Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន លេងធម៌ក្តៅជាមួយ សហរដ្ឋអាមេរិក

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT នៅថ្ងៃសុក្រទី២៤ខែឧសភា, ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានលេងធម៌ក្តៅជាមួយទីក្រុងវ៉ាស៊ីនតោនហើយ ដោយលោកចុះហត្ថលេខាលើក្រឹត្យមួយ អនុញ្ញាតឲ្យទីក្រុងមូស្គូ រឹបអូសយកទ្រព្យសម្បត្តិទាំងឡាយណាដែលគ្រប់គ្រងដោយអង្គភាពនិងបុគ្គលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនៅក្នុងប្រទេសរុស្ស៊ីបាន ប្រសិនបើទីក្រុងវ៉ាស៊ីនតោន រឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី នៅបរទេសដែរ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេដឹងថា​ បច្ចុប្បន្ន សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត រឹបអូសបានទ្រព្យសម្បត្តិអធិបតេយ្យរុស្ស៊ីប្រមាណ ៣០០ពាន់លានដុល្លារ ដែលជាប់គាំងនៅលោកខាងលិច ហើយកំពុងរិះរកវិធីប្រើប្រាស់មូលនិធិទាំងនោះ យកទៅជួយផ្គត់ផ្គង់ដល់សង្គ្រាមរបស់អ៊ុយក្រែន ប្រឆាំងទីក្រុងមូស្គូ។

ជុំវិញបញ្ហានេះ វិមានក្រឹមឡាំង បានបញ្ចេញឯកសារដោយរៀបរាប់អំពីយន្តការនាពេលអនាគត ដែលនឹងអនុញ្ញាតឲ្យរុស្ស៊ីសងសឹកវិញ ពោលគឺថាបើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួននៅបរទេសមែន នោះទីក្រុងមូស្គូក៏នឹងរូបអូសយកទ្រព្យសម្បត្តិដែលជាប់ពាក់ព័ន្ធនឹងអាមេរិកឬសម្ព័ន្ធមិត្ត នៅរុស្ស៊ីដូចគ្នា។

វិមានក្រឹមឡាំង (រូបថត៖ Adobe Stock)

យោងតាមក្រឹត្យ​ខាងលើ អ្នកដែលអាចប្រឈមមុខនឹងសកម្មភាពបែបនេះ រួមមានពលរដ្ឋអាមេរិក, ជនបរទេសរស់នៅក្នុងប្រទេសរុស្ស៊ី, អ្នកធ្វើអាជីវកម្ម ឬអ្នករកប្រាក់ចំណេញបានច្រើននៅក្នុងប្រទេសរុស្ស៊ី។ ទ្រព្យសម្បត្តិដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់បុគ្គលដូចរៀបរាប់ខាងលើនេះ អាចត្រូវរឹបអូសដោយមិនគិតពីសញ្ជាតិ និងទីលំនៅរបស់ពួកគេឡើយ។

ទោះបែបនេះក្តី តុលាការនឹងអាចផ្តល់សំណងតាមទម្រង់ផ្សេងៗ ប៉ុន្តែគណៈកម្មការរបស់រដ្ឋាភិបាល ក៏នឹងចងក្រងបញ្ជីឈ្មោះអ្នកដែលសមនឹងទទួលបានសំណង ហើយសំណង ក៏ត្រូវមានលក្ខខណ្ឌដែរ មិនមែនគ្រប់គ្នាសុទ្ធតែបាននោះទេ។

យ៉ាងណា ក្រឹត្យ​របស់​លោក ពូទីន ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​រយៈពេល ៤ ខែ ដើម្បី​រៀបចំ​ក្រប​ខ័ណ្ឌ​ច្បាប់​សម្រាប់​យន្តការនេះ និង​ដាក់​សំណើ​ពាក់ព័ន្ធ​ទៅ​សភា​ដើម្បី​ពិចារណាជាមុនសិន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Getty)

ការចុះហត្ថលេខារបស់លោកពូទីន កើតឡើងមួយខែ បន្ទាប់ពីទីក្រុងមូស្គូ ធ្វើសេចក្ដី​ព្រាង​ច្បាប់​ ​ចាត់​វិធានការ​សងសឹក​ភ្លាមៗ ប្រសិន​បើ​អឺរ៉ុប​ហ៊ាន​តែ​រឹប​អូស​ទឹក​ប្រាក់​នៅ​ក្រៅ​ប្រទេស​របស់​រុស្ស៊ី​។

សូមបញ្ជាក់ថា ក្រោយ​ពេល​លោក ពូទីន ដាក់​ទ័ព​ចូល​វាយ​លុក​អ៊ុយក្រែន​ក្នុង​ឆ្នាំ ​២០២២ ​មក សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​​ បាន​ហាម​ឃាត់​ប្រតិបត្តិការ​សាច់​ប្រាក់​ជាមួយ​​ធនាគារ​កណ្ដាល​រុស្ស៊ី ព្រម​ទាំង​ក្រសួង​ហរិញ្ញវត្ថុ​រុស្ស៊ីផងដែរ ដែល​​ក្នុង​នោះ​មាន​​ទ្រព្យ​​សម្បត្តិ​​ប្រហែល​ជិត ៣០០ ​ពាន់​លាន​ដុល្លារស្ថិត​នៅ​​​​ប៉ែក​អឺរ៉ុប ។

មេ​ដឹក​នាំ​រុស្ស៊ី ​ប្រាប់​ថា លោក​ខាង​លិច​បាន​​អនុវត្ត​សង្គ្រាម​សេដ្ឋកិច្ច​​ប្រឆាំង​រុស្ស៊ី ប៉ុន្តែ​ដោយសារ​ភាព​​រឹងមាំ​នៃ​​សេដ្ឋកិច្ច​រុស្ស៊ី រដ្ឋាភិបាលទីក្រុងមូស្គូបែរ​ជា​មាន​កំណើន​ ៣.៦% លើស​​ឆ្នាំ​​មុន​ទៅ​វិញ ហើយនោះជា​បរាជ័យ​នៃ​ទណ្ឌកម្មដែល​បាន​ដាក់​មក​លើ​រុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ព្រមាន អឺរ៉ុប បើហ៊ានរឹបអូសទ្រព្យសម្បត្តិជិត ៣០០ ពាន់លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម