Connect with us

ព័ត៌មានអន្ដរជាតិ

នរណា​គេ​នឹង​ដឹក​នាំ​អ៊ីរ៉ង់​បណ្ដោះ​អាសន្ន? ពេល​ណា​រក​បាន​ប្រធានាធិបតី​ថ្មី?

បានផុស

នៅ

លោក Mohammad Mokhber នឹង​ត្រូវ​ឡើង​​​​កាន់​តំណែង​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​​របស់​អ៊ីរ៉ង់ បន្ទាប់​ពី​មរណភាព​របស់​លោក​ប្រធានាធិបតី Ebrahim Raisi នៅ​ក្នុង​សោកនាដកម្ម​ធ្លាក់​ឧទ្ធម្ភាគចក្រ​ កាលពី​​ម្សិលមិញ។ នេះ​បើ​យោង​​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២៤។

លោក Mohammad Mokhber អនុ​ប្រធានាធិបតី​អ៊ីរ៉ង់ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តួ​នាទី​របស់​លោក Mokhber នឹង​​ត្រូវ​ចូលរួម​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា​អ៊ីរ៉ង់​ចំនួន​២​​រូប​ទៀត​គឺ ប្រធាន​សភា និង​ប្រធាន​តុលាការ ដើម្បី​​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​ប្រធានាធិបតី​ថ្មី​​នៅ​ក្នុង​រយៈពេល​៥០​ថ្ងៃ​ខាង​មុខ។

ដូច​គ្នា​ទៅ​លោក Raisi អ៊ីចឹង​ដែរ លោក Mokhber ក៏​​មាន​ទំនាក់​ទំនង​​យ៉ាង​ជិត​ស្និទ្ធ​​​​ជាមួយ​មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់​គឺ​លោក Ali Khamenei។ អ្នក​នយោបាយ​វ័យ​៦៩​ឆ្នាំ​រូប​នេះ បាន​ឡើង​កាន់​​តំណែង​ជា​អនុប្រធានាធិបតី​ទី​១​ នៅ​ក្នុង​ឆ្នាំ​២០២១ នៅ​ពេល​ដែល​លោក Raisi ​ជាប់​ឆ្នោត។

លោក Mokhber គឺ​ជា​​អ្នក​ជំនាញ​​ឈាន​មុខ​មួយ​រូប​​របស់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ ដែល​ជួយ​​ពង្រឹង និង​រក្សា​លំនឹង​​សេដ្ឋកិច្ច​អ៊ីរ៉ង់​​ឲ្យ​​​ងើប​ឡើង​វិញ​បាន បើ​ទោះ​ជា​ទទួល​រង​ទណ្ឌកម្ម​សកល​​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ។

​លោក​ Ebrahim Raisi អតីត​ប្រធានាធីបតី​អ៊ីរ៉ង់

សូម​រំឭក​ថា លោកប្រធានាធិបតី Ebrahim Raisi រួមជាមួយមន្ត្រីអ្នកមុខអ្នកការផ្សេងទៀតដែលរួមដំណើរជាមួយលោក បានទទួលមរណភាព ក្រោយហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ អំឡុងពេលចុះទៅតំបន់ព្រំដែនជាមួយអាស៊ែបៃហ្សង់ នៅភាគពាយព្យប្រទេស។ មន្ត្រី​ដែល​អមដំណើរ មាន​ដូចជា លោករដ្ឋមន្ត្រីការបរទេស Hossein Amirabdollahian, អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និង​តំណាងរបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Mohammad Ali Ale-Hashem៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១១ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម