ព័ត៌មានអន្ដរជាតិ
ថៃ ទាញទម្លាក់អ្នកក្បែរខាង គ្រងតំណែងជាប្រទេសមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើនជាងគេនៅអាស៊ាន
បន្ទាប់ពីទាញទម្លាក់ដោយប្រទេសម៉ាឡេស៊ីកាលពីឆ្នាំមុន ពេលនេះប្រទេសថៃដែលល្បីរន្ទឺខ្លាំងខាងទាក់ទាញភ្លៀវទេសចរបរទេសបានហក់ឡើងគ្រងតំណែងជាប្រទេសមានគោលដៅទេចរណ៍ពេញនិយមបំផុតនៅតំបន់អាស៊ានសាជាថ្មីក្នុងត្រីមាសទី ១ នៃឆ្នាំនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានវៀតណាម VN Express កាលពីថ្ងៃទី១៧ ខែឧសភាកន្លងទៅ ។

ប្រទេសថៃបានទទួលភ្ញៀវទេសចរបរទេសចំនួន ៩.៣៧ លាននាក់ ក្នុងអំឡុងខែមករាដល់ខែមីនា ដោយសារតែប្រទេសដែលមានសេដ្ឋកិច្ចធំទី ២ របស់អាស៊ានមួយនេះ បានដាក់ចេញនូវគោលនយោបាយផ្សព្វផ្សាយទេសចរណ៍ជាបន្តបន្ទាប់ រួមទាំងការលើកលែងទិដ្ឋាការជាអចិន្ត្រៃយ៍សម្រាប់ទេសចរចិន ។
ចំណែកម៉ាឡេស៊ីដែលបានគ្រងតំណែងជាមុខព្រួញទេសចរណ៍ក្នុងតំបន់កាលពីឆ្នាំមុន ធ្លាក់មកលំដាប់ទី ២ ពោលទាក់ទាញអ្នកទេសចរបរទេសឲ្យហោះមកចុះចតចំនួន ៥.៨ លាននាក់ប៉ុណ្ណោះ ប៉ុន្តែបានកើនឡើង ៣២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ដោយឡែកប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ មានអ្នកទេសចរបរទេសហោះមកលេងកម្សាន្តចំនួន ៤.៦ លាននាក់ កើនឡើង ៧២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តោងពីក្រោយដោយប្រទេសសិង្ហបុរីមានភ្ញៀវទេសចរចំនួន ៤.៣៥ លាននាក់ កើនឡើង ៥០ ភាគរយ ខណៈឥណ្ឌូណេស៊ីគ្រងលេខ ៥ ទាញភ្ញៀវទេសចរបរទេសចំនួន ៣ លាននាក់ក្នុងត្រីមាសទី ១ នៃឆ្នាំនេះ ។
ទន្ទឹមនឹងនេះ ប្រទេសហ្វីលីពីនបានស្វាគមន៍ភ្ញៀវទេសចរចំនួន ១.៦ លាននាក់ កើនឡើង ២១.៣ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈកម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ១.៥៨ លាននាក់ ក្នុងអំឡុងពេលដូចគ្នា ប៉ុន្តែកើនឡើង ២២.៥ ភាគរយ ។ រីឯឡាវបានស្វាគមន៍ភ្ញៀវទេសចរបរទេសតែ ១ លាននាក់ប៉ុណ្ណោះ ។
គួរបញ្ជាក់ថា បណ្តាប្រទេសអាស៊ានដូចជា ថៃ សិង្ហបុរី និងម៉ាឡេស៊ីបាននឹងកំពុងខ្នះខ្នែងប្រកួតប្រជែងគ្នាដើម្បីទាក់ទាញទីផ្សារទេសចរណ៍បរទេសដែលមានសក្តានុពលដូចជា ទេសចរចិន ឥណ្ឌា និងអឺរ៉ុប ជាមួយនឹងគោលនយោបាយលើកលែងទិដ្ឋាការ ឬបន្តការស្នាក់នៅដោយគ្មានទិដ្ឋាការជាដើម ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ផុតក្តៅ! ថៃ ព្រមានគ្រោះទឹកជំនន់នៅ ២៦ខេត្ត ខណៈបាងកក ត្រៀមម៉ាស៊ីនបូមទឹក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ