ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ស្នើឲ្យ Elon Musk សង់រោងចក្រផលិតអាគុយឡានអគ្គិសនី
រដ្ឋាភិបាលឥណ្ឌូណេស៊ី បានលើកសំណើមួយទៅកាន់លោក Elon Musk ប្រធានក្រុមហ៊ុន Tesla សម្រាប់គម្រោងសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅលើទឹកដីរបស់ខ្លួន។ នេះបើយោងតាមការលើកឡើងរបស់លោក Luhut Binsar Panjaitan មន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគឥណ្ឌូណេស៊ី ថ្លែងទៅកាន់សារព័ត៌មាន AP កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

សំណើសង់រោងចក្រផលិតអាគុយឡានអគ្គិសនីនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងលោក Elon Musk និងលោក Joko Widodo ប្រធានាធិបតីឥណ្ឌណេស៊ី កំឡុងសន្និសីទទឹក នៅកោះបាលី។ ឆ្លើយតបនឹងសំណើរបស់ឥណ្ឌូណេស៊ី មហាសេដ្ឋីអាមេរិកវ័យ៥២ឆ្នាំ បានប្រាប់ថា លោកនឹងយកសំណើនេះទៅពិចារណា។
ឥណ្ឌូណេស៊ី មានភាពអំណោយផលចំពោះឧស្សាហកម្មជាច្រើនប្រភេទ ព្រោះតែប្រទេសប្រជុំកោះមួយនេះសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិ។ តួយ៉ាង ឥណ្ឌូណេស៊ីសម្បូរទៅដោយ “នីកែល” ដែលសារធាតុនេះមានសារៈសំខាន់ណាស់សម្រាប់យកធ្វើជាឧបករណ៍ផលិតអាគុយអគ្គិសនី និងផ្ទាំងសូឡា។ ការផ្គត់ផ្គង់នីកែលនៅលើពិភពលោកចំនួន ៤០% មានប្រភពចេញពីឥណ្ឌូណេស៊ី ហើយតួលេខនេះនឹងអាចឈានទៅដល់ ៧៥% ឯណោះនៅត្រឹមឆ្នាំ២០៣០ខាងមុខ បើផ្អែកលើរបាយការណ៍របស់រដ្ឋាភិបាលរដ្ឋធានីកាចាតា។

លោក Pandjaitan ក៏បានរៀបរាប់ដែរថា ក្រៅតែពីសំណើសង់រោងចក្រផលិតអាគុយ លោកប្រធានាធិបតីឥណ្ឌូណេស៊ីក៏បានស្នើឲ្យលោក Elon Musk វិនិយោគក្នុងគម្រោងសង់មជ្ឈមណ្ឌល AI និងទីតាំងសម្រាប់បាញ់យានអវកាស SpaceX នៅលើកោះ Biak ផងដែរ។
យ៉ាងណាមិញ លោក Elon Musk មិនទាន់មានការប្រកាសផ្លូវការណាមួយនៅឡើយទេ ពាក់ព័ន្ធនឹងគម្រោងវិនិយោគទាំងនោះនៅឥណ្ឌូណេស៊ី។

គួររំឭកថា លោក Elon Musk បានធ្វើដំណើរទៅឥណ្ឌូណេស៊ី កាលពីចុងសប្ដាហ៍មុននេះ គឺដើម្បីសម្ពោធគម្រោងអ៊ីនធឺណិត Starlink ជាផ្លូវការ។ ឥណ្ឌូណេស៊ី បានក្លាយជាប្រទេសទី៣ នៅក្នុងអាស៊ីអាគ្នេយ៍ ដែលក្រុមហ៊ុន Starlink បានដាក់ដំណើរការប្រព័ន្ធអ៉ីនធឺណិតផ្កាយរណប បន្ទាប់ពីប្រទេសម៉ាឡេស៊ី និងហ្វីលីពីន។ ម៉ាឡេស៊ី បានផ្ដល់អាជ្ញាបណ្ណឲ្យ Starlink របស់លោក Elon Musk ផ្គត់ផ្គង់អ៉ីនធឺណិត នៅក្នុងឆ្នាំ២០២៣ ហើយហ្វីលីពីនវិញ គឺនៅក្នុងឆ្នាំ២០២២៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ