Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ រៀបចំពិធីបុណ្យសពប្រធានាធិបតី និងកាន់ទុក្ខរយៈពេល ៥ថ្ងៃ

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី២១ខែឧសភា ប្រទេសអ៊ីរ៉ង់ បានប្រកាសកាន់ទុក្ខរយៈពេល៥ថ្ងៃ និងរៀបចំពិធីបុណ្យសពទ្រង់ទ្រាយធំសម្រាប់ប្រធានាធិបតី Ebrahim Raisi និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត ដែលបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោក Mohsen Mansouri អនុប្រធានទទួលបន្ទុករៀបចំពិធីបុណ្យ, ដំបូងបង្អស់ ពិធីបានចាប់ផ្តើមនៅថ្ងៃអង្គារ វេលាម៉ោង ៩:៣០ នាទី (ម៉ោងក្នុងស្រុក) នាទីក្រុង Tabriz ភាគពាយ័ព្យ ហើយសពរបស់លោក Raisi នឹងត្រូវដង្ហែបន្តទៅទីក្រុង Qom រួចរៀបចំកម្មវិធីបន្ទាប់នៅម៉ោង១៦:៣០នាទី។

បន្ទាប់មកទៀត នៅថ្ងៃពុធ សពនឹងត្រូវបញ្ជូនទៅរដ្ឋធានី តេហេរ៉ង់ តែម្តង ដោយនៅទីនោះ មានវត្តមានមេដឹកនាំកំពូល Khamenei ដឹកនាំការអធិស្ឋានឧទ្ទិសដល់ដួងព្រលឹងលោក Raisi និងអ្នកដទៃ។ ម្យ៉ាងវិញទៀត ថ្ងៃ​ពុធនេះ ​ក៏​ត្រូវ​បាន​គេ​ប្រកាស​ជា​ថ្ងៃ​ឈប់​សម្រាក​ថ្នាក់ជាតិ ទូទាំងប្រទេសអ៊ីរ៉ង់ផងដែរ។

(រូបថត៖ EPA)

លុះដល់ព្រឹកថ្ងៃព្រហស្បតិ៍ សពរបស់លោក Raisi នឹងត្រូវដង្ហែទៅកាន់ទីក្រុង Birjand នៃខេត្ត South Khorasan ជាកន្លែងដែលលោកប្រធានាធិបតី ទើបជាប់ឆ្នោតអាណត្តិថ្មី ក្នុងនាមជាតំណាងរបស់ស្ថាប័នឃ្លាំមើលភាពជាអ្នកដឹកនាំនៃសភាអ្នកជំនាញ។

ជាចុងក្រោយ ពិធីបញ្ចុះសពរបស់លោក Raisi នឹងត្រូវធ្វើឡើងនៅទីក្រុង Mashhad ភាគឦសានក្នុងទីសក្ការបូជា Shia Imam Reza ទីប្រាំបី នៅល្ងាចថ្ងៃព្រហស្បតិ៍។

(រូបថត៖ TOI)

សូមជម្រាបជាថ្មីថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត បានទទួលមរណភាពក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រចូលជ្រលងភ្នំនៃខេត្ត​ East Azerbaijan ខណៈធ្វើដំណើ​រឆ្ពោះទៅកាន់ទីក្រុង Tabriz ក្រោយបញ្ចប់ពិធីសម្ពោធទំនប់វារីអគ្គិសនីមួយនៅព្រំដែន កាលពីថ្ងៃចន្ទទី២០ខែឧសភា ហើយបើតាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ គ្រោះអកុសលនេះគឺបណ្តាលមកពីឧទ្ធម្ភាគចក្រធ្វើដំណើរឆ្លងកាត់ផ្ទៃមេឃដែលចុះអ័ព្ទក្រាស់៕ 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តើការធ្លាក់ឧទ្ធម្ភាគចក្រប្រធានាធិបតីអ៊ីរ៉ង់ ជាឧបទ្ទវហេតុ ឬឃាតកម្ម?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៥ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣០ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤៥ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម