Connect with us

ព័ត៌មានអន្ដរជាតិ

តើការធ្លាក់ឧទ្ធម្ភាគចក្រប្រធានាធិបតីអ៊ីរ៉ង់ ជាឧបទ្ទវហេតុ​ ឬឃាតកម្ម?

បានផុស

នៅ

ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត បានទទួលមរណភាពក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រចូលជ្រលងភ្នំនៃខេត្ត​ East Azerbaijan ខណៈធ្វើដំណើ​រឆ្ពោះទៅកាន់ទីក្រុង Tabriz ក្រោយបញ្ចប់ពិធីសម្ពោធទំនប់វារីអគ្គិសនីមួយនៅព្រំដែន កាលពីថ្ងៃចន្ទទី២០ខែឧសភា។

(រូបថត៖ CBC)

តាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ គ្រោះអកុសលនេះគឺបណ្តាលមកពីឧទ្ធម្ភាគចក្រធ្វើដំណើរឆ្លងកាត់ផ្ទៃមេឃដែលចុះអ័ព្ទក្រាស់ ទើបបណ្តាលឲ្យឧទ្ធម្ភាគចក្របាត់ការគ្រប់គ្រង ហើយធ្លាក់ផ្ទុះឆេះតែម្តង។

ត្បិតតែប្រភពទាំងឡាយសុទ្ធតែចង្អុលគ្រោះថ្នាក់នេះថាបណ្តាលមកពីកត្តាអាកាសធាតុ ប៉ុន្តែអ្នកវិភាគមួយចំនួនក៏បានដាក់ការសង្ស័យទៅលើករណីឃាតកម្មផងដែរ ហើយថែមទាំងលើកឡើងពីសន្មតិកម្មខ្លះមកវែកញែកទៀតផង។

(រូបថត៖ EPA)

ជាក់ស្តែងលោក លោក Michael Maloof អ្នកវិភាគគោលនយោបាយសន្តិសុខជាន់ខ្ពស់មន្ទីរបញ្ចកោណ បានដាក់ជាសំណួរនៅក្នុងកម្មវិធី The Critical Hour របស់សារព័ត៌មាន Sputnik កាលពីថ្ងៃចន្ទថា “ជាការពិត អ្នកមានឧទ្ធម្ភាគចក្របីគ្រឿងហោះទន្ទឹមគ្នា! មួយគ្រឿងធ្លាក់ភ្លាមៗ ទាំងដែលគ្មានការផ្តល់សញ្ញាអ្វីទាំងអស់ គ្មានគ្រប់យ៉ាង ហើយ​បើពិតជាមាន​អ័ព្ទក្រាស់មែន ចុះ​តើ​ឧទ្ធម្ភាគចក្រពីរ​គ្រឿង​ទៀត ហោះ​ឆ្លង​កាត់ទៅម្តេចបាន? ម្តេចបានជាធ្លាក់តែឧទ្ធម្ភាគចក្ររបស់ប្រធានាធិបតីតែមួយគ្រឿងទៅវិញ?”។

ទោះគ្មានការនិយាយចំឈ្មោះភាគីសង្ស័យពាក់ព័ន្ធរឿងនេះក៏ដោយ ប៉ុន្តែគេដឹងថា អ៊ីស្រាអែលមានប្រវត្តិធ្វើប្រតិបត្តិការសម្ងាត់នៅខាងក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងការទម្លាក់គ្រាប់បែកលើបំពង់បង្ហូរប្រេង ការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងការសងសឹកថ្មីៗផងដែរ ត្បិតអីអ៊ីស្រាអែល បានចេញមុខបដិសេធរឿងនេះរួចទៅហើយក្តី។

(រូបថត៖ AP)

លោកបន្តថា “ក៏មានរឿងកើតឡើងផងដែរនៅបស្ចិមប្រទេស ជាពិសេសការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រីស្លូវ៉ាគី ដូច្នេះរឿងនេះទំនងជាមានប្រទាក់ក្រឡាគ្នា”។ 

ម្យ៉ាងទៀត នៅថ្ងៃដែលឧទ្ធម្ភាគចក្រប្រធានាធិបតីអ៊ីរ៉ង់ធ្លាក់នោះ មន្ត្រីនៃកងទ័ពសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក៏បានរារាំងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ហើយចាប់ខ្លួនមនុស្ស៥០នាក់ផងដែរ ដោយក្នុងនោះរួមមានជនជាតិអាមេរិកចំនួន៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេក្លោងដឹកនាំ​រដ្ឋប្រហារ​គឺមានឈ្មោះ Christian Malanga ត្រូវ​បាន​​សម្លាប់​ក្នុង​ការ​ប៉ុនប៉ង​នោះ។ Malanga បានរស់នៅក្នុងសហរដ្ឋអាមេរិកពេញមួយជីវិតមកហើយ ហើយបើយោងតាមវីដេអូបង្ហោះតាមអ៊ិនធឺណិត គាត់ធ្លាប់បានទៅជួបកងយោធាអ៊ីស្រាអែលម្តងដែរក្នុងឆ្នាំ ២០១៥។

ជាចុងក្រោយ លោក Maloof ព្រមានថា ប្រសិនបើរឿងរ៉ាវត្រូវបានលាតត្រដាងថា អ៊ីស្រាអែល ពិតជាជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក Raisi មែននោះ ច្បាស់ណាស់ ការសងសឹកនឹងកើតឡើងហើយប្រហែលជាទ្រង់ទ្រាយធំទៀតផង មិនមែនលំៗទេ៕

ចុះតើប្រិយមិត្តគិតថា ការធ្លាក់ឧទ្ធម្ភាគចក្ររបស់លោក Raisi គឺជាឧបទ្ទវហេតុឬឃាតកម្ម?

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មរណភាពប្រធានាធិបតីអ៊ីរ៉ង់ ជះឥទ្ធិពលអាក្រក់២យ៉ាង ដល់ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៤ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម