ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ហាមប្រាមពលរដ្ឋកុំឲ្យមើលវីដេអូឃោសនាលើកសរសើរលោក គីម ជុនអ៊ុន
កូរ៉េខាងត្បូងបានហាមឃាត់ការចូលមើលវីដេអូចម្រៀងឃោសនារបស់កូរ៉េខាងជើងដែលបង្ហាញពីការគោរព និងលើកតម្កើងមេដឹកនាំលោក គីម ជុងអ៊ុន ថាជាមេដឹកនាំដ៏អស្ចារ្យ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ ។

យោងតាមនិយតករប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងត្បូងបានដាក់ច្បាប់សន្តិសុខជាតិហាមប្រាមការចូលទៅកាន់គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលកូរ៉េខាងជើង ដើម្បីកុំឲ្យពលរដ្ឋមើលឃើញពីកិច្ចខិតខំប្រឹងប្រែងក្រោមការដឹកនាំរបស់លោក គីម ជាពិសេសគឺការផ្សព្វផ្សាយសកម្មភាពលើកសរសើរ និងញុះញង់របស់កូរ៉េខាងជើង ។
វីដេអូនេះក៏មានខ្លឹមសារភ្ជាប់ទៅនឹងសង្គ្រាមចិត្តសាស្ត្រប្រឆាំងនឹងកូរ៉េខាងត្បូង ដែលកំពុងរីករាលដាលលើកម្មវិធី TikTok និងវេទិកាផ្សេងទៀតផងដែរ ។ ឃ្លីបនេះមានចំណងជើងថា “លោកឪពុកជាទីគោរព” ត្រូវបានបង្ហាញកាលពីខែមុនដោយទូរទស្សន៍រដ្ឋកូរ៉េខាងជើង។ ក្នុងវីដេអូនេះបង្ហាញពីជនជាតិកូរ៉េខាងជើង ចាប់ពីទាហានរហូតដល់ក្មេងៗសិស្សសាលានាំគ្នាច្រៀងថា “លោក គីម ជុងអ៊ុន ជាមេដឹកនាំដ៏អស្ចារ្យ និងលោក គីម ជុងអ៊ុន ជាឪពុកដ៏រួសរាយ” ។

ទន្ទឹមនោះ ការចេញច្បាប់ហាមប្រាមនេះ ក៏ដោយសារតែកន្លងមកប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងជារឿយៗតែងបង្ហាញពីការបំផ្លើសនៃភាពស្មោះត្រង់របស់ប្រជាពលរដ្ឋចំពោះមេដឹកនាំរបស់ខ្លួន ដើម្បីជួយពង្រឹងអំណាច និងបង្កើតការគោរពឲ្យពិភពលោកបានឃើញ ។
គួរបញ្ជាក់ថា ការសម្រេចចិត្តហាមឃាត់វីដេអូនេះត្រូវបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរស៊ើបការណ៍កូរ៉េខាងត្បូងបានស្នើសុំឲ្យមានការពិនិត្យឡើងវិញថាតើវីដេអូនេះបានបំពានច្បាប់គណៈកម្មការស្តង់ដារទំនាក់ទំនងកូរ៉េរបស់ទីក្រុងសេអ៊ូលឬក៏អត់ ខណៈការហាមប្រាមនេះក៏មិនមែនជាលើកដំបូងនោះដែរ ពោលកូរ៉េខាងត្បូងក៏ធ្លាប់បានហាមការចូលទៅកាន់បណ្តាញ YouTube ឃោសនារបស់កូរ៉េខាងជើងមួយចំនួនកាលពីឆ្នាំមុនតាមសំណើរបស់ទីភ្នាក់ងារចារកម្ម ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ