ព័ត៌មានអន្ដរជាតិ
ក្រុម IT កូរ៉េខាងជើង បន្លំខ្លួនធ្វើការឲ្យអាមេរិក យកលុយទៅផលិតមីស៊ីល
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសផ្ដល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារអំពីដំណឹងពាក់ព័ន្ធនឹងក្រុម IT កូរ៉េខាងជើងចំនួន ៣រូប និងអ្នកគ្រប់គ្រងរបស់ពួកគេ ដែលលួចបន្លំអត្តសញ្ញាណខុសច្បាប់ ដើម្បីធ្វើការពីចម្ងាយឲ្យក្រុមហ៊ុននៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

នៅចន្លោះខែតុលា ឆ្នាំ២០២០ ដល់ខែតុលា ឆ្នាំ២០២៣ ស្ត្រីសញ្ជាតិអាមេរិកម្នាក់ឈ្មោះ Christina Chapman បានធ្វើជាមេខ្យល់ជួយរកការងារអនឡាញនៅតាមបណ្ដាក្រុមហ៊ុនជាច្រើននៅសហរដ្ឋអាមេរិក ដោយបានប្រើប្រាស់នូវអត្តសញ្ញាណក្លែងក្លាយ។ បើយោងតាមក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា ក្នុងចំណោមនោះ មានក្រុម IT កូរ៉េខាងជើងចំនួន ៣នាក់តាមរយៈ Christina Chapman បានបន្លំខ្លួនចូលធ្វើការតាមអនឡាញឲ្យភ្នាក់ងាររដ្ឋាភិបាលអាមេរិកចំនួន២អង្គភាព។ ពួកគេបានបន្លំអត្តសញ្ញាណជាជនជាតិអាមេរិក និងបានប្រើប្រាស់កុំព្យូទ័រធ្វើការបញ្ជាក់ទីលំនៅក្លែងក្លាយ។
ក្រុម IT ទាំង៣នាក់ ដែលមានឈ្មោះមិនពិតថា Jiho Han, Chunji Jin និង Haoran Xu ត្រូវគេរាយការណ៍ថា បានលួចកើបលុយយ៉ាងហោចណាស់ ៦,៨លានដុល្លារ សម្រាប់យកទៅផ្គត់ផ្គង់ឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅក្នុងគម្រោងអភិវឌ្ឍមីស៊ីល អាវុធ និងកម្មវិធីស្រាវជ្រាវយោធា។

សូមបញ្ជាក់ថា ប្រាក់រង្វាន់ចំនួន៥លានដុល្លារពីដំណឹងក្រុម IT កូរ៉េខាងជើង បានមកពីកម្មវិធី RFJ (Rewards for Justice) របស់ក្រសួងការបរទេសអាមេរិក ដែលបង្កើតឡើងតាំងតែពីឆ្នាំ១៩៨៤មកម៉្លេះ។ កម្មវិធី RFJ បានចំណាយប្រាក់អស់ជាង ២៥០លានដុល្លារហើយ ឲ្យមនុស្សមិនតិចជាង ១២៥នាក់នោះទេ ដែលបានផ្ដល់ព័ត៌មានបង្ការភេរវកម្ម និងទប់ស្កាត់ការគំរាមកំហែងចំពោះសន្តិសុខជាតិអាមេរិក។ ចំពោះគម្រោងខុសច្បាប់ដែលពាក់ព័ន្ធនឹងកូរ៉េខាងជើង កម្មវិធី RFJ តែងតែចំណាយប្រាក់រង្វាន់ចំនួន ៥លានដុល្លារស្មើៗគ្នាទៅឲ្យលើបុគ្គលដែលបង្ហើបដំណឹង៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា