ព័ត៌មានអន្ដរជាតិ
ថៃ ព្រមប្រគល់វត្ថុបុរាណ ២០ទៀត មកឲ្យកម្ពុជា វិញ
ទីបំផុត ប្រទេសថៃ បានយល់ព្រមប្រគល់វត្ថុបុរាណចំនួន២០ទៀត មកឲ្យកម្ពុជាវិញហើយ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Thai PBS នៅថ្ងៃព្រហស្បតិ៍ទី២៣ខែឧសភា។

តាមសេចក្តីរាយការណ៍ វត្ថុបុរាណទាំងនោះ គឺស្ថិតក្នុងចំណោមវត្ថុបុរាណចំនួន៤៣ ដែលរត់ពន្ធពីសិង្ហបុរី ចូលប្រទេសថៃ កាលពីឆ្នាំ២០០០។
ពាក់ព័ន្ធបញ្ហានេះដែរ អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោកស្រី Radklao Inthawong Suwankiri លើកឡើងថា គណៈរដ្ឋមន្ត្រី បានឯកភាពសំណើរបស់នាយកដ្ឋានវិចិត្រសិល្បៈ ប្រគល់វត្ថុបុរាណមកឲ្យកម្ពុជាវិញ ស្របតាមកិច្ចព្រមព្រៀងទ្វេភាគី កម្ពុជា-ថៃ។

តាមការបញ្ជាក់ពីលោកស្រី តាមពិតទៅមានវត្ថុបុរាណកម្ពុជាដល់ទៅ ៤៣ឯណោះដែលអាជ្ញាធរថៃ រឹបអូសបានពីអ្នករត់ពន្ធ ហើយក្រោយពេលនាយកដ្ឋានវិចិត្រសិល្បៈ ពិនិត្យជាក់លាក់ពីប្រភពដើម ក្នុងឆ្នាំ២០០៨និង២០១៥ ថៃ ក៏បានប្រគល់ឲ្យកម្ពុជានូវវត្ថុបុរាណចំនួន២៣រួចទៅហើយដែរ ទើបមកដល់ឆ្នាំ២០២៤នេះ ថៃ បានឯកភាពប្រគល់ចំនួន ២០ទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក បញ្ជូនវត្ថុបុរាណ៣០ដុំ ដែលត្រូវគេលួចខុសច្បាប់ មកឲ្យកម្ពុជា និងឥណ្ឌូណេស៊ី

-
KPT+៧ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
កីឡា២ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី