ព័ត៌មានអន្ដរជាតិ
Breaking News! ទីបំផុត វៀតណាម រកបានប្រធានាធីបតីថ្មីហើយ
ទីបំផុត វៀតណាមជ្រើសរើសបានប្រធានាធិបតីថ្មីរបស់ខ្លួនហើយ បន្ទាប់ពីតំណែងមួយនេះទំនេរមិនមានអ្នកអង្គុយអស់រយៈពេលជាង ២ ខែមក ក្រោយការលាលែងរបស់លោកប្រធានាធិបតី Vo Van Thuong កាលពីខែមីនាកន្លងទៅ ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express បានឲ្យដឹងថា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមកាលពីថ្ងៃសៅរ៍បានសម្រេចជ្រើសរើសលោក To Lam ឲ្យឡើងកាន់ការជាប្រធានាធិបតីថ្មី ជំនួសលោក Vo Van Thuong ។
មុនសម្រេចជ្រើសរើសឲ្យឡើងកាន់តំណែងជាប្រធានាធិបតីជាផ្លូវការ, លោក To Lam ដែលមានវ័យ ៦៧ ឆ្នាំគឺជារដ្ឋមន្ត្រីសន្តិសុខសាធារណៈ ខណៈនៅឆ្នាំ ២០០៩ លោកត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានសន្តិសុខទី ១ ដោយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ។

ក្រោយមកទៀត ពោលនៅខែសីហា ឆ្នាំ ២០១០ លោកបានក្លាយជាអនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈ និងឡើងកាន់ការជារដ្ឋមន្ត្រីសន្តិសុខសាធារណៈនៅខែមេសា ឆ្នាំ ២០១៦ ខណៈលោកក៏ជាអនុប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំលើការប្រឆាំងអំពើពុករលួយផងដែរ ។
គួរបញ្ជាក់ថា លោក To Lam គឺជាប្រធានាធិបតីវៀតណាមទី ៣ ហើយដែលគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តជ្រើសរើសបានត្រឹមតែរយៈពេល ១ ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីការលាលែងជាបន្តបន្ទាប់របស់លោក Vo Van Thuong កាលពីខែមីនា និងលោក Nguyen Xuan Phuc ដែលក៏បានលាលែងពីតំណែងដូចគ្នាកាលពីឆ្នាំមុន ៕
ដោយ ៖ សុខ ជីវ័ន្ត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ