Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ស្នើឲ្យបងធំអាមេរិក និងណាតូជួយស្ទាក់ចាប់មីស៊ីល រុស្ស៊ី ដែលហោះលើមេឃ អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជំរុញឲ្យបងធំសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបធ្វើការងារបន្ថែមទៀតដើម្បីការពារប្រទេសជាតិរបស់លោក ជាពិសេសលោកថែមទាំងស្នើដល់យន្តហោះអង្គការណាតូគួរតែជួយស្ទាក់ចាប់មីស៊ីលរុស្ស៊ីដែលហោះចូលមកក្នុងដែនអាកាសអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក New York Times កាលពីពេលថ្មីៗនេះ, លោក Zelensky បាននិយាយថា “បច្ចុប្បន្នជាពេលដែលត្រូវការពារអ៊ុយក្រែន មិនមែនជាពេលសម្រាប់ការវាយប្រហារតបទៅរុស្ស៊ីវិញនោះទេ ។ ដូច្នេះលោកសូម​ជំរុញឲ្យ​យន្តហោះចម្បាំងអង្គការ​ណាតូ​បាញ់​ទម្លាក់​អ្វី​ដែលមើលឃើញ​នៅ​លើ​មេឃ​អ៊ុយក្រែន” ។

នៅក្នុងបទសម្ភាសន៍នោះទៀតសោត លោក Zelensky ក៏បានលើកឡើងពីប្រតិបត្តិការវាយលុករបស់កងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ Kharkiv ភាគខាងកើតអ៊ុយក្រែនផងដែរ ។ លោកប្រធានាធិបតីរូបនេះ​បាន​ទម្លាក់កំហុសដល់ប្រទេសលោកខាងលិច​ថា ​មិន​បានបើកដៃ​ឲ្យ​អ៊ុយក្រែន​ប្រើប្រាស់​អាវុធ​ដែលពួកគេ​ផ្តល់​ឲ្យរដ្ឋាភិបាលទីក្រុងកៀវ​ដើម្បី​វាយ​ប្រហារ​ទៅ​ប្រទេស​រុស្ស៊ីវិញ​ឡើយ ។

លោក Zelensky ​បានបញ្ជាក់ទៀត​ថា ការ​ប្រើ​អាវុធ​វាយ​ប្រហារ​លើ​គោលដៅ​យោធា​ក្នុង​ប្រទេស​រុស្ស៊ី​គឺ​មាន​សារៈសំខាន់​សម្រាប់​ការ​ការពារ​តំបន់​ព្រំដែន ។ លោកថែមទាំងបានលាតត្រដាងថា លោកបានអំពាវនាវដល់មន្ត្រីជាន់ខ្ពស់អាមេរិកឲ្យអនុញ្ញាតដល់អ៊ុយក្រែនបាញ់មីស៊ីលអាមេរិកទៅកាន់គោលដៅយោធាក្នុងប្រទេសរុស្ស៊ី ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov ក៏បានចេញការឆ្លើយតបទៅអ៊ុយក្រែនវិញផងដែរថា សេចក្តីថ្លែងការណ៍ពីសំណាក់រដ្ឋាភិបាលទីក្រុងកៀវនាពេលថ្មីៗនេះគឺជារឿងដ៏គួរឲ្យហួសចិត្ត ហើយបង្ហាញពីជំហរមិនគាំទ្រទៅដល់កងកម្លាំងអ៊ុយក្រែននៅសមរភូមិជួរមុខ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជាង ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោក Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។

ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អ៊ីរ៉ង់ ចង្អុលចំប្រទេសដែលនាំឲ្យកើតមានសោកនាដកម្មធ្លាក់ឧទ្ធម្ភាគចក្រ ស្លាប់ប្រធានាធិបតី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម