Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់និងរដ្ឋមន្ត្រីការបរទេស ធ្លាក់ឧទ្ធម្ភាគចក្រជាមួយគ្នា មិនទាន់ដឹងជោគវាសនាបែបណា

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Al Jazeera, ឧទ្ធម្ភាគចក្រមួយគ្រឿងដឹកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស Hossein Amirabdollahian បានធ្លាក់កាលពីថ្ងៃអាទិត្យទី១៩ខែឧសភា ខណៈកំពុងធ្វើដំណើរឆ្លងកាត់តំបន់ភ្នំ ទាំងដែលអាកាសធាតុមិនអំណោយផល ហើយមកទល់ពេលនេះ ជោគវាសនារបស់អ្នកទាំងពីរ មិនដឹងជាយ៉ាងណាទៅហើយនោះទេ។

ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi (ឆ្វេង) ស្ថិតនៅក្នុងឧទ្ធម្ភាគចក្រ (រូបថត Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះអាក្រក់នេះកើតឡើង នៅពេលលោក Raisi វិលត្រឡប់ពីដំណើរទស្សនកិច្ចទៅកាន់ព្រំដែនជាមួយអាស៊ែបៃហ្សង់ នៅភាគពាយព្យប្រទេសអ៊ីរ៉ង់។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានឲ្យដឹងថា ឧទ្ធម្ភាគចក្រដែលលោក Raisi ជិះគឺជាប្រភេទ Bell 212 ផលិតដោយសហរដ្ឋអាមេរិក ហើយដោយសារតែបញ្ហាអាកាសធាតុ ទើបបណ្តាលឲ្យក្រុមជួយសង្គ្រោះពិបាកធ្វើការ ដើម្បីទៅឲ្យដល់ទីតាំងធ្លាក់។

ឧទ្ធម្ភាគចក្រ Bell 212 (រូបថត៖ Wiki)

ភ្លាមៗក្រោយដឹងព័ត៌មានអំពីគ្រោះអាក្រក់នេះ ទូរទស្សន៍ជាតិ បានបញ្ឈប់រាល់កម្មវិធីធម្មតាទាំងអស់ ជំនួសមកវិញដោយការអធិស្ឋានសម្រាប់លោក Raisi នៅទូទាំងប្រទេស។

ពាក់ព័ន្ធបញ្ហានេះដែរ ប្រទេសជិតខាងគឺតួកគី បានបញ្ជូនយន្តហោះគ្មានមនុស្សបើក ឧទ្ធម្ភាគចក្រ យានជំនិះ និងក្រុមជួយសង្គ្រោះ តាមការសុំជំនួយពីអាជ្ញាធរអ៊ីរ៉ង់ ខណៈសហភាពអឺរ៉ុបបានផ្តល់បច្ចេកវិទ្យាផែនទីផ្កាយរណបសង្គ្រោះបន្ទាន់ ដើម្បីជួយដល់ការស្វែងរក។

ក្រុមជួយសង្គ្រោះ (រូបថត៖ AFP)

ហេតុការណ៍នេះកើតឡើង ចំពេលប្រទេសអ៊ីរ៉ង់ កំពុងជួបបញ្ហាបែកបាក់ផ្ទៃក្នុងកាន់តែខ្លាំងឡើង ជុំវិញវិបត្តិនយោបាយ សង្គម និងសេដ្ឋកិច្ច ហើយមេដឹកនាំអ៊ីរ៉ង់ ត្រូវប្រឈមមុខនឹងសម្ពាធធ្ងន់.ក ជាអន្តរជាតិជុំវិញកម្មវិធីនុយក្លេអ៊ែរ និងទំនាក់ទំនងយោធាកាន់តែស្អិតរមួតជាមួយរុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi (រូបថត៖ AP)

លើសពីនេះ ចាប់តាំងពីសម្ព័ន្ធរបស់ខ្លួនគឺក្រុមហាម៉ាស បើកការវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣មក ការប៉ះទង្គិចគ្នាដែលពាក់ព័ន្ធនឹងក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានផ្ទុះឡើងឥតស្រានស្រាន្តនៅទូទាំងតំបន់មជ្ឈិមបូព៌ា។

សូមបញ្ជាក់ថា Raisi វ័យ៦៣ឆ្នាំ បានជាប់ឆ្នោតជាប្រធានាធិបតីក្នុងឆ្នាំ២០២១ ហើយចាប់តាំងពីការឡើងកាន់តំណែងមក លោកបានបញ្ជាឲ្យរឹតបន្តឹងច្បាប់សីលធម៌ បើកការបង្រ្កាបបង្ហូរឈាមលើបាតុកម្មប្រឆាំងរដ្ឋាភិបាល និងថែមទាំងជំរុញឲ្យមានកិច្ចចរចានុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោកទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីរ៉ង់​ គំរាមកម្ទេចអ៊ីស្រាអែល ឲ្យក្លាយជាផេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ នាទីutes មុន

អ្នកឧកញ៉ា ឃុន​ សៀ ផ្ញើ​សារ​លិខិត​គោរព​ជូនពរ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ពិធីចម្រើនអាយុវឌ្ឍនមង្គលគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ក្រុមអ្នកវិទ្យាសាស្រ្តជប៉ុន កំពុងធ្វើតេស្ត ថ្នាំបណ្តុះធ្មេញ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ក្រុមហ៊ុនសិង្ហបុរី​ និងវៀតណាម​ ចរចា​គ្នា​​ពី​ការ​ដាក់ខ្សែកាបក្រោម​​សមុទ្រថ្មី ​ដើម្បីជំរុញវិស័យទិន្នន័យ

សុខភាព២២ នាទីutes មុន

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៖ មកដល់ពេលនេះស្ថានភាពការឆ្លងមេរោគអេដស៍ថ្មីមិនមានការផ្ទុះឡើងវិញទេ

ព័ត៌មានជាតិ៤៣ នាទីutes មុន

ធនាគារអេស៊ីលីដានៅតែរក្សាបានចំណាត់ថ្នាក់ឥណទានល្អ​ បង្ហាញពីភាពរឹងមាំនៃស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម