Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង បាញ់​មីស៊ីល​ទៀត​ហើយ ក្រោយ​សមយុទ្ធ​​អាមេរិក​-កូរ៉េ​ខាង​ត្បូង

បានផុស

នៅ

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​បាញ់​សាកល្បង​មីស៊ីល​ប៉ាលិស្ទិក​​ចម្ងាយ​ខ្លី​ នៅ​​ឆ្នេរ​សមុទ្រ​ខាង​កើត​​របស់​ខ្លួន នា​ថ្ងៃ​​ទី​១៧ ខែ​ឧសភា នេះ បន្ទាប់​ពី​កូរ៉េ​ខាង​​ត្បូង និង​សហរដ្ឋ​អាមេរិក បាន​ធ្វើ​សមយុទ្ធ​យន្តហោះ​ចម្បាំង​​រួម​គ្នា​កាល​ពី​ម្សិលមិញ។ នេះ​បើ​​យោង​តាម​ការ​​អង្កេត​របស់​​អគ្គ​សេនាធិការ​ចម្រុះ​របស់​កូរ៉េ​ខាង​ត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធា​​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា ការ​បាញ់​សាកល្បង​មីស៊ីលរបស់​កូរ៉េ​ខាង​ជើង ធ្វើ​ឡើង​នៅ​តំបន់ Wonsan ព្រោះ​​រដ្ឋាភិបាល​លោក គីម ជុងអ៊ុន យល់​ឃើញ​ថា​ការ​ធ្វើ​សមយុទ្ធ​​រួម​គ្នា​រវាង​សម្ព័ន្ធមិត្ត​ទាំង​២​ គឺ​ជា​ការ​គំរាម​កំហែង​ចំពោះ​​​សន្តិសុខ​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

ក្នុង​​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ កូរ៉េ​ខាង​ជើង​បាន​ពង្រីក​ដំណើរការ​​តេស្ត​សាកល្បង​​សព្វាវុធ​​របស់​ខ្លួន ដែល​នេះ​គឺ​ជា​ផ្នែក​​មួយ​នៃ​កិច្ច​ប្រឹងប្រែង​​ពង្រឹង និង​ធ្វើ​ទំនើបកម្ម​​យោធា ខណៈ​ដែល​ទំនាក់ទំនង​ការ​ទូត​របស់​ខ្លួន​​ជាមួយ​​អាមេរិក និង​កូរ៉េ​ខាង​ត្បូង កាន់​តែ​​ល្អក់កករ​​មិនងាយ​​នឹង​ស្ដារ​ឡើង​វិញ​បាន។ កូរ៉េ​ខាង​ជើង បាន​ប្រាប់​ថា ខ្លួន​​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​បង្ខំ​នោះ​ទេ​ក្នុង​​ការ​​បង្កើន​កម្មវិធី​​មីស៊ីល និង​នុយក្លេអ៊ែរ នេះ​ក៏​ព្រោះ​តែ​អរិភាព​របស់​សហរដ្ឋ​អាមេរិក។ ក្រុង​ព្យុងយ៉ាង បាន​ចាត់​ទុក​សមយុទ្ធ​រវាង​អាមេរិក-​កូរ៉េ​ខាង​ត្បូង គឺ​ជា​​ការ​ហ្វឹក​​ហាត់​​​បង្ក​ការ​ឈ្លានពាន។ យ៉ាង​​​ណា​មិញ អ្នក​ជំនាញ​អន្តរជាតិ​ជា​ច្រើន ​​​បែរ​​ជា​យល់​ឃើញ​ផ្ទុយ​ទៅ​វិញ​​ថា កូរ៉េ​ខាង​ជើង​បាន​យក​សមយុទ្ធ​របស់​គូ​ប្រជែង ធ្វើ​ជា​លេស ដើម្បី​​​កសាង​អាវុធ​​​​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​ប៉ុណ្ណោះ។

​សូម​បញ្ជាក់​ថា កាល​ពី​​ព្រហស្បតិ៍​ទី​១៦ ម្សិលមិញ យន្តហោះ​ចម្បាំង​កូរ៉េ​ខាង​ត្បូង​២​គ្រឿង​ម៉ាក F-35A និង​យន្តហោះ​ចម្បាំង​អាមេរិក​២​គ្រឿង​ម៉ាក F-22 Raptors បាន​ធ្វើ​ការ​ហ្វឹកហ្វឺន​​នៅ​ក្នុង​តំបន់​កណ្ដាល​លើ​ទឹក​ដី​កូរ៉េ​ខាង​ត្បូង។ ប្រការ​នេះ បាន​ធ្វើ​​ឲ្យ​កូរ៉េ​ខាង​ជើង​​មិន​សូវ​ស្ងប់​ចិត្ត​ទាល់​តែ​សោះ​ចំពោះ​​ការ​បញ្ចេញ​ប្រភេទ​យន្តហោះ​ចម្បាំង​ដ៏​ទំនើបៗ​របស់​សហរដ្ឋ​​អាមេរិក ទើប​សម្រេច​ចិត្ត​បាញ់​មីស៊ីល​ប៉ុន្មាន​គ្រាប់​​ចូល​​ក្នុង​​ដែន​សមុទ្រ​នៅ​ថ្ងៃ​នេះ។

ជាមួយ​គ្នា​នេះ​ដែរ ប្អូន​ស្រី​លោក គីម ជុងអ៊ុន ដែល​​ជា​នារី​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ផង​ដែរ​នោះ ក៏​បាន​ចេញ​មុខ​ប្រកាស​ក្ដែងៗ​ថា​ ការ​បាញ់​សាកល្បង​មីស៊ីល​រាល់​ដង​របស់​កូរ៉េ​ខាង​ជើង គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​គម្រោង​កសាង​អាវុធ​រយៈពេល​៥​ឆ្នាំ​របស់​ខ្លួន​នោះ​ទេ ដែល​ចាប់​​អនុវត្ត​តាំង​តែ​ពី​ឆ្នាំ​២០២១​មក​​ម៉្លេះ។ ​អ្នក​ស្រី គីម យ៉ូជុង ​ក៏​បាន​បដិសេធ​ផង​ដែរ​ចំពោះ​ការ​សង្ស័យ​ដែល​​​ថា កូរ៉េ​ខាង​ជើង​​បាន​លួច​ដឹក​​​បញ្ជូន​អាវុធ​ឲ្យ​ទៅ​​ប្រទេស​រុស្ស៊ី៕

ដោយ៖ ឈាង

អាន​បន្ថែម៖ ប្អូន​ស្រី គីម ជុងអ៊ុន ចេញ​មុខ​បដិសេធ​រឿង​លួច​ដឹក​អាវុធ​ឲ្យ​រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៣ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២០ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៤៩ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥៤ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៤៩ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម