ព័ត៌មានអន្ដរជាតិ
មហាជនបើកភ្នែកធំៗ មើលសម្រស់ភរិយានាយករដ្ឋមន្ត្រីថ្មី សិង្ហបុរី ទោះមានវ័យ ៤៤ ឆ្នាំក៏ដោយ
គ្រប់ភ្នែកទាំងអស់កំពុងសម្លឹងមើលនាយករដ្ឋមន្ត្រី ដែលទើបនឹងតែងតាំងគឺលោក Lawrence Wong មានមានវ័យ ត្រឹមតែ ៥១ ឆ្នាំ ខណៈដែលគាត់ចូលកាន់តំណែងជំនួសអតីតនាយករដ្ឋមន្ត្រី លោក Lee Hsien Loong កាលពីថ្ងៃ១៥ខែ ឧសភា ។ ប៉ុន្តែងាកទៅកាន់ភរិយារបស់លោក គឺលោកស្រី Loo Tze Lui អមដំណើរស្វាមីមកជាមួយ បានក្លាយចំណាប់អារម្មណ៍ពីភ្នែកមហាជនសឹងតែគ្រប់គ្នា ដោយសារតែសម្រស់ក្នុងវ័យ៤៤ឆ្នាំ។

លោកស្រី Loo Tze Lui ធ្លាប់ជាធនាគារិក និងជាប្រធានក្រុមប្រឹក្សាភិបាលសម្រាប់សមាគមគ្រិស្តបរិស័ទយុវជន (YMCA) រហូតដល់ឆ្នាំ ២០២៣។ យោងតាមរបាយការណ៍ បច្ចុប្បន្នកាត់ធ្វើការក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ។
កាលពីខែកញ្ញាកន្លងទៅ ស្រ្តីវ័យ៤៤ឆ្នាំរូបនេះ ត្រូវបានគេឃើញអមដំណើរជាមួយនឹងលោកនាយករដ្ឋមន្ត្រី Wong ក្នុងពិធីសម្ពោធលោកប្រធានាធិបតី Tharman នៅឯ Istana។ រូបរាងរបស់គាត់ បានប្រែក្លាយទៅជាប្រធានបទពិភាក្សាយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានអ្នកលេងអ៊ីនធឺណិតជាច្រើនបានកត់សម្គាល់ពីភាពឆើតឆាយ និងភាពស្រស់ស្អាតរបស់គាត់លើសពីអ្នកផ្សេងទៀត។
មនុស្សមួយចំនួនធំដែលបានឃើញសម្រស់លោកស្រីផ្ទាល់នៅឯអង្គពិធីបានដាក់ឈ្មោះគាត់ថាជា “ភរិយានាយករដ្ឋមន្ត្រីដែលស្អាតបំផុតរបស់សិង្ហបុរី” ខណៈអ្នកលេងអ៊ីនធឺណិតផ្សេងទៀតនិយាយថា គាត់បញ្ចេញភាពស្រស់ស្អាតតាមបែបស្ទាយតារាកូរ៉េខាងត្បូង ដែលមានស្ទីលតុបតែងខ្លួនបែបនេះ។
ទន្ទឹមនោះទៀតសោត ភរិយាលោក Lawrence Wong បានធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍នឹងភាពស្រស់ស្អាតរបស់គាត់កាលពីយប់ថ្ងៃដែលស្វាមីបង្ហាញវត្តមានក្នុងពិធីស្បថចូលកាន់តំណែង។ នាពេលនោះគាត់បានស្លៀករ៉ូបពណ៌ខ្មៅ និងខ្សែកដ៏សាមញ្ញ ស្រដៀងនឹងសម្លៀកបំពាក់បុរាណដែលគាត់ធ្លាប់ស្លៀកក្នុងពិធីចូលកាន់តំណែងរបស់ប្រធានាធិបតី Tharman ដូចគ្នា។

ភ្លាមៗនោះដែររូបភាពរបស់លោកស្រី Loo Tze Lui បានសាយភាយពាសពេញបណ្ដាញសង្គម រហូតអ្នកទស្សនាអត់ទ្រាំនឹងសរសើរលើរូបសម្រស់របស់ស្រ្តីរូបនេះពុំបាន មិនមែនត្រឹមប៉ុណ្ណឹងនោះទេ។ ជាពិសេសនោះគឺភាពដាក់ខ្លួននិងចរិតចរិយារបស់ភរិយានាយករដ្ឋមន្ត្រីថ្មីសិង្ហបុរី ដែលស្រគត់ស្រគំនិងយល់កាលៈទេសៈសំខាន់បំផុត។
ទោះយ៉ាងណាក៏ដោយ លោកស្រី Loo Tze Lui ត្រូវបានគេស្គាល់ថា លោកស្រីនិយមរក្សាជីវិតឯកជន ថ្វីដ្បិតតែទទួលបានភាពជោគជ័យជាសាធារណៈក៏ដោយ។ ជាពិសេស លោកស្រីកម្រនឹងបង្ហាញមុខក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ស្វាមី Lawrence Wong ខ្លាំងណាស់។ នេះក៏ព្រោះតែគាត់បានឲ្យតម្លៃលើភាពឯកជន និងចូលចិត្តនៅឲ្យឆ្ងាយពីបណ្ដាញសង្គម។
យ៉ាងណាមិញ អាពាហ៍ពិពាហ៍រវាងលោកនាយករដ្ឋមន្ត្រីថ្មីសិង្ហបុរី Lawrence Wong ជាមួយនឹងភរិយា Loo Tze Lui នេះគឺជាលើកទីពីរ ហើយសព្វថ្ងៃអ្នកទាំងពីរមិនមានកូននោះទេ។ ពីមុន លោករៀបការក្នុងវ័យ២០ឆ្នាំ ប៉ុន្តែដោយសារជីវិតគ្រួសារមិនចុះសម្រុង លោកក៏លែងលះជាមួយភរិយាទីមួយតែម្ដង៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សិង្ហបុរី ក្លាយជាប្រទេសមានជាងគេទី ៤ របស់ពិភពលោក

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?