Connect with us

ព័ត៌មានអន្ដរជាតិ

ផ្លាស់ប្ដូរសករាជថ្មី គីម ជុងអ៊ុន តែងតាំងមេបញ្ជាការវ័យក្មេងក្នុងជួរកងទ័ពជើងទឹក និងអាកាស

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឲ្យមានវិន័យតឹងរឹងនៅក្នុងជួរកងទ័ព និងបានតែងតាំងមេបញ្ជាការថ្មីនៃកងទ័ពជើងទឹក និងកងទ័ពអាកាស នៅពេលដែលលោកធ្វើជាប្រធានកិច្ចប្រជុំដ៏ធំមួយនៃគណៈកម្មាធិយោធាកណ្តាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់គណបក្សកាន់អំណាចកាលពីថ្ងៃពុធ ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា “កិច្ចប្រជុំនេះសំដៅទៅលើចំណុចខ្វះខាតជាបន្តបន្ទាប់ដែលបានបង្ហាញនៅក្នុងសកម្មភាពយោធា នយោបាយ និងសីលធម៌រស់នៅរបស់មន្ដ្រីយោធាមេទ័ពប្រជាជនកូរ៉េ (KPA) ហើយក៏បានពិភាក្សាជាចម្បងអំពីបញ្ហានៃការបង្កើតវិន័យសីលធម៌បដិវត្តយ៉ាងហ្មត់ចត់នៅក្នុង KPA ផងដែរ” ។

លោក គីម បានថ្លែងថា វិន័យមានសារៈសំខាន់ណាស់ចំពោះកងទ័ព KPA ដោយកត់សម្គាល់ពីតម្រូវការ “ការអប់រំ និងការគ្រប់គ្រង” ដើម្បីធានាថា មេទ័ពមានមនសិការនយោបាយ និងការជឿជាក់ខាងសីលធម៌ត្រឹមត្រូវ ។

គណៈកម្មការយោធាកណ្តាលបានតែងតាំងលោក Kim Song Gil ជាមេបញ្ជាការកងទ័ពជើងទឹក និងមានឋានៈជាអនុឧត្តមនាវី ខណៈលោក Kim Chung Il ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពអាកាស និងជាកងកម្លាំងប្រឆាំងដែនអាកាស ឋានៈជាឧត្តមសេនីយ៍ឯក ។

ទីភ្នាក់ងារព័ត៌មានមិនបានបញ្ជាក់ពីមុខតំណែងពីមុនរបស់ពួកគេទេដោយគ្រាន់តែហៅពួកគេថាជា “សមមិត្ត” ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រជាជនទាំងនេះមិនស្គាល់ប្រព័ន្ធផ្សព្វផ្សាយទេ ហើយអាចចាត់ទុកថាជា “មុខមាត់ថ្មី” ។

ទន្ទឹមនោះនាយទាហានរាប់សិបនាក់ក៏ត្រូវបានតំឡើងឋានៈជាឧត្តមសេនីយ៍ឯក និងឧត្តមសេនីយផងដែរ ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងសង្កត់ធ្ងន់ថា ការតំឡើងឋានៈដល់មេបញ្ជាការវ័យក្មេងដែលមិនមែនជាមេដឹកនាំយោធាចាស់ទុំអាចជា “ការផ្លាស់ប្តូរសករាជថ្មី” ដើម្បីកម្ចាត់អំពើពុករលួយនៅក្នុងជួរកងទ័ព និងកែលម្អសីលធម៌ និងវិន័យ ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក៏បានលើកឡើងផងដែរថា ការរុះរើកងទ័ពអាកាស និងបញ្ជាការដ្ឋានកងទ័ពជើងទឹកគឺទាក់ទងទៅនឹងការពង្រឹងសន្តិសុខតាមព្រំដែន បន្ទាប់ពីឧប្បត្តិហេតុឆ្នាំ ២០២០ នៅពេលដែលមន្រ្តីជលផលកូរ៉េខាងត្បូងម្នាក់បានហែលចូលដែនទឹករបស់កូរ៉េខាងជើង ហើយត្រូវបានបាញ់សម្លាប់ដោយយោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លេចមុខភរិយាលោក គីម ជុងអ៊ុន ជាសាធារណៈ ក្រោយបាត់់មួយឆ្នាំ (មានវីដេអូ)

ចុចអាន ៖ លោក គីម ជុងអ៊ុន លេងខ្លាំងៗលើភាពអសកម្មរបស់ទីភ្នាក់ងារសេដ្ឋកិច្ច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម