Connect with us

ព័ត៌មានអន្ដរជាតិ

TikTok ត្រៀម​បើក​ឲ្យ​​បង្ហោះ​វីដេអូ​វែង​ដល់ ៦០​នាទី ប្រជែង​ជាមួយ​ YouTube

បានផុស

នៅ

​ក្រុមហ៊ុន​បណ្ដាញ​សង្គម TikTok កំពុង​តេស្ត​សាកល្បង​​នូវ​មុខងារ​ថ្មី​មួយ ដែល​​អនុញ្ញាត​ឲ្យ​បង្ហោះ​វីដេអូ​វែង​រយៈពេល​រហូត​​ដល់ ៦០​នាទី​ឯណោះ។ នេះ​បើ​យោង​​តាម​​ការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន​បច្ចេកវិទ្យា TechCrunh កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ជំហាន​ដំបូង មុខងារ​ថ្មី បើក​សម្រាប់​តែ​​ក្រុម​អ្នក​ប្រើប្រាស់​​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ជ្រើសរើស។ TikTok ប្រាប់​ថា ខ្លួន​មិន​ទាន់​​មាន​គម្រោង​ភ្លាមៗ​បញ្ចេញ​មុខងារ​ថ្មី​​ឲ្យ​ប្រើប្រាស់​ជា​​​​​​លក្ខណៈ​សកល​នៅ​​ឡើយ​ទេ។

បច្ចុប្បន្ន TikTok បាន​វិវឌ្ឍ​ខ្លួន​បន្ដិច​ម្ដងៗ​ពី​ទម្រង់​ជា​បណ្ដាញ​សង្គម​វីដេអូ​ខ្លី​មក​ជា​​ប្រភេទ​វីដេអូ​កាន់​តែ​​យូរជាង​មុន។ ដំបូងឡើយ អ្នក​ប្រើប្រាស់ TikTok អាច​បង្ហោះ​​​​​​​វីដេអូ​បាន​ត្រឹម ១៥​វិនាទី ប៉ុន្តែ​ក្រោយ​មក​ក៏​មាន​ការ​​​​បន្ថែម​នាទី​ឲ្យ​កាន់​តែ​យូរ​ជាង​មុន​ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ប្រការ​នេះ​ហើយ​ទើប​គេ​មើល​ឃើញ​ថា TikTok កំពុង​ខិត​​ទៅ​ភាព​ជា​ដៃ​​គូ​ប្រជែង​ជាមួយ​ YouTube កាន់​តែ​​​​ខ្លាំង​ឡើង។

TikTok បាន​​បញ្ជាក់​ថា ការ​ត្រៀម​ដាក់​មុខងារ​បង្ហោះ​វីដេអូ​៦០​នាទី ក៏​ដោយសារ​ការ​ត្អូញត្អែរ​របស់​​ក្រុម​អ្នក​បង្កើត​មតិកា​​​​ ដែល​​ចង់​បង្កើត​វីដេអូ​យូរ​ជាង​មុន សម្រាប់​ធ្វើ​​វីដេអូ​ដូចជា ការ​បង្រៀន​ធ្វើ​ម្ហូប ការ​ថែ​រក្សា​សម្រស់ និង​​ការ​បង្រៀន​អនឡាញ ជា​ដើម។ ក្រុមហ៊ុន​ចិន​នេះ ក៏​​បាន​រំពឹង​​​ដែរ​ថា ​នឹង​អាច​ទាក់ទាញ​អ្នក​​ប្រើប្រាស់​មួយ​ចំនួន​ដែល​​​តែង​តែ​បង្ហោះ​វីដេអូ​ត្រឹម​៦០​នាទី​នៅ​លើ YouTube ងាក​មក​​បង្ហោះ​​មាតិកា​ខ្លួ​ន​​នៅ​លើ​ TikTok វិញ​ម្ដង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម