ព័ត៌មានអន្ដរជាតិ
គ្រាន់ ICC បង្ហើបចង់ចាប់ខ្លួនលោក Netanyahu, អាមេរិក គំរាមដាក់ទណ្ឌកម្មភ្លែត
តាមសេចក្តីរាយការណ៍របស់ AFP កាលពីថ្ងៃចន្ទទី២០ខែឧសភា សមាជិកសភាមកពីគណបក្សសាធារណរដ្ឋអាមេរិក កំពុងធ្វើការលើច្បាប់មួយ ដើម្បីដាក់ទណ្ឌកម្មតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្រោយពេលរដ្ឋអាជ្ញាកំពូលម្នាក់ ចង់ចាប់ខ្លួនមេដឹកនាំ ទាំងខាងភាគីអ៊ីស្រាអែលនិងក្រុមហាម៉ាស ពាក់ព័ន្ធជម្លោះនៅតំបន់ហ្គាហ្សា។

ប្រធានរដ្ឋអាជ្ញា ICC លោក Karim Khan បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ក៏ដូចជាមេដឹកនាំក្រុម ហាម៉ាស Yahya Sinwar, Ismail Haniyeh និង Mohammed Diab Ibrahim al-Masri ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុង តំបន់ហ្គាហ្សានិងអ៊ីស្រាអែល។
ក្រោយការចោទប្រកាន់នេះ ស្រាប់តែមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់សហរដ្ឋអាមេរិក ដោយប្រធានរដ្ឋសភាលោក Mike Johnson មកពីរដ្ឋ Louisiana បានហៅចំណាត់ការនេះថា “មិនស្របតាមច្បាប់ និងគួរឲ្យអាម៉ាស់ជាទីបំផុត”។

លោក Johnson លើកឡើងថា “ដោយសារគ្មានការជំទាស់ពីសំណាក់រដ្ឋបាល លោក ចូ បៃដិន ទើប ICC អាចបង្កើតនិងប្រើប្រាស់អំណាច មិនធ្លាប់មានពីមុនមក ចេញដីកាចាប់ខ្លួនមេដឹកនាំនយោបាយអាមេរិក អ្នកការទូតអាមេរិក និងបុគ្គលិកយោធាអាមេរិក ដូច្នេះតម្រូវឲ្យសេតវិមាន ប្រើឧបករណ៍ដែលខ្លួនមាន ដើម្បីទប់ស្កាត់រឿងគួរឲ្យស្អប់ខ្ពើមបែបនេះឲ្យបាន”។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ច្បាស់ៗទេថាតើ ទណ្ឌកម្មដែលសហរដ្ឋអាមេរិក គំរាមដាក់លើ ICC នោះមានអ្វីខ្លះ។

ស្របពេលជាមួយគ្នានោះដែរ លោក Michael McCaul អ្នកសាធារណរដ្ឋមកពីរដ្ឋ Texas ដែលជាប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភា បានប្រាប់សារព័ត៌មាន Axios ថា សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មតុលាការនេះ ត្រូវបានរៀបចំរួចហើយ ដោយផ្អែកលើសេចក្តីព្រាងច្បាប់ខែកុម្ភៈឆ្នាំ២០២៣ ដែលណែនាំដោយព្រឹទ្ធសមាជិក Tom Cotton។
លោក Cotton ស្ថិតក្នុងចំណោមសមាជិកព្រឹទ្ធសភារាប់សិបរូប ដែលបានសរសេរទៅកាន់លោក Khan កាលពីដើមខែនេះ ដោយរំឭកដល់រដ្ឋអាជ្ញា ICC ថា សហរដ្ឋអាមេរិក មានច្បាប់ដែលអនុញ្ញាតឲ្យខ្លួនធ្វើគ្រប់មធ្យោបាយចាំបាច់និងសមស្រប ដើម្បីការពារជនជាតិអាមេរិក ឬសម្ព័ន្ធមិត្តទាំងឡាយណា ដែលតុលាការនេះចង់ចាប់ខ្លួន។

ពាក់ព័ន្ធបញ្ហាដដែលនេះ តាមការចុះផ្សាយរបស់ BBC, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កំពុងក្តៅស្លឹកត្រចៀក និងថ្កោលទោសយ៉ាងខឹងសម្បាចំពោះរដ្ឋអាជ្ញា ICC ដោយថ្លែងថា លោកសូមច្រានចោលរាល់ការចោទប្រកាន់ដែលថា ប្រទេសអ៊ីស្រាអែលប្រជាធិបតេយ្យ ត្រូវបានគេយកទៅប្រៀបធៀបនឹងឃាតក។
គេដឹងថា ការចោទប្រកាន់លើមេដឹកនាំអ៊ីស្រាអែលនិងក្រុមហាម៉ាស គឺផ្តើមចេញពីព្រឹត្តិការណ៍ថ្ងៃទី៧ខែតុលា នៅពេលខ្មាន់កាំភ្លើងនៃចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីន នាំគ្នាឆ្លងដែនសម្រុកចូលវាយប្រហារភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយសម្លាប់មនុស្សប្រហែល ១ ២០០នាក់ និងចាប់២៥២នាក់ទៀតទៅតំបន់ហ្គាហ្សា ធ្វើជាចំណាប់ខ្មាំង។

ការវាយប្រហារនោះហើយ ដែលបញ្ឆេះឲ្យមានសង្រ្គាមមកទល់សព្វថ្ងៃនេះ ដោយជាលទ្ធផល បានបង្កជាវិនាសកម្មបណ្តាលឲ្យជនជាតិប៉ាឡេស្ទីនប្រមាណ ៣៥ ៥០០នាក់បាត់បង់ជីវិតនៅហ្គាហ្សា។
សូមបញ្ជាក់ថា ប្រសិនបើ ICC ចេញដីកាចាប់ខ្លួនលោក Netanyahu មែននោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ ទំនងជាមិនត្រូវបាននាំទៅទីក្រុងឡាអេ ដើម្បីប្រឈមមុខនឹងការកាត់ក្តីទេ ព្រោះថា អ៊ីស្រាអែលក៏ដូចជាសហរដ្ឋអាមេរិក រុស្ស៊ី និងចិន គឺមិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមឡើយ ហើយក៏មិនទទួលស្គាល់យុត្តាធិការរបស់តុលាការនេះដែរ។
យ៉ាងណាក្តី ដីកាអាចដាក់លោក Netanyahu ឲ្យប្រឈមនឹងការចាប់ខ្លួន ប្រសិនបើគាត់ធ្វើដំណើរទៅកាន់ប្រទេសណាមួយក្នុងចំណោមរដ្ឋជាសមាជិកទាំង១២៤ ដែលទទួលស្គាល់តុលាការនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រភពមួយទម្លាយថា សប្តាហ៍នេះ ICC នឹងចេញដីកាចាប់ខ្លួនលោក Netanyahu

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?