ព័ត៌មានអន្ដរជាតិ
វៀតណាម ជះលុយជិត ១៤លានដុល្លារ បញ្ចៀសបញ្ហាកកស្ទះចរាចរណ៍នៅហូជីមិញ
ទីក្រុងហូជីមិញ នឹងបើកនូវគម្រោងថ្មីមួយតម្លៃ ១៣,៧លានដុល្លារ ដើម្បីជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ឡើងវិញ នៅតាមតំបន់មួយចំនួន ដែលកំពុងពើបប្រទះនឹងបញ្ហាកកស្ទះ ជន់លិច និងងាយកើតមានគ្រោះថ្នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

មួយនៅក្នុងចំណោមគម្រោងថវិកានេះ នឹងត្រូវចំណាយទៅលើការពង្រីកផ្លូវហាយវ៉េមួយខ្សែនៅក្នុងសង្កាត់ Binh Chanh ដែលមានប្រវែង៨៧០ម៉ែត្រ និងទទឹងផ្លូវ ១១ម៉ែត្រ។ វាគឺជាច្រកផ្លូវចេញចូលពីតំបន់ដីសណ្ដទន្លេមេគង្គ និងជាកន្លែងឧស្សាហ៍កកស្ទះចរាចរណ៍យ៉ាងណែនតាន់តាប់។ ក្នុងគម្រោង ផ្លូវមួយខ្សែនោះនឹងត្រូវពង្រីកទទឹងផ្លូវឲ្យបានដល់ ៣៤ម៉ែត្រ ដោយចែកចេញជា៦គន្លងទៅមក។
គម្រោងមួយផ្សេងទៀតគឺការជួសជុលឡើងវិញនូវផ្លូវក្រោមដីនៅតំបន់ Phu Huu ក្បែររង្វង់មូល Lien Phuong ស្ថិតនៅសង្កាត់ Thu Du។ ក្រៅពីនេះក៏មានការកសាងផ្លូវថ្មីប្រវែង ១,៥គីឡូម៉ែត្រ ទទឹងផ្លូវ ៩ម៉ែត្រឆ្លងកាត់ប្រឡាយ Te ក្នុងសង្កាត់លេខ 7 និងការធ្វើស្ពានអាកាសថ្មើរជើងចំនួន២កន្លែង ផងដែរ។

ថវិកាដែលនៅសេសសល់ នឹងត្រូវយកទៅដំំឡើងភ្លើងចរាចរណ៍ថ្មីនៅផ្លូវប្រសព្វចំនួន ៧៦កន្លែងក្នុងទីក្រុងហូជីមិញ។
រាល់កិច្ចការនៅក្នុងគម្រោងមួយនេះ នឹងត្រូវបញ្ចប់នៅត្រឹមឆ្នាំ ២០២៦ខាងមុខ ដោយមជ្ឈមណ្ឌលគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ថផ្លូវថ្នល់វៀតណាម។
សូមបញ្ជាក់ថា បច្ចុប្បន្ន ហូជីមិញមានការចរាចរម៉ូតូចំនួន ៧,៨លានគ្រឿង និងរថយន្តចំនួន ៨៦៥ ០០០គ្រឿង៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ