Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់​ខ្លួន​តារា​ក្ដៅ​សាច់​នៅ​ថៃ ព្រោះ​ជួយ​ផ្សព្វផ្សាយ​ល្បែង​អនឡាញ

បានផុស

នៅ

តួ​ស្រី​​វិបសាយ​អាសអាភាស​នៅ​ថៃ​ម្នាក់ ត្រូវ​បាន​ប៉ូលិស​ក្រុង​បាងកក​ចាប់​ខ្លួន នៅ​ក្នុង​ខនដូ​មួយ​កន្លែង ស្ថិត​នៅ​សង្កាត់ Lat Phrao កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ពាក់ព័ន្ធ​នឹង​ករណី​​ជួយ​ផ្សព្វផ្សាយ​ល្បែង​អនឡាញ​ខុស​ច្បាប់។ នេះ​បើ​​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន Bangkok Post កាល​ពី​ថ្ងៃ​ទី​១៦​ឧសភា​ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្ត្រី​​វ័យ​២៣​ឆ្នាំ​ ដែល​មាន​ឈ្មោះ Lalada ឬ​​រហស្សនាម​ថា “Noon OnlyFans” ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រៀបចំ​សកម្មភាព​ផ្សព្វផ្សាយ​​​ល្បែង​អនឡាញ​ខុស​ច្បាប់ និង​បញ្ចុះ​បញ្ចូល​​​ឲ្យ​អ្នក​គាំទ្រ​​នាំ​គ្នា​ចុះ​ឈ្មោះ​ចូល​ទៅ​លេង។ ការ​ចាប់​ឃាត់​ខ្លួន ធ្វើ​ឡើង​បន្ទាប់​​​ពី​ប៉ូលិស​បាន​​ស៊ើប​អង្កេត​​ដឹង​ថា Lalada បាន​បង្ហោះ​រូប​​របស់​នាង​នៅ​លើ​​ទំព័រ​ហ្វេសប៊ុក ដោយមាន​ភ្ជាប់​ជាមួយ​តំណ​វិបសាយ​ល្បែង​អនឡាញ។ នៅ​ក្នុង​ការ​បង្ហោះ​នោះ នាង​បាន​​ល្បួង​ឲ្យ​​​អ្នក​គាំទ្រ​ចុះ​ឈ្មោះ​ធ្វើ​ជា​សមាជិក​នៅ​ក្នុង​វិបសាយ​ល្បែង​អនឡាញ​​មួយ​ឈ្មោះ​ថា “omega9″។

ប៉ូលិស​បាន​រឹប​អូស​ និង​ឆែក​មើល​ទូរសព្ទ​របស់ Lalada ហើយ​បាន​រក​ឃើញ​ថា នាង​បាន​លួច​​ផ្សព្វផ្សាយ​ល្បែង​អនឡាញ​ទាំង​ក្នុង​​គណនី​ហ្វេសប៊ុក និង​​គណនី ​ Instagram។ តួ​ស្រី​វិបសាយ OnlyFans បាន​ឆ្លើយ​​សារភាព​ថា គណនី​ទាំង​នោះ​ពិត​ជា​របស់​នាង​ប្រាកដ​មែន ហើយ​នាង​បាន​​ព្យាយាម​ទាក់ទាញ​ចិត្ត​អ្នក​គាំទ្រ​ឲ្យ​លេង​ល្បែង​អនឡាញ​ តាម​រយៈ​ការ​បង្ហោះ​របស់​នាង​តាំង​​តែ​ពី​ឆ្នាំ​២០១៨​មក​​ម៉្លេះ។

Lalada បាន​​ប្រាប់​​បន្ត​ថា មាន​វិបសាយ​ល្បែង​ចំនួន​២ បាន​ជួល​នាង​ឲ្យ​​ផ្សព្វផ្សាយ ដោយ​ទទួល​​កម្រៃ​បាន​ចំនួន ២​ម៉ឺន​បាត (ប្រហែល ៥៥០​ដុល្លារ) រាល់​​ពេល​​បង្ហោះ​​បាន​ចំនួន ៣០​​​ដង។

បច្ចុប្បន្ន Lalada កំពុង​ជាប់​ឃុំ​ខ្លូន​នៅ​​ប៉ុស្តិ៍​ប៉ូលិស Chokchai ដើម្បី​កសាង​សំណុំ​រឿង​បន្ត៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២៧ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤២ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៥៨ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម