Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បញ្ជូនទ័ព ធ្វើសមយុទ្ធព័ទ្ធជុំវិញកោះតៃវ៉ាន់ ៣ថ្ងៃក្រោយប្រធានាធិបតីថ្មី ឡើងកាន់តំណែង

បានផុស

នៅ

៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ថ្មីលោក William Lai Ching-te ស្បថឡើងកាន់តំណែង ស្រាប់តែកងទ័ពរំដោះប្រជាជនចិន (PLA) ចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំជុំវិញកោះនេះ ដើម្បីបង្ហាញសាច់ដុំយោធា។

ប្រធានាធិបតីតៃវ៉ាន់ថ្មីលោក William Lai Ching-te (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post នៅថ្ងៃព្រហស្បតិ៍ទី២៣ខែឧសភា ដោយដកស្រង់ប្រភពពីបញ្ជាការដ្ឋានភូមិភាគខាងកើត, សមយុទ្ធរយៈពេល២ថ្ងៃនេះ គឺមានការចូលរួមពីកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស និងកងកម្លាំងរ៉ុកកែត។

ស្របពេលជាមួយគ្នានោះដែរ ទីភ្នាក់ងារព័ត៌មានចិន Xinhua បានចេញផ្សាយថា “សមយុទ្ធនេះមានឈ្មោះកូដ Joint Sword-2024A កំពុងធ្វើឡើងនៅច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាតំបន់ជុំវិញកោះ Kinmen, Matsu, Wuqiu និង Dongyin”។

(រូបថត៖ Xinhua)

ថ្វីបើមិនមានការបញ្ជាក់តួលេខនៃយន្តហោះចម្បាំងនិងនាវាចម្បាំង មកចូលរួមក្នុងសមយុទ្ធនេះក៏ដោយ ប៉ុន្តែគេដឹងថា យោធាចិន មិនដែលធ្វើសមយុទ្ធនៅទីតាំងច្រើនក្នុងពេលតែមួយ ជាលក្ខណៈទ្រង់ទ្រាយធំបែបនេះទេ ចាប់តាំងពីខែមេសាឆ្នាំមុនមក។

PLA និយាយថា សមយុទ្ធនេះ នឹងផ្តោតលើការល្បាត ត្រៀមប្រយុទ្ធរបស់កងទ័ពជើងទឹកនិងអាកាស និងការវាយប្រហារចំគោលដៅសំខាន់ៗ ក៏ដូចជាការល្បាតនាវាចម្បាំង និងយន្តហោះនៅជិតកោះតៃវ៉ាន់ ដើម្បីត្រៀមប្រយុទ្ធក្នុងសមរភូមិ។

(រូបថត៖ AP)

ទន្ទឹមនោះ លោក Li Xi អ្នកនាំពាក្យបញ្ជាការដ្ឋាន បានគំរាមខ្លាំងៗថា សមយុទ្ធនេះ គឺជាសារដាក់ទណ្ឌកម្មខ្លាំងក្លាចំពោះទង្វើផ្តាច់ខ្លួនរបស់កងកម្លាំងឯករាជ្យតៃវ៉ាន់ និងជាការព្រមានយ៉ាងម៉ឺងម៉ាត់ប្រឆាំងការជ្រៀតជ្រែកនិងបង្កហេតុដោយកងកម្លាំងខាងក្រៅ។

សូមជម្រាបថា ចិន តែងចាត់ទុកកោះតៃវ៉ាន់ ជាខេត្តមួយដែលនឹងត្រូវបង្រួបបង្រួមវិញ ហើយអាចនឹងត្រូវបង្ខំចិត្តប្រើកម្លាំងបាយផងដែរប្រសិនបើចាំបាច់។

(រូបថត៖ AP)

ម្យ៉ាងវិញទៀត ស្ថានការណ៍កាន់តែក្តៅ ជុំវិញការជាប់ឆ្នោតខែមករារបស់លោក Lai ដោយទីក្រុងប៉េកាំងខឹងសម្បាយ៉ាងខ្លាំង ព្រោះចាត់ទុកមេដឹកនាំតៃវ៉ាន់ថ្មីនេះថាជា “អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់”។

កាលពីថ្ងៃចន្ទ លោក Lai បានប្រើសុន្ទរកថាបើកសម្ពោធឡើងកាន់តំណែងរបស់ខ្លួន ដើម្បីផ្ញើសារទៅកាន់ទីក្រុងប៉េកាំង ដោយប្រកាសថា តៃវ៉ាន់នឹងមិនចុះចាញ់ចិនឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិន រុស្ស៊ី អ៊ីរ៉ង់ ប្រកាសធ្វើសមយុទ្ធរួមគ្នា បង្ហាញសាច់ដុំ ចំពេលស្ថានការណ៍តំបន់ កាន់តែតានតឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ វិនាទី មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានជាតិ៤ នាទីutes មុន

អគ្គមេបញ្ជាការកងទ័ព អរគុណវៀតណាម ដែលបានជួយកសាងវិស័យយោធាកម្ពុជាឱ្យរីកចម្រើន និងរឹងមាំ

ព័ត៌មានជាតិ៧ នាទីutes មុន

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្រកាសចុះដោះស្រាយវិវាទជូនពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិចក្នុងខេត្ត៤នៃភូមិភាគឦសាន្ត

ព័ត៌មានជាតិ១០ នាទីutes មុន

លោក ជួន ណារិន្ទ ត្រៀមកម្លាំងនគរបាល រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និង ទប់ស្កាត់អគ្គិភ័យ នៅបុណ្យចូលឆ្នាំចិនខាងមុខ

ព័ត៌មានជាតិ១១ នាទីutes មុន

ទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យទីភ្នាក់ងារ NPA ប្រទេសន័រវេស គាំទ្រការរៀបចំគោលនយោបាយជាតិសកម្មភាពមីន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម