ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ជម្លៀសមនុស្សរាប់រយនាក់ទៀត ខណៈភ្នំភ្លើង Ibu ជិតផ្ទុះទ្រង់ទ្រាយធំ
មួយរយៈចុងក្រោយនេះ ប្រទេសឥណ្ឌូណេស៊ី ហាក់រងទុក្ខខ្លាំងមែនទែនដោយសារបន្ទុះភ្នំភ្លើង ខណៈពេលនេះ មនុស្សរាប់រយនាក់ទៀតត្រូវបានជម្លៀសចេញពីភ្នំភ្លើង Ibu ដែលកំពុងបញ្ចេញសកម្មភាពពុះកញ្ជ្រោល។ នេះបើតាមការចុះផ្សាយរបស់ CNA នៅថ្ងៃសុក្រទី១៧ខែឧសភា។

ភ្នំភ្លើងនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ីមួយនេះ ត្រូវបានគេទាយទុកថា នឹងផ្ទុះឡើងជាទ្រង់ទ្រាយធំក្នុងពេលឆាប់ៗ ហេតុដូច្នេះហើយទើបអាជ្ញាធរនៅលើកោះដាច់ស្រយាល Halmahera បានប្រកាសអាសន្ននិងដំឡើងការព្រមានគ្រោះថ្នាក់ ឈានដល់កម្រិតទី៤។
មន្ត្រីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់លោក Muhammad Ade Fabanyo បានប្រាប់ AFP ថា ពលរដ្ឋនៅក្នុងភូមិចំនួនប្រាំពីរ ជិតភ្នំភ្លើង Ibu បានចាប់ផ្តើមជម្លៀសទៅកាន់ទីសុវត្ថិភាពច្រើនកន្លែង កាលពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បីជាវិធានការបង្ការជាមុន ចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ។

ត្បិតតែវាមិនទាន់ផ្ទុះជាទ្រង់ទ្រាយធំក៏ពិតមែន ប៉ុន្តែភ្នំភ្លើង Ibu បានចេញសកម្មភាពផ្ទុះតូចៗជាច្រើនលើកច្រើនសាមកហើយ ជាពិសេសនៅព្រឹកថ្ងៃសុក្រ ដែលបានបាញ់ផេះឡើងលើមេឃកម្ពស់ ៤ ០០០គីឡូម៉ែត្រ ហើយមន្ត្រីក្នុងតំបន់ បានដាស់តឿនដល់ អ្នកភូមិក៏ដូចជាទេសចរ ឲ្យនៅឆ្ងាយពីតំបន់គ្រោះថ្នាក់ ៤ទៅ៧ គីឡូម៉ែត្រ ព្រមទាំងត្រូវពាក់ម៉ាសផងដែរ។
កាលពីខែមុន ភ្នំភ្លើង Ruang ក្នុងខេត្ត Sulawesi ខាងជើង ក៏បានផ្ទុះញយដងផងដែរ ជាហេតុបង្ខំឲ្យប្រជាជនរាប់ពាន់នាក់ នៅក្បែរនោះត្រូវជម្លៀសចេញដូចគ្នា។

សូមបញ្ជាក់ ឥណ្ឌូណេស៊ី ជាប្រទេសប្រជុំកោះដ៏ធំ ហើយតែងជួបប្រទះការរញ្ជួយដី និងមានសកម្មភាពភ្នំភ្លើងញឹកញាប់ ព្រោះតែទីតាំងរបស់ខ្លួន ស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក “Ring of Fire”។
ចំណែក Ibu គឺជាភ្នំភ្លើងសកម្មបំផុតមួយរបស់ប្រទេសនេះ ដែលបានផ្ទុះជាង ២១ ០០០ដងកាលពីឆ្នាំមុន។ មន្ត្រីទីភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូណេស៊ីបញ្ជាក់ថា ភ្នំភ្លើង Ibu បានបញ្ចេញសកម្មភាពផ្ទុះជាមធ្យម៥៨លើក ក្នុងមួយថ្ងៃកាលពីឆ្នាំ២០២៣៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ