafah ដោយសារតែយុទ្ធនាការផ្ដល់ស្បៀងអាហារ ទឹក និងថ្នាំសង្កូវមិនអាចចូលទៅរួចឡើយ ស្របពេលដែលមន្ទីរពេទ្យក្នុងតំបន់ក៏ប្រកាសអស់ប្រេងឥន្ធនៈប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតផងដែរ ដោយសារតែការរារាំងពីសំណាក់កងទ័ពអ៊ីស្រាអែល ។

គួរបញ្ជាក់ថា យ៉ាងហោចណាស់មនុស្សជាង ៣៥,០០០ នាក់បានស្លាប់បាត់បង់ជីវិត និងជិត ៨០,០០០ នាក់បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សា ចាប់តាំងពីព្រឹត្តិការណ៍ ៧ តុលា ២០២៣ មក ខណៈខាងអ៊ីស្រាអែលក៏មានមនុស្សប្រមាណ ១,២០០ នាក់ក៏ត្រូវបានសម្លាប់ផងដែរ ។
ទន្ទឹមនោះ យោងតាមគណៈកម្មាធិការសង្គ្រោះអន្តរជាតិបានឲ្យដឹងថា ទំហំនៃវិបត្តិនៅតំបន់ហ្គាហ្សាភាគខាងត្បូងក្នុងលក្ខខណ្ឌដែលអ៊ីស្រាអែលហ៊ានបើកការវាយលុកខ្នាតធំនៅទីក្រុង Rafah នឹងបង្កឲ្យមានការផ្លាស់ទីលំនៅទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ រថក្រោះអ៊ីស្រាអែល ច្រឡំដៃបាញ់សម្លាប់ទ័ពគ្នាឯង អស់មួយក្រុម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ