Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចាប់ខ្លួនជនជាតិ ចិន ២ នាក់ពីបទឆបោកលុយគ្រីបតូតម្លៃ ៧៣ លានដុល្លារ

បានផុស

នៅ

អាជ្ញាធរសហរដ្ឋអាមេរិកបានចាប់ខ្លួនជនជាតិចិនពីរនាក់ពីបទឆបោករូបិយប័ណ្ណគ្រីបតូដែលមានតម្លៃ ៧៣ លានដុល្លារពីជនរងគ្រោះ ។​ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែឧសភានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីសហរដ្ឋអាមេរិកបានចាប់ខ្លួនជនសង្ស័យឈ្មោះ Yicheng Zhang ជាជនជាតិចិននៅក្នុងទីក្រុង Los Angeles កាលពីថ្ងៃព្រហស្បតិ៍ ខណៈជនជាតិចិនម្នាក់ទៀតឈ្មោះ Daren Li ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Atlanta ក្នុងខែមេសា ។ សហរដ្ឋអាមេរិកបានចោទប្រកាន់អ្នកទាំងពីរថាបានជាប់ពាក់ព័ន្ធនឹងការបោកប្រាស់នៃការវិនិយោគរូបិយប័ណ្ណគ្រីបតូជាឧស្សាហកម្មរាប់ពាន់លានដុល្លារទូទាំងពិភពលោក ។

ចុងចោទត្រូវបានចោទប្រកាន់ថាបានណែនាំជនរងគ្រោះឲ្យបើកគណនីធនាគារនៅសហរដ្ឋអាមេរិកទៅក្នុងក្រុមហ៊ុនដែលមានឈ្មោះថា Shell និងឲ្យដាក់ប្រាក់ទៅក្នុងគណនីទាំងនេះ បន្ទាប់មកត្រូវបានលាងតាមរយៈស្ថាប័នហិរញ្ញវត្ថុសហរដ្ឋអាមេរិកទៅកាន់គណនីធនាគារនៅ Bahamas ។

ជនជាតិចិនទាំងពីរដែលមានឈ្មោះ Li និង Zhang ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​សម​គំនិត​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​លាង​លុយ​កខ្វក់ និង​ ៦ ករណីទៀតជាការ​លាង​លុយ​អន្តរជាតិ ហើយបើយោងតាមក្រសួង​យុត្តិធម៌បានឲ្យដឹងថា ប្រសិន​បើ​ត្រូវ​បាន​កាត់​ទោស ជន​ជាប់​ចោទ​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​អតិបរមាក្នុងម្នាក់ ២០ ឆ្នាំ​ ។

គួរបញ្ជាក់ថា ការឆបោកលុយ និងលួចលុយជា​រូបិយប័ណ្ណគ្រីបតូបានកើនឡើងគួរឲ្យកត់សម្គាល់នៅ​សហរដ្ឋអាមេរិក​ ខណៈកាលពី​ថ្ងៃទី១៦ ខែឧសភាកន្លងទៅ​នេះក៏មាន បងប្អូនប្រុសសញ្ចាតិអាមេរិក​ ២ នាក់បានលួចលុយគ្រីបតូ និងលាងលុយចំនួន ២៥ លានដុល្លារផងដែរ ។ បើទោះបីការក្លែងបន្លំនៅក្នុងទីផ្សារគ្រីបតូមានទម្រង់ជាច្រើន និងលាក់ខ្លួននៅកន្លែងឆ្ងាយៗ ក៏ជនល្មើសមិនរួចខ្លួនពីសំណាញ់ច្បាប់នោះដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

សន្តិសុខសង្គម២៨ នាទីutes មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម