Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu និយាយយ៉ាងណាខ្លះ ក្រោយតុលាការ ICC ចង់ចេញ​ដីកាចាប់ខ្លួន

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញមុខមកឆ្លើយតបទៅកាន់ប្រធានរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គឺលោក Karim Khan បន្ទាប់ពីស្វែងរកដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែលរូបនេះ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានរដ្ឋអាជ្ញា ICC លោក Karim Khan កំពុងស្នើសុំដីកាចាប់ខ្លួនមនុស្សចំនួន ៥ នាក់ រួមទាំងលោក Netanyahu, រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant ក៏ដូចជាមេដឹកនាំក្រុមហាម៉ាស Yahya Sinwar, លោក Ismail Haniyeh និង Mohammed Diab Ibrahim al-Masri ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ហ្គាហ្សា និងអ៊ីស្រាអែល ។

ជាការឆ្លើយតប លោក Netanyahu បានបញ្ជាក់ច្បាស់ៗនៅក្នុងសារជាវីដេអូមួយកាលពីថ្ងៃចន្ទថា “លោកសូមប្រឆាំងដាច់ខាតចំពោះការសម្រេចចិត្តរបស់តុលាការ ICC ហើយលោក Khan កំពុងបង្កើតរឿងរ៉ាវឲ្យត្របាញ់ចូលគ្នា និងបង្អាប់តម្លៃសីលធម៌ដោយខុសឆ្គងរវាងមេដឹកនាំអ៊ីស្រាអែល និងមេទ័ពនៃក្រុមប្រដាប់ប៉ាឡេស្ទីនហាម៉ាស” ។

ថ្លែងចេញពីប្រទេសអ៊ីស្រាអែលក្នុងកម្មវិធីទូរទស្សន៍អាមេរិក ABC កាលពីថ្ងៃអង្គារ លោក Netanyahu បានលើកឡើងថា លោក Khan កំពុងចាក់សាំងលើភ្លើងប្រឆាំងនឹងពួកយូដាដែលកំពុងបង្កភាពវឹកវរ និងបណ្ដាលឲ្យជម្លោះរីករាលដាលនៅជុំវិញពិភពលោក ។

ទន្ទឹមនោះ ប្រភពពីកាសែតអ៊ីស្រាអែលជាច្រើនបានរាយការណ៍កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលអ៊ីស្រាអែលនឹងព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសភាឲ្យដាក់ទណ្ឌកម្មលើតុលាការ ICC ជាការឆ្លើយតបទៅនឹងសំណើរបស់រដ្ឋអាជ្ញាដែលចង់ចាប់ខ្លួនលោក Netanyahu ប៉ុន្តែឥទ្ធិពល​លើជំហរ​ដាក់សម្ពាធមកទីក្រុងហ្ស៊េរុយសាឡិម​នឹង​មានតែបង្ក​មហន្តរាយធ្ងន់ធ្ងរប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ការចោទប្រកាន់ ក៏ដូចជាការស្វែងរកដីកចាប់ខ្លួនលើមេដឹកនាំអ៊ីស្រាអែល និងក្រុមហាម៉ាស គឺផ្តើមចេញពីព្រឹត្តិការណ៍ ៧ តុលា ២០២៣ នៅពេលខ្មាន់កាំភ្លើងរបស់ចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះនាំគ្នាឆ្លងដែនសម្រុកចូលវាយប្រហារភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយសម្លាប់មនុស្សប្រហែល ១,២០០នាក់ និងចាប់មនុស្ស ២៥២ នាក់ទៀតធ្វើជាចំណាប់ខ្មាំង ហើយសកម្មភាពនេះហើយដែលបញ្ឆេះឲ្យមានសង្រ្គាមមកទល់សព្វថ្ងៃ និងបង្កជាវិនាសកម្មបណ្តាលឲ្យជនជាតិប៉ាឡេស្ទីនប្រមាណ ៣៥,៥០០ នាក់បាត់បង់ជីវិតនៅតំបន់ហ្គាហ្សា ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ គ្រាន់ ICC បង្ហើបចង់ចាប់ខ្លួនលោក Netanyahu, អាមេរិក គំរាមដាក់ទណ្ឌកម្មភ្លែត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១៣ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម