ព័ត៌មានអន្ដរជាតិ
ត្រីទីឡាព្យ៉ារាប់រយគីឡូក្រាមងាប់ទើរលើឆ្នេរភាគកណ្ដាល វៀតណាម
ត្រីទឹកសាបរាប់រយគីឡូក្រាមត្រូវបានគេប្រទះឃើញងាប់ទើរលើឆ្នេរមួយកន្លែងក្នុងទីក្រុង Da Nang ខណៈបច្ចុប្បន្នអាជ្ញាធរក៏បានយកត្រីងាប់ទាំងនោះចេញពីតំបន់ឆ្នេរនៅភាគកណ្ដាលប្រទេសវៀតណាមមួយនេះរួចហើយផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Tuoi Tre កាលពីថ្ងៃទី១៩ ខែឧសភាកន្លងទៅ ។
តំណាងក្រុមហ៊ុនបង្ហូរទឹកសំណល់ទីក្រុង Da Nang (DWT) បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា កម្មកររបស់ក្រុមហ៊ុនបានបញ្ចប់ដំណើរការយកត្រីងាប់ទាំងនោះចេញពីឆ្នេរ Nguyen Tat Thanh ក្នុងស្រុក Thanh Khe រួចរាល់អស់ហើយ ខណៈត្រីដែលងាប់ភាគច្រើនជាត្រីទីឡាព្យ៉ា បន្ទាប់ពីការបង្ហូរទឹកសំណល់ចូលទៅក្នុងមហាសមុទ្រកាលពីថ្ងៃសៅរ៍ ។
លោក Ha Van Thanh នាយកក្រុមហ៊ុន DWT បានបញ្ជាក់បន្ថែមថា នៅពេលទទួលបានដំណឹងត្រីងាប់នៅលើឆ្នេរសមុទ្រកាលពីចុងសប្ដាហ៍មក ក្រុមហ៊ុនបានបញ្ជូនកម្មករទៅឆ្នេរភ្លាមៗដើម្បីប្រមូលត្រីងាប់ និងចាប់ផ្តើមពិនិត្យមើលគុណភាពទឹកផងដែរ ហើយលោក Thanh បានចាត់ទុកមូលហេតុនៃការងាប់ត្រីទាំងនេះ ដោយសារតែផលប៉ះពាល់ពីលំហូរទឹកប្រៃ ។
នាយកក្រុមហ៊ុន DWT រូបនេះលើកឡើងទៀតថា “យើងនឹងបន្តតាមដានយ៉ាងដិតដល់លើស្ថានភាពទឹក ក៏ដូចជាផលប៉ះពាល់ផ្សេងៗទៀត ដើម្បីចាត់វិធានការសមស្របក្នុងការការពារត្រីកុំឲ្យងាប់ច្រើនឡើងៗ ជាពិសេសកុំឲ្យប៉ះពាល់ទៅដល់បញ្ហាបរិស្ថាន” ។
ចំណែកមូលហេតុមួយទៀតដែលអាជ្ញាធរដាក់ការសង្ស័យនាំឲ្យត្រីទាំងនោះងាប់រាប់រយគីឡូក្រាមបែបនេះ គឺដោយសារតែជំនន់ទឹកភ្លៀងហូរចេញពីបឹងបួមួយចំនួនចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Da Nang និងបឹង Park Lake ក្នុងស្រុក Thanh Khe តាមច្រកទ្វារទឹក Nguyen Tat Thanh ហើយក៏បន្តហូរចូលទៅក្នុងសមុទ្រ ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ទីក្រុង Da Nang រងការវាយប្រហារដោយភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា ដូច្នេះបរិមាណទឹកដ៏ច្រើនចេញពីបឹងទាំងនេះបានហូរតាមបំពង់លូនៅផ្លូវ Le Do និងផ្លូវ Nguyen Tat Thanh ច្រោះចូលទៅក្នុងសមុទ្រ ខណៈទឹកហូរទាំងនោះក៏អាចនាំត្រីទឹកសាបចូលទៅក្នុងមហាសមុទ្រផងដែរ ៕
ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា