Connect with us

ព័ត៌មានអន្ដរជាតិ

មហិច្ឆតា​ពង្រីក​យោធា​របស់​អាល្លឺម៉ង់ កំពុង​រាំង​ស្ទះ​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ

បានផុស

នៅ

ប្រទេស​អាល្លឺម៉ង់ ចង់​បង្កើន​ចំនួន​កង​ទ័ព​ឲ្យ​បាន​ច្រើន​ជាង​គេ​បំផុត​នៅ​អឺរ៉ុប ប៉ុន្តែ​​គម្រោង​នេះ​ហាក់​មិន​​​ទាន់​លេច​ចេញ​ជារូបរាង​នៅ​ឡើយ​ទេ ខណៈ​ដែល​​រដ្ឋាភិបាល​កំពុង​មាន​បញ្ហា​លើ​​​​តុល្យភាព​កញ្ចប់​ថវិកា និង​បញ្ហា​​រក្សា​ការ​ផ្គត់ផ្គង់​​ជំនួយ​ឲ្យ​ទៅ​អ៊ុយក្រែន ប្រើប្រាស់​​​នៅ​ក្នុង​សង្គ្រាម​តទល់​ជាមួយ​រុស្ស៊ី។ វិស័យ​យោធា​​អាល្លឺម៉ង បាន​បញ្ជាក់​ថា រដ្ឋាភិបាល​សហព័ន្ធ​​ទាមទារ​​តម្រូវ​ការ​ខ្ពស់ តែ​មិន​បាន​ផ្ដល់​​មូលនិធិ​គ្រប់​គ្រាន់​សម្រាប់​ការ​ស្រាវជ្រាវ អភិវឌ្ឍន៍ និង​ផលិតកម្ម​ នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ លោក Boris Pistorius រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាល្លឺម៉ង់ បាន​​និយាយ​​​​ថា អាល្លឺម៉ង់ បាន​ត្រៀម​ខ្លួន​រួច​រាល់​ ដើម្បី​ដឹក​នាំ​គោល​ការណ៍​សន្តិសុខ​​អឺរ៉ុប។ ចំណែក​ឯ​ លោក Olaf Scholz អធិការបតី​អាល្លឺម៉ង់ ក៏​បាន​ថ្លែង​​ស្រដៀង​គ្នា​ដែរ​​ថា កងកម្លាំង Budeswehr ​អាល្លឺម៉ង់ នឹង​ក្លាយ​ជា​ទ័ព​ធំ​ជាង​គេ​បំផុត​នៅ​អឺរ៉ុប ក្នុង​អង្គការ NATO នា​ពេល​ឆាប់ៗ​ខាង​មុខ។

​​​បច្ចុប្បន្ន កងកម្លាំង Budeswehr មាន​ទ័ព​ចំនួន ១៨៣ ០០០​នាក់ តិ​ចជាង​​ទ័ព​​នៅ​បារាំង អង់គ្លេស និង​ប៉ូឡូញ។ អាល្លឺម៉ង់ ចង់​បង្កើន​ចំនួន​ឲ្យ​បាន​ដល់ ២០៣ ០០០​នាក់។ យ៉ាង​​ណា​មិញ បញ្ហា​ប្រឈម​របស់​អាល្លឺម៉ង់​ គឺ​ជា​ផ្នែក​​ហិរញ្ញវត្ថុ​ ដែល​ត្រូវ​បាន​អ្នក​នយោបាយ​នៅ​ក្នុង​ប្រទេស​មើល​រំលង។ នៅ​ក្នុង​ឆ្នាំ​២០២២ កងកម្លាំង Budeswehr ទទួល​បាន​កញ្ចប់​ថវិកា ៥៤,៧​ពាន់​លាន​​ដុល្លារ និង​​ឆ្នាំ​២០២៣ កើន​ឡើង​បាន​ ៦៥​ពាន់​លានដុល្លារ។ លុះ​ដល់​ឆ្នាំ​២០២៤ នេះ កញ្ចប់​ថវិកា​ បាន​ឡើង​​ចំនួន ៧២,៦​ពាន់​លាន​ដុល្លារ។

ទោះ​ជា​បែប​នេះ​ក្ដី តួ​លេខ​នេះ​មិន​​ទាន់​​គ្រប់គ្រាន់​ក្នុង​តម្រូវការ​របស់ NATO នោះ​ទេ ដែល​ទាមទារ​ឲ្យ​មាន​ការ​ចំណាយ​ចំនួន ២% នៃ GDP សម្រាប់​វិស័យ​ការពារ​ជាតិ។ ហេតុ​ដូច្នោះ​ហើយ​មហិច្ឆតា​របស់​អាល្លឺម៉ង់ ចង់​បង្កើន​ទ័ព​នៅ​​ក្នុង​ឆ្នាំ​នេះ ហាក់​នៅ​ខ្វះខាត​ច្រើន ហើយ​បើ​​គិត​ជា​ចំនួន​ថវិកា​គឺ​នៅ​ខ្វះ​ដល់ ១៧​ពាន់​លាន​ដុល្លារ​ទៀត​ឯណោះ។

​ក្រសួង​ការពារ​ជាតិ​​អាល្លឺម៉ង់ បាន​ប៉ាន់ស្មាន​ថា កង​កម្លាំង Budeswehr ត្រូវ​​ការ​​កញ្ចប់​ថវិកា​​ចន្លោះ ៧៦​ ដល់ ៨៧​​ពាន់​លានដុល្លារ ជា​ប្រចាំ​ឆ្នាំ។ ចំពោះ​​កញ្ចប់​ថវិកា​​​ដែល​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​បច្ចុប្បន្ន​​​​នេះ​​គឺ​នៅ​ឆ្ងាយ​ពី​តម្រូវ​ការ​​ច្រើន​ណាស់។

សូម​បញ្ជាក់​ថា បើ​តាម​ការ​អះអា​ង​របស់​លោក Olaf Scholz បាន​​ឲ្យ​ដឹង​ថា នៅ​​ត្រឹម​ឆ្នាំ​២០២៨​ខាង​មុខ ថវិកា​កងទ័ព នឹង​កើន​ឡើង​ដល់​ច​ន្លោះ​ពី ១១១ ដល់ ១១៣​​ពាន់​លាន​ដុល្លារ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ក្រសួងការងារ
ព័ត៌មានជាតិ៩ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច១៣ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ $២៥ លាន ចាក់បេតុងតភ្ជាប់នៅថ្ងៃនេះ អ្នកដំណើរអាចឈប់ថតរូបនៅចំកណ្ដាលស្ពាន

ជីវិតកម្សាន្ដ១៥ នាទីutes មុន

​​ផ្ទុះរឿង​អាស្រូវ​ផ្លូវច្បាប់ផ្ទួនៗ បវរកញ្ញាវៀតណាម Thuy Tien ប្រឈមដកហូត​​មកុដ​ដ៏​អាម៉ាស់

ជា ដេវីណា
ជីវិតកម្សាន្ដ១៥ នាទីutes មុន

អតីតលំដាប់រងទី១ MQC 2023 ជា ដេវីណា ប្រកាសវិលមកដណ្ដើមមកុដ MUC 2025

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

វៀតណាមគ្រោងទិញទំនិញអាមេរិកបន្ថែម និងសុំពន្យារពេលពន្ធ ៤៥ ថ្ងៃ ​

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម