Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ប្រកាសក្តែងៗប្រាប់គេឯង អំពីផែនការនៅ Kharkov

បានផុស

នៅ

ស្របពេលដែលប្រធានាធិបតិអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី កំពុងព្រួយបារម្ភខ្លាំងចំពោះការវាយលុករបស់កងកម្លាំងទីក្រុងមូស្គូ ចូលទៅក្នុងតំបន់ Kharkov, ពេលនេះ មេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀរ ពូទីន បានចេញមុខប្រាប់គេឯងយ៉ាងច្បាស់ៗអំពីផែនការរបស់ខ្លួនថា រុស្ស៊ីគ្មានបំណងដណ្តើមយកតំបន់នោះទេ។ 

សំណង់ដែលរងការវាយប្រហារនៅក្នុងតំបន់ Kharkov (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT, លោក ពូទីន បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ទៅកាន់ប្រទេសចិនថា ទីក្រុងមូស្គូកំពុងទទួលជោគជ័យនៅលើសមរភូមិ ដោយធ្វើសកម្មភាពយ៉ាងរលូនតាមផែនការ។

ស្របពេលជាមួយគ្នានោះ លោកគូសបញ្ជាក់ថា អ៊ុយក្រែនទៅវិញទេ ដែលត្រូវស្តីបន្ទោសចំពោះការប្រយុទ្ធគ្នានាពេលថ្មីៗនេះនៅក្នុងតំបន់នោះ ព្រោះតែពួកគេមិនព្រមឈប់វាយប្រហារលើប្លុកលំនៅដ្ឋាន តាមតំបន់ព្រំដែន រួមទាំងទីក្រុង Belgorod ផងដែរ។ ជនស៊ីវិលកំពុងស្លាប់នៅទីនោះ គ្រប់យ៉ាងបានលាតត្រដាងយ៉ាងច្បាស់ក្រឡែត។ រុស្ស៊ីគ្មានបំណងដណ្តើមយកទីក្រុង Kharkov ឡើយ ប៉ុន្តែប្រសិនបើ នៅតែមានមីស៊ីលធ្លាក់ទីនោះទៀត រុស្ស៊ីនឹងត្រូវបង្ខំចិត្ត ធ្វើសកម្មភាពបន្ថែមទៀតហើយ។

លោក ពូទីន (រូបថត៖ AP)

ពាក់ព័ន្ធការវាយលុកនេះដែរ ក្នុងបទសម្ភាសជាមួយទូរទស្សន៍ ABC News របស់អាមេរិក កាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែឧសភា, លោក ហ្សេលេនស្គី បានស្តីបន្ទោសពិភពលោកទាំងមូលតែម្តង ចំពោះបរាជ័យរបស់អ៊ុយក្រែន។ លោកបន្ទោសថា មជ្ឈដ្ឋានអន្តរជាតិគ្មានសមត្ថភាពបញ្ឈប់ការវាយលុករបស់រុស្ស៊ីនៅក្នុងតំបន់ Kharkov។ ដូច្នេះឥឡូវ ពិភពលោកត្រូវតែជួយទីក្រុងកៀវ ផ្លាស់ប្តូរស្ថានភាពនេះឲ្យបាន។

ជាមួយនឹងការស្តីបន្ទោសនេះ ប្រធានាធិបតិអ៊ុយក្រែន ក៏បានទាមទារសុំប្រព័ន្ធមីស៊ីល Patriot ចំនួនពីរថែមទៀតផងដែរ ដោយអះអាងថា រុស្ស៊ីនឹងមិនអាចកាន់កាប់ Kharkov បានឡើយ ប្រសិនបើអ៊ុយក្រែនមានប្រព័ន្ធបែបនេះ។

លោក ហ្សេលេនស្គី (រូបថត៖ AP)

សូមជម្រាបថា រឿងនេះកើតឡើង បន្ទាប់ពីទ័ពរុស្ស៊ី វាយចូលដល់ទីតាំងជាច្រើននៅជិតទីក្រុងធំទីពីររបស់អ៊ុយក្រែនកាលពីសប្តាហ៍មុន ខណៈមន្ត្រីយោធាកំពូលនៅទីក្រុងកៀវ ក៏ទទួលស្គាល់ដែរថា ស្ថានភាពបច្ចុប្បន្នគឺពិបាកហួសថ្លែង ហើយទាហានអ៊ុយក្រែន កំពុងតស៊ូប្រយុទ្ធទាំងគ្មានអាវុធគ្រប់គ្រាន់។

តំបន់ Kharkov ត្រូវបានកងកម្លាំងអ៊ុយក្រែន ប្រើយ៉ាងញឹក ដើម្បីបើកការវាយប្រហារដោយកាំភ្លើងធំនិងយន្តហោះគ្មានមនុស្សបើក លើតំបន់ព្រំដែនរុស្ស៊ី ភាគច្រើនកំណត់គោលដៅអគារលំនៅដ្ឋាន ដែលបណ្តាលឲ្យមានជនស៊ីវិលរាប់សិបនាក់ស្លាប់និងរងរបួស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ហ្សេលេនស្គី បន្ទោសពិភពលោកទាំងមូល ចំពោះបរាជ័យរបស់ខ្លួននៅ Kharkov

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១១ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៤០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤៥ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៤០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម