Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បញ្ចេញទិន្នន័យប្រសិទ្ធភាពវ៉ាក់សាំងកូវីដធំៗពីររបស់ខ្លួន ជម្រះមន្ទិលសង្ស័យ

បានផុស

នៅ

វ៉ាក់សាំងកូវីដ ១៩ ផលិតដោយក្រុមហ៊ុនបុត្រសម្ព័ន្ធទីក្រុងអ៊ូហានរបស់ចិន Sinopharm មានអត្រាប្រសិទ្ធភាព ៧២.៥ ភាគរយ ។ នេះបើយោងតាមក្រុមហ៊ុនបាននិយាយកាលពីថ្ងៃពុធ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសរបស់វិទ្យាស្ថានផលិតផលជីវសាស្ត្រទីក្រុងអ៊ូហាន (WIBP) បានធ្វើឡើង បន្ទាប់ពីការសាកល្បងព្យាបាលដំណាក់កាលទី ៣ ជាច្រើនខែនៅក្នុងប្រទេសមួយចំនួនជុំវិញពិភពលោក ។ នេះជាលើកទីមួយហើយដែលក្រុមហ៊ុនបានផ្សព្វផ្សាយទិន្នន័យបែបនេះ ។

ចំណែកក្រុមហ៊ុនចិន CanSino កាលពីថ្ងៃពុធបាននិយាយដែរថា ការវិភាគបណ្តោះអាសន្ននៃលទ្ធផលនៃការសាកល្បងវ៉ាក់សាំងដំណាក់កាលចុងក្រោយរបស់ខ្លួនបានបង្ហាញថា វាមានអត្រាប្រសិទ្ធភាពជាង ៦៥ ភាគរយ ។

បច្ចុប្បន្នក្រុមហ៊ុនទាំងពីរសង្ឃឹមថាវ៉ាក់សាំងរបស់ពួកគេនឹងទទួលបានការអនុម័តសម្រាប់ការប្រើប្រាស់ទូទៅនៅក្នុងប្រទេសចិន បន្ទាប់ពីបានដាក់ពាក្យសុំទៅរដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិនៅសប្តាហ៍នេះ ។

វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Sinopharm និងក្រុមហ៊ុន Sinovac Biotech ត្រូវបានផ្តល់ភ្លើងខៀវរួចហើយសម្រាប់ការប្រើប្រាស់ទូទៅនៅក្នុងប្រទេសចិន ខណៈវ៉ាក់សាំង CanSino ដែលមានមូលដ្ឋាននៅទីក្រុង Tianjin ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេសមួយចំនួនទៀតរួមទាំង ម៉ិកស៊ិក និងប៉ាគីស្ថាន ។

វ៉ាក់សាំងក្រុមហ៊ុន Sinovac ត្រូវបានអនុម័តឲ្យប្រើប្រាស់ក្នុងប្រទេសចិនក្នុងខែនេះ ខណៈដែលវាត្រូវបានប្រកាសថាមានប្រសិទ្ធភាព ៥០.៦ ភាគរយក្នុងការការពារជំងឺកូវីដ ១៩ នៅក្នុងការសាកល្បងដែលពាក់ព័ន្ធនឹងបុគ្គលិកសុខាភិបាលនៅក្នុងប្រទេសប្រេស៊ីល ប៉ុន្តែមានប្រសិទ្ធិភាព ៩១ ភាគរយនៅក្នុងការសាកល្បងដំណាក់កាលដំបូងដែលបានធ្វើឡើងនៅក្នុងប្រទេសទួរគី ។

ស្របពេលជាមួយគ្នានេះក្រុមហ៊ុន Sinopharm ដែលគ្រប់គ្រងដោយរដ្ឋកំពុងសម្លឹងរកមើលការក្លាយជាក្រុមហ៊ុនដំបូងគេដែលបានទទួលការអនុម័តវ៉ាក់សាំងកូវីដ ១៩ ចំនួនពីរ បន្ទាប់ពីវាត្រូវបានផ្តល់ភ្លើងខៀវកាលពីខែធ្នូ ។

រីឯក្រុមហ៊ុន CanSino ដែលបានបង្កើតវ៉ាក់សាំងរួមគ្នាសម្រាប់ជំងឺអេបូឡាបាននិយាយកាលពីថ្ងៃពុធថាក៏ដូចជាអត្រាប្រសិទ្ធភាព ៦៥ ភាគរយក្នុងការការពារមនុស្សមិនឲ្យឆ្លងជំងឺកូវីដ វ៉ាក់សាំងថ្មីរបស់ខ្លួនមានប្រសិទ្ធភាព ៩០ ភាគរយក្នុងការការពារប្រឆាំងនឹងរោគសញ្ញាធ្ងន់ធ្ងរនៃជំងឺនេះ ។

គួរបញ្ជាក់ថា មកដល់ពេលនេះប្រទេសចិនមិនទាន់អនុម័តលើវ៉ាក់សាំងណាមួយដែលផលិតដោយក្រុមហ៊ុនមិនមែនចិនសម្រាប់ប្រើប្រាស់នៅតាមព្រំដែនរបស់ខ្លួននោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ SCMP

ចុចអាន ៖ កូរ៉េខាងជើងមិនអើពើការផ្តល់វ៉ាក់សាំងកូវីដពីចិន និងរុស្ស៊ី

ចុចអាន ៖ ទោះកូវីដ តែចិនក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហភាពអឺរ៉ុបក្នុងឆ្នាំ ២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម