Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិស វៀតណាម ឲ្យជនរងគ្រោះចាញ់បោកអតីតសេដ្ឋិនីដែលជាប់ទោស​ប្រហារជីវិត ប្រញាប់ទៅដាក់ពាក្យបណ្ដឹង

បានផុស

នៅ

ប៉ូលិសវៀតណាមបាននិយាយថា ជនរងគ្រោះជាច្រើននាក់ដែលចាញ់បោកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat របស់អតីតសេដ្ឋិនី Truong My Lan តាមរយៈការចេញមូលបត្របំណុលក្លែងក្លាយចំនួន ៣០ ពាន់ពាន់លានដុង (១.១៨ ពាន់លានដុល្លារ) ត្រូវតែញាប់ដៃញាប់ជើងចេញមុខទៅដាក់ពាក្យបណ្ដឹង ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ជនរងគ្រោះទាំងនោះបានស្វែងរកអ្នកទិញអស់រយៈពេល ៨ ខែមកហើយដើម្បីបំពេញបែបបទឯកសារនៃមូលបត្របំណុលដែលចេញដោយខុសច្បាប់ ប៉ុន្តែក្នុងនោះជនរងគ្រោះមួយចំនួនក៏បានកំណត់អត្តសញ្ញាណអ្នកទិញខ្លះផងដែរ ខណៈអ្នកខ្លះទៀតមិនព្រមសហការជាមួយជនរងគ្រោះនោះឡើយ ។

ចន្លោះឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ក្រុមហ៊ុន Van Thinh Phat និងសាខារបស់ខ្លួនបានចេញមូលបត្របំណុលចំនួន ២៥ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការរបស់ពួកគេ និងដើម្បីបោកប្រាស់វិនិយោគិន ហើយក្នុងដំណើរការនោះ មានជនរងគ្រោះជាច្រើនបានចាញ់បោកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់លោកស្រី Truong My Lan ខណៈប៉ូលិស​បាន​ព្រមាន​ថា​ អ្នក​ណា​ដែល​មិន​ដាក់​ពាក្យ​បណ្តឹង​នឹង​បាត់បង់​សិទ្ធិ​ទទួល​ស្គាល់​ថា​ជា “ជនរងគ្រោះ” ។

គួរបញ្ជាក់ថា អតីតសេដ្ឋិនីវៀតណាមលោកស្រី Truong My Lan ត្រូវបានកាត់ទោសប្រហារជីវិតពីបទចោទប្រកាន់ស៊ីសំណូកសូកប៉ាន់ និងបំពានបទប្បញ្ញត្តិធនាគារ Saigon Commercial Bank (SCB) កាលពីខែមុន ជាពិសេសគឺការកិបកេងបន្លំប្រាក់ពីធនាគារ SCB ចំនួន ៣០៤ ពាន់ពាន់លានដុង (១២.៣១ ពាន់លានដុល្លារ) និងបណ្តាលឲ្យខាតបង់ប្រាក់ចំនួន ៦៧៧ ពាន់ពាន់លានដុង (២៧ ពាន់លានដុល្លារ) ។ ទោះយ៉ាងណា ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat រូបនេះក៏បានប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសប្រហារជីវិតរបស់លោកស្រីផងដែរ ។

ក្រៅពីអតីតសេដ្ឋិនីរូបនេះហើយ ក៏នៅមាននាយកប្រតិបត្តិធនាគារ SCB ចំនួន ៣ នាក់ទៀតត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ ។ ចំណែកលោក Do Thi Nhan ប្រធានអធិការកិច្ចធនាគារនៅធនាគាររដ្ឋវៀតណាម ក៏ត្រូវបានកាត់ទោសឲ្យជាប់គុកមួយជីវិតដូចគ្នា ពីបទទទួលសំណូកចំនួន ៥.២ លានដុល្លារ ដើម្បីបិទបាំងការកេងបន្លំនេះ ខណៈបក្ខពួក ៨១ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៣ ទៅ ២០ ឆ្នាំ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ថៃ ទាញទម្លាក់អ្នកក្បែរខាង គ្រងតំណែងជាប្រទេសមានទេសចរមកលេង​កម្សាន្តច្រើនជាងគេនៅអាស៊ាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម