ព័ត៌មានអន្ដរជាតិ
ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៊ីរ៉ង់ គឺផលិតដោយអាមេរិក មួយគ្រឿងតម្លៃ ១លាន ៨សែនដុល្លារ
ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៊ីរ៉ង់និងរដ្ឋមន្ត្រីការបរទេសព្រមទាំងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត ដែលធ្លាក់ស្លាប់មនុស្ស៩នាក់នៅតំបន់ភ្នំក្នុងខេត្ត East Azerbaijan គឺជាប្រភេទ Bell 212 ផលិតដោយសហរដ្ឋអាមេរិក មានតម្លៃមួយគ្រឿង ១លាន ៨សែន ដុល្លារ។
តាមពិតទៅដំបូងឡើយ ឧទ្ធម្ភាគចក្រប្រភេទនេះ ត្រូវបានក្រុមហ៊ុន Bell Helicopter ផលិតឲ្យយោធាកាណាដាទេ កាលពីចុងទសវត្សរ៍ឆ្នាំ១៩៦០ ដោយមានស៊េរីដើមឈ្មោះថា UH-1 Iroquois។
ក្រោយមកឧទ្ធម្ភាគចក្រនេះ ត្រូវបានរចនាថ្មីដោយប្រើម៉ាស៊ីន Turboshaft ចំនួន២ ដើម្បីឲ្យវាមានកម្លាំងផ្ទុកបានកាន់តែច្រើន ខណៈស៊េរីចាស់មានបំពាក់ត្រឹមតែម៉ាស៊ីនមួយប៉ុណ្ណោះ។
អ្វីដែលគេសរសើរលើ Bell 212 គឺថា ឧទ្ធម្ភាគចក្រនេះអាចសម្របខ្លួនបានគ្រប់ស្ថានភាពទាំងអស់ រួមទាំងការដឹកមនុស្ស ដាក់ពង្រាយឧបករណ៍ពន្លត់អគ្គិភ័យ ដឹកទំនិញនិងបំពាក់អាវុធបានទៀតផង។
មិនមែនតែអ៊ីរ៉ង់ទេ ឧទ្ធម្ភាគចក្រ Bell 212 នេះក៏ត្រូវបានប្រទេសមួយចំនួនទៀតប្រើប្រាស់ផងដែរ តួយ៉ាងដូចជាឆ្មាំសមុទ្រជប៉ុន, ភ្នាក់ងារអនុវត្តច្បាប់និងនាយកដ្ឋានពន្លត់អគ្គិភ័យអាមេរិក និងប៉ូលិសជាតិថៃ ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើរដ្ឋាភិបាលអ៊ីរ៉ង់ប្រតិបត្តិការឧទ្ធម្ភាគចក្រ ប្រភេទនេះសរុបប៉ុន្មានគ្រឿង ប៉ុន្តែបើយោងតាមបញ្ជីកម្លាំងទ័ពអាកាសពិភពលោកឆ្នាំ២០២៤ របស់គេហទំព័រ FlightGlobal បានបង្ហាញថា ទ័ពអាកាសនិងកងទ័ពជើងទឹកអ៊ីរ៉ង់ មានឧទ្ធម្ភាគចក្រនេះសរុបចូលគ្នាចំនួន១០គ្រឿង។
សូមបញ្ជាក់ថា មុនគ្រោះអកុសលឆក់យកជីវិតមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់, ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ Bell 212 លើកចុងក្រោយបំផុត គឺកើតឡើងក្នុងខែកញ្ញាឆ្នាំ២០២៣ ដែលកាលនោះ គឺជាការធ្លាក់ឧទ្ធម្ភាគចក្រឯកជននៅឯឆ្នេរសមុទ្រនៃប្រទេសអារ៉ាប់រួម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លម្អិតហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ឆក់យកជីវិត ប្រធានាធិបតីអ៊ីរ៉ង់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១១ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ