Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ចង្អុលចំប្រទេសដែលនាំឲ្យកើតមានសោកនាដកម្មធ្លាក់ឧទ្ធម្ភាគចក្រ ស្លាប់ប្រធានាធិបតី

បានផុស

នៅ

ប្រទេសអ៊ីរ៉ង់បានចេញមកចង្អុលចំៗទៅកាន់សហរដ្ឋអាមេរិកថាជាអ្នកធ្វើឲ្យកើតមានហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រសម្លាប់លោកប្រធានាធិបតី Ebrahim Raisi រួមជាមួយរដ្ឋមន្រ្តីការបរទេស និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀតសរុបទាំងអស់ ៩ នាក់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN កាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីរ៉ង់បានដាក់ការស្ដីបន្ទោសចំៗទៅកាន់មាត់ទ្វាររបស់អាមេរិកក្នុងសោកនាដកម្មធ្លាក់ឧទ្ធម្ភាគចក្រដែលបណ្ដាលឲ្យប្រជាជនអ៊ីរ៉ង់មានការសោកសង្រេង ក៏ដូចជាបង្កភាពតក់ស្លុតនៅទូទាំងពិភពលោក ខណៈអតីតរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Javad Zarif បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា “មូលហេតុមួយនៃឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រស្លាប់លោកប្រធានាធិបតីដ៏គួរឲ្យសោកសៅនេះ គឺដោយសារតែសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើទីផ្សារលក់យន្តហោះរបស់អ៊ីរ៉ង់” ។

ទោះយ៉ាងណា អាមេរិកមិនបាននៅស្ងៀមឡើយដោយចេញមកទាត់ចោលចំពោះការលើកឡើងរបស់អ៊ីរ៉ង់ ហើយថែមទាំងបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់វិញថា “និយាយឲ្យតែបាន និងគ្មានមូលដ្ឋានច្បាស់លាស់” ហើយទីក្រុងវ៉ាស៊ីនតោនបដិសេធថាមិនបានជាប់ពាក់ព័ន្ធនឹងសោកនាដកម្មនេះនោះទេ ។

កាលពីឆ្នាំ ២០១៧ អាមេរិកបានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ខណៈទណ្ឌកម្មនោះរួមមានទាំងការហាមប្រាមការលក់យន្តហោះ និងហាមការនាំចូលគ្រឿងបន្លាស់ពាក់ព័ន្ធនឹងឧស្សាហកម្មអាកាសចរណ៍ជាដើម ។ ទណ្ឌកម្មនេះគឺដើម្បីឆ្លើយតបនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងការគាំទ្ររបស់អ៊ីរ៉ង់ចំពោះក្រុមហេសបូឡា ក្រុមហាម៉ាស និងក្រុមជីហាដអ៊ីស្លាមប៉ាឡេស្ទីនជាដើម ដែលក្រុមទាំងនេះត្រូវបានអាមេរិកចាត់ទុកថាជាអង្គការភេរវកម្ម ។

ចំណែកពាក់ព័ន្ធនឹងសោកនាដកម្មដដែលនេះ រដ្ឋមន្ត្រីដឹកជញ្ជូនតួកគីលោក Abdulkadir Uraloglu ក៏បានលើកឡើងផងដែរថា មានហេតុផលជាច្រើនដែលឧទ្ធម្ភាគចក្រធុន Bell 212 ផលិតនៅអាមេរិក អំឡុងសម័យសង្រ្គាមវៀតណាម អាចធ្លាក់ ក្នុងនោះក៏មានទាំងការថែទាំមិនបានល្អ ឬកំហុសរបស់ពីឡុតដែលបើកនៅក្នុងការចុះអ័ព្ទក្រាស់ ។ ប៉ុន្តែវាឆាប់ពេកហើយក្នុងការធ្វើអត្ថាធិប្បាយអំពីដើមចមនៃការធ្លាក់ឧទ្ធម្ភាគចក្រនៅពេលនេះ ។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀតបានទទួលមរណភាពក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រចូលជ្រលងភ្នំនៃខេត្ត​ East Azerbaijan ខណៈធ្វើដំណើ​រឆ្ពោះទៅកាន់ទីក្រុង Tabriz ក្រោយបញ្ចប់ពិធីសម្ពោធទំនប់វារីអគ្គិសនីមួយនៅព្រំដែនកាលពីថ្ងៃទី១៩ ខែឧសភា ហើយបើតាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ គ្រោះអកុសលនេះគឺបណ្តាលមកពីឧទ្ធម្ភាគចក្រធ្វើដំណើរឆ្លងកាត់ផ្ទៃមេឃដែលចុះអ័ព្ទក្រាស់ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ មរណភាពរបស់ប្រធានាធិបតី អ៊ីរ៉ង់ ជះឥទ្ធិពលយ៉ាងណាដល់នយោបាយផ្ទៃ​ក្នុង និងពិភពលោក?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ប៊ែលធីគ្រុប ដាក់ចេញផែនការយុទ្ធសាស្រ្តសំខាន់ៗជាច្រើនចំណុចសម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ៤ ម៉ោង មុន

យុវជន​បក្សប្រជាជន​ប្រចាំទ្វីបអាស៊ី រៀប​ចំ​អាហារសាមគ្គី​ ដើម្បី​ពង្រឹង​ភាព​ស្និទ្ធស្នាល និង​ភាព​ស្អិតល្មួត

ព័ត៌មានជាតិ៥ ម៉ោង មុន

សប្តាហ៍ទី៣​ផ្លូវ​ថ្មើរជើង មាន​ទិវា​បុណ្យ​អាហារ និង​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូ ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ ខុស​ពី​សប្តាហ៍មុនៗ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាល​ខេត្តកំពង់ចាម ប្រារព្ធ​ពិធី​ដង្ហែ​ពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូ​ក្នុងវិស័យសុខាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​និយោ​ជិត​ក្រុមហ៊ុន HCC Group ​អរគុណ​ក្រសួង​ការងារ​ដែល​សម្រប​សម្រួល​បើក​ប្រាក់​ឈ្នួល​និង​ប្រាក់​បំណាច់

រំលោភ
សន្តិសុខសង្គម១៦ ម៉ោង មុន

ប្រុសប្រកែក ស្រីប្រកាន់ នារីម្នាក់​ទៅ​សុំបុរសម្នាក់ស្នាក់នៅបន្ទប់ជាមួយ ហើយចោទថាប៉ុនប៉ងចាប់រំលោភ

ព័ត៌មានជាតិ៥ ម៉ោង មុន

សប្តាហ៍ទី៣​ផ្លូវ​ថ្មើរជើង មាន​ទិវា​បុណ្យ​អាហារ និង​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូ ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ ខុស​ពី​សប្តាហ៍មុនៗ

ជា សិរី
សេដ្ឋកិច្ច១៧ ម៉ោង មុន

អគ្គទេសាភិបាលធនាគារជាតិបារម្ភពីការប្រើអំណាចបង្កកទ្រព្យសម្បត្តិដោយអាមេរិក

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ៖ រុស្ស៊ី-អ៊ុយក្រែន កំពុងចរចាចែកដីគ្នា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហ្សេលេនស្គី៖ UN នឹងមិនការពារយើងទេ យើងត្រូវការការធានាសុវត្ថិភាពពិតប្រាកដ

Sokha Hotels

ព័ត៌មានពេញនិយម