Connect with us

ព័ត៌មានអន្ដរជាតិ

លោក ចូ បៃឌិន៖ សង្គ្រាម​​នៅ​ហ្គាហ្សា មិន​មែនជា​អំពើ​ប្រល័យ​ពូជ​សាសន៍​ទេ

បានផុស

នៅ

ប្រធានាធិបតី​អាមេរិក បាន​ចេញ​មុខ​ការពារ​អ៊ីស្រាអ៊ែល​យ៉ាង​ពេញ​ទំហឹង ដោយ​លើក​ឡើង​ថា កង​កម្លាំង​អ៊ីស្រាអ៊ែល​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​​ពូជ​សាសន៍​​​​ក្នុង​ប្រតិបត្តិ​​យោធា​ប្រឆាំង​​នឹង​ក្រុម​ហាម៉ាស ​នៅ​​តំបន់​ហ្គាហ្សា នោះ​ទេ។ ការ​ប្រកាស​របស់​លោក ចូ បៃឌិន ធ្វើ​ឡើង​​នៅ​​​​កម្មវិធី​​ព្រឹត្តិការណ៍ Jewish American Heritage Month ក្នុង​​សេតវិមាន​អាមេរិក កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២៤។

លោក ចូ បៃឌិន ប្រធានាធិបតី​អាមេរិក (រូបភាព៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចូ បៃឌិន បាន​និយាយ​ថា “អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ហ្គាហ្សា មិន​មែន​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍​ទេ។ យើង​សូម​ធ្វើ​ការ​បដិសេធ។ យើង​ឈរ​ខាង​អ៊ីស្រាអ៊ែល ដើម្បី​កម្ចាត់ Sinwar (មេ​ដឹក​នាំ​ក្រុម​ហាម៉ាស) ព្រម​ទាំង​​បក្សពួក​ដែល​សេសសល់​​​​ក្នុង​ក្រុម​ហាម៉ាស។ យើង​ចង់​ឲ្យ​ហាម៉ាស​ចាញ់។ យើង​កំពុង​ធ្វើ​ការ​ជាមួយ​អ៊ីស្រាអ៊ែល ដើម្បី​ឲ្យ​រឿង​នេះ​អាច​ទៅ​រួច”។

ប្រធានាធិបតី​វ័យ​​៨១​ឆ្នាំ​រូប​នេះ បាន​សង្កត់​ធ្ងន់​ទៀតថា អ៊ីស្រាអ៊ែល​គឺ​ជា​ជន​រង​គ្រោះ ក្រោម​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា​កន្លង​ទៅ​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់ ១ ២០០​នាក់ និង​ចាប់​យក​ចំណាប់​ខ្មាំង​រាប់​រយ​នាក់។

យ៉ាង​ណា​មិញ ការ​យល់​ឃើញ​របស់​លោក ចូ បៃឌិន បាន​ទទួល​រង​នូវ​ការ​រិះគន់​​មិន​តិច​នោះ​ទេ​ពី​សំណាក់​ក្រុម​អ្នក​គាំទ្រ​ប៉ាឡេស្ទីន ដែល​ចាត់​ទុក​រូប​លោក​​ថា​ជា “របប​ប្រល័យ​ពូជសាសន៍​ Joe” ចំពោះ​ការ​ផ្ដល់​ជំនួយ​ឥត​ឈប់ឈរ​ឲ្យ​​អ៊ីស្រាអ៊ែល។

តំបន់​ហ្គាហ្សា

ក្រៅ​តែ​ពី​ការ​ប្រកាស​ខាង​លើ លោក ចូ បៃឌិន ក៏​បាន​ជំទាស់​ផង​ដែរ​​នឹង​​​ប្រធានរដ្ឋអាជ្ញា​​តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លោក Karim Khan ដែល​មាន​បំណង​ចង់​ស្នើ​សុំ​ដីកា​ចាប់​ខ្លួន​​លោក Benjamin Netanyahu ​ប្រធានាធិបតី​អ៊ីស្រាអ៊ែល និង​​លោក Yoah Gallant រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម។

សូម​​បញ្ជាក់​ថា លោក ចូ បៃឌិន កាល​ពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ កំពុង​ប្រឈម​នឹង​សម្ពាធ​​​នយោបាយ​នៅ​ក្នុង​គណបក្ស​របស់​លោក​ផ្ទាល់ ជុំវិញ​រឿង​គ្រប់​គ្រង​បញ្ហា​ជម្លោះ​នៅ​ហ្គាហ្សា ខណៈ​​​​​តួលេខ​​នៃ​​ជន​ជាតិ​ប៉ាឡេស្ទីនដែល​​បាន​ស្លាប់ បាន​ហក់​ឡើង​ដល់​ជាង ៣៥​ ០០០​នាក់​​ឯណោះ ព្រម​ទាំង​ការ​ឡោមព័ទ្ធ​របស់​អ៊ីស្រាអ៊ែល ដែល​បាន​​បង្អាក់​​ការ​ដឹក​ជំនួយ​មនុស្សធម៌​​​​​​ឲ្យ​​ទៅ​ជន​ស៊ីវិល​​នៅ​ក្នុង​តំបន់​​ហ្គាហ្សា៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម