ព័ត៌មានអន្ដរជាតិ
ប្រធានហិរញ្ញវត្ថុ G7 ស្វែងរកវិធីប្រើទ្រពសម្បតិ្តបង្កករុស្ស៊ី
កិច្ចប្រជុំប្រធានហិរញ្ញវត្ថុ G7 នៅក្នុងប្រទេសអ៊ីតាលីក្នុងសប្តាហ៍នេះ នឹងព្យាយាមស្វែងរកវិធីរួមអំពីរបៀបប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារពត៌មាន Reuters នៅថ្ងៃទី ២៣ ខែ ឧសភានេះ។
កិច្ចប្រជុំនេះនឹងមានរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធនាគារកណ្តាលមកពី G7 ដូចជា សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ បារាំង អង់គ្លេស អ៊ីតាលី និងកាណាដា នៅទីក្រុង Stresa ភាគខាងជើងនៃប្រទេសអ៊ីតាលីនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្ដាហ៍នេះ ។ កិច្ចប្រជុំនេះនឹងពិភាក្សាអំពីរបៀបទាញយកទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់រុស្ស៊ីដែលមានតម្លៃ ៣០០ ពាន់លានដុល្លារ ដូចជារូបិយប័ណ្ណសំខាន់ៗ ដែលត្រូវបានបង្កកភ្លាមៗបន្ទាប់ពីទីក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
ទន្ទឹមនឹងនោះសហរដ្ឋអាមេរិកក៏កំពុងជំរុញឱ្យស្វែងរកមធ្យោបាយដើម្បីនាំមកនូវប្រាក់ចំណូលនាពេលអនាគតពីទ្រព្យសម្បត្តិទាំងនោះ តាមរយៈការប្រើទ្រព្យសម្បត្តិដែលបង្កកទៅបញ្ចាំ ដើម្បីផ្តល់ជាប្រាក់កម្ចីដល់អ៊ុយក្រែន ដែលអាចផ្តល់ឱ្យនូវទឹកប្រាក់ចំនួន ៥០ ពាន់លានដុល្លារក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។
ឆ្លើយតមនឹងបញ្ហានេះប្រទេសអ៊ីតាលីដែលកាន់តំណែងជាប្រធាន G7 នៅឆ្នាំនេះបាននិយាយកាលពីសប្តាហ៍មុនថា សំណើរបស់សហរដ្ឋអាមេរិកស្តីពីការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីមានផលប៉ះពាល់ផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ ខណៈរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ក៏បានសង្កត់ធ្ងន់ថាកិច្ចព្រមព្រៀងទាំងអស់ ត្រូវតែគោរពតាមច្បាប់អន្តរជាតិ។
ចំណែករុស្ស៊ីក៏បានព្រមានលោកខាងលិចម្តងហើយម្តងទៀតអំពីផលវិបាក ប្រសិនបើទ្រព្យសម្បត្តិរបស់ខ្លួនត្រូវប៉ះពាល់ និងចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថាបានសម្លុតអឺរ៉ុបដើម្បីចាត់វិធានការរារាំងរុស្ស៊ីក្នុងសង្គ្រាមជាមួយអ៊ុយក្រែន៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា