ព័ត៌មានអន្ដរជាតិ
ផុតក្តៅ! ថៃ ព្រមានគ្រោះទឹកជំនន់នៅ ២៦ខេត្ត ខណៈបាងកក ត្រៀមម៉ាស៊ីនបូមទឹក
ក្រោយរលកកម្តៅបានធូរស្រាល ពេលនេះប្រទេសថៃ ស្រាប់តែចេញការព្រមានអំពីគ្រោះទឹកជំនន់ពេញមួយសប្តាហ៍វិញម្តង ព្រោះថា ចាប់ពីថ្ងៃសៅរ៍នេះទៅដល់ថ្ងៃទី២៥ខែឧសភា មេឃនឹងបង្អុរទឹកភ្លៀងមកយ៉ាងធ្ងន់ធ្ងរតែម្តង។

កាសែត Bangkok Post កាលពីថ្ងៃសុក្រទី១៧ខែឧសភា បានចុះផ្សាយដោយដកស្រង់សម្តីអ្នកនាំពាក្យរងរាជរដ្ឋាភិបាលថៃលោក Karom Phonphonklang ដែលនិយាយថា ជំនន់ទឹកភ្លៀងនឹងវាយប្រហារខេត្តចំនួន២៦ ដោយក្នុងនោះមាន១១ខេត្តនៅភាគខាងជើង ១១ខេត្តនៅប៉ែកខាងត្បូងនិង ៤ខេត្តនៅតំបន់កណ្តាល។
សូម្បីតែរាជធានីបាងកក ក៏កំពុងព្រួយបារម្ភផងដែរ ខណៈបច្ចុប្បន្ន រដ្ឋបាលក្រុង កំពុងញាប់ដៃញាប់ជើងសម្អាតប្រព័ន្ធលូ និងរៀបចំម៉ាស៊ីនបូមទឹកទូទាំងក្រុង។

ស្របពេលជាមួយគ្នានោះ នាយកដ្ឋានកាត់បន្ថយនិងបង្ការគ្រោះមហន្តរាយ បានត្រៀមក្រុមការងារឆ្លើយតបបន្ទាន់រួចរាល់អស់ហើយ នៅតាមតំបន់ងាយគ្រោះដោយទឹកជំនន់ ដើម្បីជួយសង្គ្រោះក្នុងករណីមានហេតុការណ៍អាក្រក់ណាមួយកើតឡើង។
សូមបញ្ជាក់ តាមការព្យាកររបស់នាយកដ្ឋានឧតុនិយម, ថៃនឹងមានភ្លៀងធ្លាក់ព្រមទាំងផ្គររន្ទះ ទូទាំងប្រទេសចាប់ពីថ្ងៃសៅរ៍ ដល់សប្តាហ៍ក្រោយ។ នេះគឺដោយសារតែប្រព័ន្ធសម្ពាធទាប កំពុងកើតមាននៅសមុទ្រ Andaman ដែលអាចបង្កភ្លៀងធ្លាក់ខ្លាំងលើផ្ទៃប្រទេស ពិសេសបណ្តាខេត្តនៅតាមបណ្តោយឆ្នេរ Andaman តែម្តង។
ទន្ទឹមនោះ ថៃបានព្រមានប្រជាពលរដ្ឋរស់នៅតាមខេត្តដែលងាយរងគ្រោះដោយទឹកជំនន់ ត្រូវតាមដានការព្យាករអាកាសធាតុនិងការព្រមានឲ្យជាប់ ហើយត្រូវត្រៀមខ្លួនជានិច្ចនិងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដើម្បីសុវត្ថិភាព៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ