Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីវៀតណាម នឹងបរិច្ចាគសរីរាង្គជួយអ្នកដទៃ ក្រោយលាចាកលោក

បានផុស

នៅ

ក្នុងពិធីអំពាវនាវឲ្យចុះឈ្មោះបរិច្ចាគជាលិកានិងសរីរាង្គនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Viet Duc នាទីក្រុងហាណូយ កាលពីថ្ងៃអាទិត្យទី១៩ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ក៏បានចុះឈ្មោះបរិច្ចាគដែរ បន្ទាប់ពីលោកមរណភាព ហើយថែមទាំងអំពាវនាវឲ្យប្រជាជន ស្ម័គ្រចិត្តចុះឈ្មោះជាអ្នកបរិច្ចាគសរីរាង្គដូចគ្នានេះ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh (រូបថត៖ Tuoi Tre)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre, មេដឹកនាំវៀតណាម បានសង្កត់ធ្ងន់ថា សរីរាង្គ និងជាលិកា គឺជាអំណោយដ៏មានតម្លៃបំផុត ដែលមនុស្សអាចផ្តល់ឲ្យអ្នកដទៃបាន ហើយអំណោយបែបនេះ បានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។

ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងរួមគ្នាដោយក្រសួងសុខាភិបាល សមាគមកាកបាទក្រ​ហមវៀតណាម និងសមាគមវៀតណាមសម្រាប់ការតស៊ូមតិបរិច្ចាគសរីរាង្គ និងជាលិកា ​ហើយព្រឹត្តិការណ៍នេះទៀតសោត គឺដើម្បីប្រារព្ធខួបលើកទី១៣៤ នៃថ្ងៃកំណើតលោក ហូជីមិញ។

(រូបថត៖ Tuoi Tre)

មិនមែនត្រឹមតែលោក Pham Minh Chinh ទេ, មន្ត្រីជាច្រើនមកពីបណ្តាទីភ្នាក់ងាររដ្ឋាភិបាល ក៏បានចុះឈ្មោះជាអ្នកបរិច្ចាគជាលិកា និងសរីរាង្គផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន វៀតណាម បានក្លាយជាប្រទេសផ្តល់សេវាប្តូរសរីរាង្គឈានមុខគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

(រូបថត៖ VNA)

ចាប់តាំងពីការប្តូរក្រលៀនដោយជោគជ័យលើកដំបូងកាលពី ៣២ឆ្នាំមុន វៀតណាម បានក្លាយជាអ្នកជំនាញក្នុងការប្តូរសរីរាង្គគ្រប់ប្រភេទ ហើយមន្ទីរពេទ្យសរុប ២៦នៅទូទាំងប្រទេស បានធ្វើការប្តូរសរីរាង្គប្រកបដោយប្រសិទ្ធភាព។

សម្រាប់ក្របខណ្ឌអាស៊ីអាគ្នេយ៍វិញ វៀតណាមបានក្លាយជាប្រទេសនាំមុខគេលើការប្តូរសរីរាង្គ ដោយមួយឆ្នាំមានការវះកាត់ប្តូរជាង ១ ០០០លើក។

ដោយឡែកក្នុងឆ្នាំ២០២៣ ចំនួនមនុស្សស្លាប់ខួរក្បាលនៅប្រទេសវៀតណាម ដែលចុះឈ្មោះបរិច្ចាគជាលិកានិងសរីរាង្គបានកើនឡើង១៥% បើធៀបនឹងឆ្នាំ២០២២៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ នាយករដ្ឋមន្រ្តីវៀតណាម អំពាវនាវសុំការបរិច្ចាគប្រាក់ ទិញវ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម