ព័ត៌មានអន្ដរជាតិ
មន្ត្រីអ្នកមុខអ្នកការមកពី ៦៨ប្រទេស ចូលរួមបុណ្យសពប្រធានាធិបតីអ៊ីរ៉ង់
ក្រុមមន្ត្រីជាន់ខ្ពស់មកពីយ៉ាងហោចណាស់ក៏ ៦៨ប្រទេស បានចូលរួមក្នុងពិធីបុណ្យសពលោក Ebrahi Raisi ប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃទី២២ ខែឧសភាម្សិលមិញ ដើម្បីបង្ហាញពីការគោរព និងការរំលែកទុក្ខសោក។

ក្បួនដង្ហែសពលោក Raisi និងមន្ត្រីអ៊ីរ៉ង់ផ្សេងទៀត ដែលបានជួបគ្រោះថ្នាក់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ មានការចូលរួមពីមនុស្សរាប់សិបម៉ឺននាក់ នៅក្នុងរដ្ឋធានីតេហេរ៉ង់ ដោយក្នុងនោះមានមន្ត្រីជាន់ខ្ពស់ពីបរទេសជាច្រើនដូចជា ស្ដេច Emir Tamim bin Hamad Al Thani ប្រទេសកាតា, នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani, នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif, ប្រធានាធិបតីស៊ីរី លោក Bashar al-Assad និងនាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ លោក Ali Asadov ជាដើម។
វត្តមានរដ្ឋមន្ត្រីការបរទេស ក៏មានមកពីច្រើនប្រទេសផងដែរដូចជា លីបង់ អេហ្ស៊ីប ទុយនេស៊ី អារ៉ាប៊ីសាអូឌីត គុយវ៉ែត អ៊ូសបេគីស្ថាន តាហ្ស៊ីគីស្ថាន បេឡារុស អាមេនី ស្រីលង្កា អាហ្វហ្គានីស្ថាន វេណេហ្ស៊ុយអេឡា និងហ្ស៊កដានី។

បន្ថែមពីនេះ មេដឹកនាំក្រុមហាម៉ាស លោក Isamil Haniyeh ក៏បានចូលរួមរំលែកទុក្ខដែរ ហើយនិងបានរៀបចំកិច្ចប្រជុំមួយជាមួយលោក Ayatollah Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ នៅខាងក្រៅកន្លែងបុណ្យសពទៀតផង។
សពលោក Raisi នឹងដឹកតាមយន្តហោះទៅកាន់ភាគឦសានក្រុង Mashhad នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៣ នេះ ហើយតម្កល់នៅក្នុងទីសក្ការបូជា Imam Reza ដែលលោកធ្លាប់មើលថែរក្សាកាលពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។ ដោយឡែកសពលោក Amir-Abdollahian រដ្ឋមន្ត្រីក្រសួងការបរទេស នឹងត្រូវបញ្ចុះនៅទីសក្ការបូជា Shah Abdul Azim នៅភាគខាងត្បូងរដ្ឋធានីតេហេរ៉ង់ តាមបំណងក្រុមគ្រួសាររបស់លោក។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀតបានទទួលមរណភាពក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រចូលជ្រលងភ្នំនៃខេត្ត East Azerbaijan ខណៈធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Tabriz ក្រោយបញ្ចប់ពិធីសម្ពោធទំនប់វារីអគ្គិសនីមួយនៅព្រំដែនកាលពីថ្ងៃទី១៩ ខែឧសភា ហើយបើតាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ គ្រោះអកុសលនេះគឺបណ្តាលមកពីឧទ្ធម្ភាគចក្រធ្វើដំណើរឆ្លងកាត់ផ្ទៃមេឃដែលចុះអ័ព្ទក្រាស់៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ