ព័ត៌មានអន្ដរជាតិ
លម្អិតហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ឆក់យកជីវិត ប្រធានាធិបតីអ៊ីរ៉ង់
ប្រទេសអ៊ីរ៉ង់បានប្រកាសកាន់ទុក្ខប្រធានាធិបតី Ebrahim Raisi អាយុ៦៣ឆ្នាំ ដែលទទួលមរណភាពក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅថ្ងៃចន្ទ ក្នុងខេត្ត East Azerbaijan ខណៈមូលហេតុមិនទាន់បញ្ជាក់ច្បាស់នៅឡើយ គ្រាន់តែដឹងថា ឧទ្ធម្ភាគចក្រធ្លាក់ ពេលដែលអាកាសធាតុមិនល្អ ដោយមានផ្សែងអ័ព្ទក្រាស់។
ដំណឹងដ៏រន្ធត់នេះ បានធ្វើឲ្យពិភពលោកមានភាពតក់ស្លុតយ៉ាងខ្លាំង ហើយកើតឡើងចំពេលស្ថានភាពភូមិសាស្រ្តនយោបាយជាសកល កំពុងឡើងកម្តៅខ្លាំងដូចបាយពុះ ប៉ុន្តែអ៊ីស្រាអែល បានចេញមុខបញ្ជាក់ហើយថា ខ្លួនមិនពាក់ព័ន្ធនឹងរឿងនេះទេ។
ដូចនេះ មកដឹងហេតុការណ៍ខាងលើ ឲ្យលម្អិតទាំងអស់គ្នា!
តាមរយៈការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Tasnim, ឧបទ្ទវហេតុនេះ កើតឡើងនៅពេលលោក Raisi វិលត្រឡប់ពីពិធីសម្ពោធទំនប់វារីអគ្គិសនីថ្មីមួយ ដែលសាងសង់នៅព្រំដែនជាមួយប្រទេស អាស៊ែរបៃហ្សង់។
តាមពិតទៅឧទ្ធម្ភាគចក្រទាំងអស់មានចំនួន៣គ្រឿង ដោយ២គ្រឿងមានដឹកមន្ត្រីរដ្ឋាភិបាលប៉ុន្តែបានធ្វើដំណើរទៅដល់គោលដៅដោយសុវត្ថិភាព អកុសលតែឧទ្ធម្ភាគចក្រមួយគ្រឿង ដឹកលោកប្រធានធិបតីនិងរដ្ឋមន្ត្រីការបរទេស Hossein Amir-Abdollahian ព្រមទាំងអ្នកមុខអ្នកការផ្សេងទៀត បែរជាត្រូវធ្លាក់នៅក្នុងតំបន់ជួរភ្នំដាច់ស្រយាល។
ក្រៅពីប្រធានាធិបតីនិងរដ្ឋមន្ត្រីកាបរទេស, មនុស្សស្លាប់ផ្សេងទៀតក្នុងហេតុការណ៍នេះ មានដូចជាលោក Ayatollah Mohammad Ali Al-e Hashem ដែលបុព្វជិតរៀបចំការអធិស្ឋានថ្ងៃសុក្រនៅទីក្រុង Tabriz, ឧត្តមសេនីយ៍ Malek Rahmati អភិបាលខេត្ត East Azerbaijan, មេបញ្ជាការអង្គភាពការពារប្រធានាធិបតី Sardar Seyed Mehdi Mousavi ព្រមទាំងអង្គរក្សនិងក្រុមនាវិកឧទ្ធម្ភាគចក្រ សរុបទាំងអស់ ៩នាក់។
ឧទ្ធម្ភាគចក្រ Bell 212 ដែលដឹកលោកប្រធានាធិបតិ គឺជាឧទ្ធម្ភាគចក្រផលិតដោយសហរដ្ឋអាមេរិក ជំនាន់ថ្មី ប៉ុន្តែមានជាប់សែស្រឡាយជាមួយឧទ្ធម្ភាគចក្រផលិតក្នុងទសវត្សរ៍ឆ្នាំ១៩៦០មកម្ល៉េះ ហើយឧទ្ធម្ភាគចក្រនេះ មានសមត្ថភាពផ្ទុកមនុស្សបាន១៥នាក់ រួមទាំងអ្នកបើក។
ងាកទៅមើលការស្លាប់របស់លោក Raisi ឯណោះវិញ, យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសអ៊ីរ៉ង់, បើប្រធានាធិបតីស្លាប់នៅក្នុងតំណែង មាត្រា១៣១ បានចែងថា អនុប្រធានាធិបតីទីមួយ គឺលោក Mohammad Mokhber នឹងចូលកាន់តំណែងជំនួស ដោយមានការបញ្ជាក់ពីមេដឹកនាំ ហើយក្រុមប្រឹក្សាដែលមានអនុប្រធានាធិបតីទីមួយ ប្រធានសភា និងប្រធានតុលាការ ត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្នុងរយៈពេលអតិបរមា ៥០ថ្ងៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រធានាធិបតីអ៊ីរ៉ង់និងរដ្ឋមន្ត្រីការបរទេស ធ្លាក់ឧទ្ធម្ភាគចក្រជាមួយគ្នា មិនទាន់ដឹងជោគវាសនាបែបណា
-
សន្តិសុខសង្គម៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?